PROMOTING ACCOUNTABILITY
Sim Ny
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0079
PTI0079
|
|
Name :
ឈ្មោះ :
|
ស៊ឹម នី
|
|
Last Name :
នាមត្រកូល :
|
Sim Ny
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ ក្រុងកំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
កំពង់សោម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
មាស មុត, តាម៉ុក។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៧៩២០១១០៥២២ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ស៊ឹម នី ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ឹម នី ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ នី មាន ប្រពន្ធឈ្មោះ សាង មានកូនចំនួន៣នាក់ សព្វថៃ្ង ប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិសាត់។ នី មានឪពុក ឈ្មោះ ហ៊ីង រស់ ម្ដាយឈ្មោះ អ៊ុយ នៅ។ នី មានបងប្អូនចំនួន៧នាក់ មានស្រុកកំណើតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ។ នី ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ឪចាស់ឱ នៅសាលាបឋមសិក្សា ក្រាំងសែ្លង។ នី ឈប់រៀននៅឆ្នាំ១៩៦៤ ដោយសារគ្រួសារមានជីវភាពខ្វះខាតមកជួយធ្វើស្រែចម្ការនិងឡើង ត្នោត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនា ខែ្មរ ក្រហម ចូលមក ធ្វើសកម្មភាពនៅក្នុងភូមិជាតំបន់ប្រទាញប្រទង់ជាមួយខាងរដ្ឋាភិបាលលន់ នល់។ សង្គ្រាម ចាប់កើតមានឡើងតាំងជាបន្ដ បន្ទាប់យោធាខែ្មរក្រហមបាញ់ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧២ ស៊ឹម បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម នៅក្នុងតំបន់៣៣ ភូមិភាគនិរតី កាលនោះប្រធានកងពលឈ្មោះ សំ ប៊ិត ដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់។ នី បានឡើងវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ ២និងឆ្លងតាមផ្លូវជាតិលេខ៣និងលេខ៤ ដើម្បីវាយ សម្រុកយកទីក្រុងភ្នំពេញ នៅមុនថៃ្ងចូលឆ្នាំខែ្មរ។ នៅថៃ្ងទី ១៧ មេសា ឆ្នាំ១៩៧៥ នី បានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះអង្គការបានបញ្ជាប្រាប់ទៅកងយោធា ទាំងអស់ឱ្យប្រាប់ទៅប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញមួយរយៈពេលខ្លីសិន ពេលនោះក៏នាំគ្នាចេញជាបណ្ដើរៗទៅ រកស្រុកកំណើតឬតំបន់ផេ្សងដើម្បីសុវត្ថភាពរបស់ខ្លួន។ នី បានស្នាក់នៅម្ដុំទួលគោកមួយវរសេនាតូចមានគ្នា ប្រហែល ជា៣០០នាក់។ នី បានដឹងថា សង្គ្រាម៥ឆ្នាំបញ្ចប់ទៅមាន ជីវិតមនុស្សរាប់ពាន់រាប់មុឺននាក់ បានស្លាប់ ដោយសារ តែសង្គ្រាម។ នៅក្នុងឆ្នាំ១៩៧៥ នី និងយោធារាប់ពាន់នាក់ ផេ្សងទៀតត្រូវបានអង្គការជជ្រើស រើសឱ្យចូលទៅក្នុងកងពល ១៦៤វិញ ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល ជើងទឹកកាន់ខាងក្រុងកំពង់ សោម។ នៅពេលយោធាជាច្រើន ភូមិភាគបញ្ចូលគ្នាទៅជាកងពល១៦៤ មានចំនួនរាប់មុឺននាក់ ដើម្បីការពារ ដែនសមុទ្រនិងការពារកោះ។ កាលនោះកម្លាំង ខែ្មរក្រហមមានទឹកចិត្ដក្លាហានណាស់ ដោយសារធ្វើសង្គ្រាមឈ្នះ ខាងទាហានលន់ នល់ ដែលមានអាមេរិចកាំងជួយគំាទ្រ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ យោធាខែ្មរក្រហមបាន ដឹកនាំកម្លាំងមួយវរសេនាធំ មានឈ្មោះ បូ ជាប្រធាន មានឈ្មោះ មាស មុត ជាប្រធានកងពល បានដឹកនាំ កម្លាំងវាយដណ្ដើម យកកោះត្រល់ពីយួនមកវិញ តែមិនទាន់បានវាយផងក៏បែក ការណ៍អស់ ពេលនោះទាហាន យួនចាប់បានសេ្ទីរទាំងអស់មាន រត់រួចតិចតួចណាស់។ បន្ទាប់មកខាងគណៈមជ្ឈឹមធ្វើការចចារ ជាមួយប្រទេស វៀតណាមបានរួចខ្លួនវិញ។ នៅក្នុងកងពល១៦៤ ជើងទឹកខាងក្រុងកំពង់សោម មានជួបរឿងរ៉ាវច្រើននៅ ពេលការពារដែនសមុទ្រនិងដែនកោះ កាលនោះយោធាខែ្មរ ក្រហមបាន ចាប់កប៉ាល់ដឹកនាំនិញអាមេរិចកាំងបាន បន្ទាប់មកមានយន្ដហោះអាមេរិកាំងមកទម្លាក់គ្រាប់បែកនៅក្នុងក្រុងកំពង់សោម។ ពេលនោះមានយោធាខែ្មរ ក្រហម បានបាញ់យន្ដហោះអាមេរិចកាំងធ្លាក់អស់បួនគ្រៀងនិងមានអ្នកបើកបរយន្ដហោះត្រូវយោធាខែ្មរក្រហម បាញ់សម្លាប់។ នៅឆ្នាំ១៩៧៩ នី មិនបានរត់ត្រឡប់មកស្រុកកំណើតវិញទេ ព្រោះខ្លាចកងទ័ពវៀតណាមចាប់ បានយកទៅសម្លាប់ចោល។ នី និងយោធាខែ្មរក្រហមរាប់ពាន់នាក់ បានរត់ចូលពៃ្រដាច់បាយ ដាច់ទឹកស្លាប់ជាបន្ដ បន្ទាប់ទំរាំទៅដល់ព្រំដែនថៃ។ នី មកដល់ព្រំដែនថៃ មិនមានបំណងរត់ទៅប្រទេសក្រៅទេ គឺរស់នៅជាមួយក្រុម ខែ្មរក្រហមបន្ដទៀត ដើម្បីធ្វើសង្គ្រាម ជាមួយកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលបន្ដទៀត។ កាលនោះបានជួប ប្រធានកងពលឈ្មោះ មាស មុត ជួបតាម៉ុក ជួបតាវិន តារ៉ែន កូនប្រសារតាម៉ុក បានប្រមូលគ្នាឡើងវិញធ្វើ សង្គ្រាមបន្ដតាមព្រំដែនទៀត។ សង្គ្រាមបានធ្វើឱ្យជីវិតមនុស្សស្លាប់ ជាបន្ដបន្ទាប់ជារៀតរាល់ថៃ្ង រហូតដល់មាន សមាហរណ៍កម្មជា មួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៨៩៩ ទើបយើងរស់នៅបាន សុខសប្បាយប្រកបមុខរបរធ្វើ ស្រែចម្ការរៀងៗខ្លួន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួនច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”