PROMOTING ACCOUNTABILITY
Preap Kap
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0078
PTI0078
|
|
Name :
ឈ្មោះ :
|
ព្រាប កប
|
|
Last Name :
នាមត្រកូល :
|
Preap Kap
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????ខេត្ដពោធិ៍សាត។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៧៨២០១១០៥២២ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ព្រាប កប អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រាប កប ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយ ឈ្មោះ កប មានប្រពន្ធឈ្មោះ ណុប ងឹម មានកូនចំនួន២នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការនិងជាគ្រូបង្រៀន រស់នៅ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ កប មានឪពុកឈ្មោះ ព្រាប អាង ម្ដាយឈ្មោះ អ៊ូ ហ៊ុន។ កប មានបង ប្អូន៤នាក់ មានស្រុកកំណើតនៅភូមិចានទាប ស្រុកសំរោង ស្រុកត្រាំកក់ ខេត្ដតាកែវ។ កប ធ្លាប់រៀនសូត្រ នៅសាលា បឋមសិក្សាផ្ចឹកជ្រុំ រួមបន្ដរៀននៅសាលាវិទ្យាល័យស៊ីសិវត្ថនៅ ភ្នំពេញបានត្រឹមថ្នាក់ទី៤ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារឆ្នាំ១៩៧០ ទម្លាក់សមេ្ដចសីហនុ ឪពុកម្ដាយ ហៅត្រឡប់ឱ្យមករស់នៅ ស្រុកកំណើតវិញ ដើម្បីជួយ ធ្វើស្រែចម្ការ ព្រោះប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ខែ១០ កប បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម ដោយបានស្ដាប់ការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូល ពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ពេលនោះ កប បានដើរប្រមូលកម្លាំងយុវជនបានប្រហែលជា៧០នាក់ ឱ្យចូលធ្វើ ជាយោធាខែ្មរក្រហមឪកាលនោះហៅថា រណសិរ្សរួបរួម ជាតិឱជាមួយគ្នា។ កាលនោះសង្គ្រាមជាមួយកម្លាំងខាង រដ្ឋាភិបាលលោកលន់ នល់ ដែលជាខែ្មរដូចគ្នា តែប្រកាន់និន្នាការ ផេ្សងគ្នា។ នៅឆ្នាំ១៩៧២៧៣ មានយន្ដ ហោះទម្លាក់គ្រាប់ បែកពីខាងទាហានលន់ នល់ ចំនួន២០០យប់២០០ថៃ្ង ធ្វើឱ្យភូមិមួយចំនួនខ្ទិចខ្ទីរនិងខូចខាត ផ្ទះសំបែងអស់ជាច្រើន ដូចជានៅម្ដុំផ្លូវបែកគូស។ នៅឆ្នាំ១៩៧២ កប បានឡើងជា ប្រធានវរសេនាតូចដឹកនាំ កម្លាំងវាយជាមួយទាហានលន់ នល់ នៅក្នុងតំបន់១៣ ភូមិភាគនិរតី ដែលមានតាម៉ុក ជាប្រធានភូមិភាគ មានឈ្មោះ ឌល ឈ្មោះ រ៉ែន ជាប្រធានកងពល។ នៅថៃ្ងទី១២មេសា ឆ្នាំ១៩៧៥ កប ត្រូវរបួសពេល វាយសម្រុកចូលទីក្រុងភ្នំពេញ។ កប ត្រូវបានអង្គការបញ្ជូនមកដេក សម្រាកនៅមន្ទីរពេទ្យកងពល ពេលជាសះ ស្បើយ អង្គការបញ្ជូន មកនៅមន្ទីរ២១០ជនពិកានៅតាខ្មៅដែលមានប្រធានឈ្មោះ ម៉ន។ នៅក្នុងសម័យខែ្មរ ក្រហមជនពិកាក៏អង្គការចាត់តាំងឱ្យ ចុះធ្វើស្រែចម្ការដែរ។ កប ធ្លាប់បានឃើញនិសិត្សមួយចំនួនធ្វើការ ងារស្រែ ចម្ការ នៅតាខ្មៅត្រូវបានអង្គការចាប់ខ្លួនយកទៅ សម្លាប់ចោលនិងមានយោធភូមិភាគបូព៌ាដែលជាជនពិកាក៏អង្គ ការចាប់ខ្លួនយកទៅបាត់ដែរ ព្រោះប្រធានភូមិភាគបូព៌ាឈ្មោះ សោ ភឹម បានក្បត់អង្គការ។ នៅឆ្នាំ១៩៧៨ អង្គការបាន ជ្រើសរើសជនពិកាមួយចំនួនដែលមានស្រុកកំណើតនៅភូមិភាគនិរតីដូចជាឈ្មោះ ព្រាប កប អង្គ ការចាត់តាំងឱ្យមកមើលប្រជា ជនរស់នៅខេត្ដបាត់ដំបង។ កាលនោះអង្គការបានចោទគណៈ ភូមិភាគឈ្មោះ រស់ ញឹម និងគណៈតំបន់ គណៈស្រុកមួយចំនួនធំថា បានក្បត់អង្គការ រួចហើយអង្គការបានចាប់ខ្លួនជាបន្ដបន្ទាប់និង យកកម្មាភិបាលភូមិភាគនិរតីទៅដាក់ជំនួស។ ពេលនោះឈ្មោះ ព្រាប កប បានធ្វើជាគណៈស្រុកសំឡូតរហូត ដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលដល់បានរត់ទៅព្រំដែនថៃ។ កប មិនមានបំណងរត់ទៅប្រទេសក្រៅ ទេ សុខចិត្ដរស់នៅជា មួយក្រុមខែ្មរគហម ដើម្បីធ្វើសង្គ្រាមប្រឆាំងជាមួយវត្ដមានកង ទ័ពយួននិងកម្លាំងកងទ័ពរដ្ឋា ភិបាល។ កប បានចូលរួមចលនាខែ្មរ ក្រហមតស៊ូជាមួយប្រធានកងពលឈ្មោះ មាស មុត ជាមួយឈ្មោះ អៀង ផាន ស៊ូ ម៉េត បន្ទាប់មកទៀតជាមួយប្រធានកងពលឈ្មោះ រ៉ែន។ នៅឆ្នាំ១៩៩៨ កប និងក្រុម ចលនាខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិឈប់កើតមានសង្គ្រាមមកដល់សព្វ ថៃ្ងនេះ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”