Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0140
Name :
ឈ្មោះ :
ស៊ុន ដន
Last Name :
នាមត្រកូល :
Sun
First Name :
នាមខ្លួន :
Dan
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08318
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៦
Home Village :
ភូមិកំណើត/ទីលំនៅ :
06080206 Kampong Thom, Stung, Chamna Krom, San Dan
០៦០៨០២០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិសណ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
តារិទ្ធ។
Associates :
អ្នកពាក់ព័ន្ធ :
Ek Kung Notes: Ek Kung joined the revolution with Dan
ឯក គង់ ឯក គង់ ជាអ្នកចូលជួរបដិវត្ដន៍ជាមួយ ឈ្មោះ ដន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0140 20030117 San Dann village, Chamna Krom sub-district, Stung district, Kampong Thom province. Interviewed by Dara P Vanthan. Notes: Interviewed with Sun Dan, biography owner.
ខេធីអាយ០១៤០ ២០០៣០១១៧ ភូមិសណ្តាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយស៊ុន ដន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ស៊ុន ដន ភេទប្រុស កើតឆ្នាំ១៩៥៦ ជាម្ចាស់ប្រវត្ដិរូប។ ដន មានប្រពន្ធឈ្មោះ យ៉េន មានកូន៥ នាក់ស្រី១ប្រុស៤ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសណ្ដាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។ ដន មានឪពុកឈ្មោះ សុន ម្ដាយឈ្មោះ យាប់ មានបងប្អូន៦នាក់ស្រី៤ប្រុស២។ ដន បានរៀនសូត្រត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាបឋមសិក្សា សណ្ដាន់ ឈប់រៀនដោយសារប្រទេស ជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ ដន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ទោះបីយើង មិនចង់ចូលក៏ពិបាករស់នៅក្នុងភូមិដែរ ក្នុងមួយ ថៃ្ងប្រជុំឃោសនាចំនួនពីដងនិយាយពីរឿងប្រទេសជាតិ យើងគិតថា យើងជាបុរសមិនចូលដូចជាមិនសមបើនារីគេចូលគ្រប់គ្មានសឹកថា គ្មានយុវជនយុវនារីរស់ នៅក្នុងភូមិបានទេ ឱ្យតែគ្រប់អាយុ។ ដន ចូលភ្លាមអង្គការបញ្ជូនឱ្យទៅខេត្ដកំពង់ធំ រៀនក្បួនយុទ្ធសា ស្រ្ដយោធាចប់ អង្គការបញ្ជូនទៅសមរភូមិមុខវាយជា មួយទាហានលន់ នល់ នៅជុំវិញតំបន់៤២ភូមិ ភាគឧត្ដរ។ នៅឆ្នាំ១៩៧៤ ជិតចូលដល់ឆ្នាំ១៩៧៥ អង្គភាពរបស់ ដន អង្គការបញ្ជូនឱ្យវាយចូលទី ក្រុងភ្នំពេញ នៅតាមផ្លូវព្រែក ក្ដាមនិងព្រែកព្នៅពេលនោះយោធាខែ្មរក្រហមស្លាប់លែងនិយាយ
ហើយ ស្លាប់គរជើងគ្នា។ ដន ឃើញសភាពការណ៍មិនល្អក៏ សមេ្រចិត្ដកាប់ដើមចេកហែលឆ្លងទនេ្លទៅត្រោយ ម្ខាង ពេលឡើងគោកត្រូវកម្លាំងយោធាខែ្មរក្រហមចាប់ដាក់គុកមួយ រយៈពេលខ្លី។ នៅឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់ អំណាច ដន បានរួចខ្លួនវិញ អង្គការបញ្ជូនមកអង្គភាព វិញស្នាក់នៅម្ដុំទួល គោក។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ អង្គការបានបញ្ជូនឱ្យទៅធ្វើការងារនៅក្រុងកំពង់សោម នៅ ក្រសួងពាណិជ្ជកម្ម ការងារជាអ្នកលីសែងចុះឡើងក្នុងកប៉ាល់។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនមក ភ្នំពេញ នៅក្នុងក្រសួង
ពាណិជ្ជកម្មដដែល មានតារិទ្ធជារដ្ឋមន្រ្ដី។ ការងារនៅក្នុង ក្រសួងពាណិជ្ចកម្មដូច ជាបកគរ គ្រីមគរច្រកបាវយកទៅប្រទេស ចិន និងមានផលិតផលជាច្រើនមុខផេ្សងទៀត។ អង្គភាព ដន ស្នាក់នៅម្ដុំផ្សារចាស់ គីឡូលេខ៦ និងនៅទួលទំពូង។ នៅឆ្នាំ១៩៧៩ ដន មានគ្រោះថ្នាក់ដោយ សារលើកបាវគរ មានទម្ងាន់១០៣គីឡូក្រាមធ្លាក់លើបាក់ដៃ ដេកសម្រាក ព្យាបាលនៅមនី្ទរពេទ្យព្រះ កេតុមាលាមិនទាន់ជាផង កងទ័ពវៀតណាមវាយចូលមកដល់ក៏រត់ត្រឡប់មកស្រុកកំណើត
វិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា