PROMOTING ACCOUNTABILITY
Leang Bie
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0076
PTI0076
|
|
ឈ្មោះ :
|
លាង បៀ
|
|
Last Name :
|
Leang Bie
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
|
|
តំបន់ DK 75-79 :
|
កំពង់សោម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
មាស មុត ,ឌឹម , សេង។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៧៦២០១១០៥២២,ភូមិដីក្រហម ឃុំអន្លុងរាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ លាង បៀ ភេតប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
លាង បៀ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ បៀ មានប្រពន្ធឈ្មោះ ច្រិប មានកូនចំនួន៥នាក់ ស្រីទាំងអស់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លុងរាប ស្រុកវាលវែង ខេត្ដពោធិ សាត់។ បៀ មានឪពុកឈ្មោះ លាង ជា ម្ដាយ អង់ សិន។ បៀ មានបងប្អូនចំនួន ៤នាក់ មានស្រុកកំណើត នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្ដតាកែវ។ បៀ ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាគោក ព្រិចត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម។ ក្រោយកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ មានយន្ដហោះ ទម្លាក់គ្រាប់បែក តែភាគច្រើនទម្លាក់ក្នុងពៃ្រ និងតាមភ្នំមិនសូវមាន គ្រោះថ្នាក់ប្រជាជនទេ។ នៅឆ្នាំ១៩៧៣ បៀ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ព្រោះចង់ដណ្ដើមអំណាចឱ្យសមេ្ដចសីហនុ វិញ កាលនោះមេបញ្ជាការឈ្មោះ ផាត។ សង្គ្រាមបាន ចាប់ផេ្ដីមឡើង រវាងកម្លាំងចលនាខែ្មរក្រហមជាមួយទាហានលន់ នល់ ដែលមានជំនួនពីសហរដ្ឋអាមេរិច។ បៀ បានឡើងធ្វើជា យោធាតំបន់១៣ មាស មុត ប្រធានភូមិភាគនិរតីឈ្មោះ តាម៉ុក។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ បៀ បានវាយចូល ដល់ទីក្រុងភ្នំពេញ ពេលនោះប្រជាជននាំគ្នាចេញជាបណ្ដើរ រហូតដល់អស់ពីទីក្រុងតែម្ដង នៅកម្មាភិ បាលខែ្មរក្រហមនិង យោធាកម្មករតាមរោងចក្រមួយចំនួនតូចប៉ុណេ្ណាះ។ នៅខែ៧ ឆ្នាំ១៩៧៥ បៀ ត្រូវបាន អង្គការបញ្ជូនទៅការពារព្រំដែនសមុទ្រ ខាងក្រុងកំពង់សោម។ បៀ នៅក្នុងកងពល១៦៤ ដែលមានយោធា ការពារដែលសមុទ្រប្រហែលជា១០០០០នាក់។ នៅក្នុងកងពល១៦៤ ប្រធានឈ្មោះ មាស មុត អនុកង ពលឈ្មោះ ឌឹម ឈ្មោះ សេង។ នៅឆ្នាំ១៩៧៦ បៀ បានចូលរួមទទួលលោកប៉ុល ពត នួន ជា សុន សេន ចុះទៅក្រុងកំពង់សោមដើម្បីទទួលបានកប៉ាល់ចម្បាំងពីប្រទេសចិនចំនួន១០គ្រៀង មានកប៉ាល់សម្រាប់ផ្ដាច់មីន និងកប៉ាល់សម្រាប់បាញ់មានចងគ្រាប់បណែ្ដតលើទឹកជាប់ជាមួយកប៉ាល់តែម្ដង។ នៅឆ្នាំ១៩៧៧ ប្រធានកង ពលឈ្មោះ ឌឹម ត្រូវអង្គការចាប់ខ្លួន ដូចនេះយោធាភូមិភាគបូព៌ានៅក្នុងកង ពល១៦៤ ដកចេញទាំងអស់ឱ្យមក ធ្វើស្រែវិញ។ បៀ នៅយាមការពារកោះក្រចកសេះ បានចាប់ទូកនេ សាទត្រីជនជាតិថនៃិងជនជាតិវៀតណាម បញ្ជូនឱ្យមកខាងកងពល។ នៅឆ្នាំ១៩៧៩ បៀ បានបើកកប៉ាល់មកចតនៅខេត្ដកោះកុង មិនហ៊ានចូលទឹកដីថទៃេ ព្រោះខ្លាចថបៃាញ់យើងអត់មានទំនាក់ ទំនងគ្នាមុន។ ពេលឡើងមកដល់លើគោក បៀ រត់ជាមួយ យោធារាប់រយ នាក់ចូលពៃ្រមកដល់ថ្មដាជាប់ខេត្ដកោះកុង និងខេត្ដពោធិសាត់។ បៀ អត់មានបំណងរត់ទៅប្រទេសទី៣ទេ សុខ ចិត្ដស្ម័គ្រចិត្ដចូលបម្រើជាយោធាខែ្មរក្រហមបន្ដទៀត ប្រឆាំងជាកម្លាំងខាងរដ្ឋាភិបាលនិងកម្លាំងកងទ័ពយួន។ បៀ នៅក្នុងកងពលទី៣ ប្រធានកងពលឈ្មោះ សេង ហើយកូនប្រសារតាម៉ុកឈ្មោះ រ៉ែន ក៏កាន់ខាងកងពល ដែរ។ នៅឆ្នាំ១៩៨៩ បៀ បានជាន់មីនដាច់ជើង ពេលសម្រាកព្យាបាលជា រស់នៅក្នុងសមរភូមិក្រោយជា មួយប្រជាជន។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងខែ្មរក្រហម បានធ្វើសមាហរណ៍កម្មជាមួយខាងរដ្ឋាភិបាល ប្រទេសជាតិលែង មានសង្គ្រាម បៀ បានមករស់នៅភូមិដីក្រហម ស្រុកវាលវែង។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហម ពិតជាមានចាប់មនុស្សយកទៅសម្លាប់ចោល
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”