Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0080
PTI0080
ឈ្មោះ :
អោម វឿន
Last Name :
Aom Voeun
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
?????
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ខេត្ដកោះកុង។
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកោះកុង
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
ថ្នាក់លើ :
តាម៉ុក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៨០២០១១០៥២២,ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ អោម វឿន ភេទស្រី អាយុ៥៥ ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អោម វឿន ភេទស្រី អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ វឿន មានប្ដីឈ្មោះ ងេង មានកូនចំនួន៥នាក់ស្រី៣ ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍ សាត់។ វឿន មានឪពុកឈ្មោះ អោម អេប ម្ដាយឈ្មោះ ឃឹម ភុន។ វឿន មានបងប្អូនចំនួន៤នាក់ស្រី២ ប្រុស២ មានស្រុកកំណើតរស់ នៅភូមិក្ដីរន្ធ ឃុំខ្វាវ ស្រុកទ្រាំង ខេត្ដតាកែវ។ វឿន ធ្លាប់រៀនសូត្របានតែ បន្ដិចបន្ដួចក៏ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជាតិកើតមាន សង្គ្រាមនៅឆ្នាំ១៩ ៧០។ នៅក្នុងភូមិមានក្រុមចលនាខែ្មរក្រហម ចូលរស់នៅហើយវាយប្រយុទ្ធជាមួយទាហានលន់ នល់។ ប្រជា ជន រស់នៅក្នុងភាពភ័យខ្លាចដោយសារសង្គ្រាម នៅតំបន់នេះ ជាតំបន់ប្រទាញប្រទង់ដល់ឆ្នាំ១៩៧៣ ខាងខែ្មរ ក្រហមគ្រប់ គ្រងតែម្ដង។ នៅឆ្នាំ១៩៧៤ វឿន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម មុនដំបូងអង្គការ បញ្ជូនធ្វើជាពេទ្យយោធាតំបន់ នៅខាងស្រុកភ្នំដិន។ វឿន អង្គការចាត់តាំងឱ្យរៀនមុខវិជ្ជាពេទ្យ ផងនិងរៀនក្បួន យោធាផង ពេលនោះ វឿន ជាយោធា ចេះបាញ់កាំភ្លើងនិងជួយព្យាបាលរបួសឱ្យយោធានៅក្នុងសមរភូមិមុខ។ វឿន ដឹងថា តាម៉ុក ជាប្រធានភូមិភាគនិរតី នៅក្នុង តំបន់១៣។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានបញ្ជូនឈ្មោះ វឿន និងនារីជាច្រើន នាក់ផេ្សងទៀតឱ្យទៅខេត្ដកោះកុង ក្នុងតំបន់១១ ភូមិភាគ បស្ចឹមមានបុគ្គលិកពេទ្យប្រហែលជា១០០នាក់។ វឿន បានរស់នៅតំបន់ត្រពាំងរូង ជួយព្យាបាល យោធាមាន របួសនិងជំងឺគ្រុនចាញ់ភាគច្រើនហើយបានជួយព្យាបាលប្រជាជនដែលមានជំងឺគ្រុនចាញ់និងជំងឺហើម។ វឿន មករស់នៅ ខេត្ដកោះកុងជំនាន់ខែ្មរក្រហម អត់មានពេលមកលេងឪពុកម្ដាយ បងប្អូននៅស្រុកកំណើត ទេ ណាមួយអង្គការមិនអនុញ្ញាត។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពយួនវាយចូលមកដល់ វឿន មិនបានរត់មក ស្រុកកំណើតវិញទេ ព្រោះខ្លាចកងទ័ពយួន ចាប់បានយកទៅសម្លាប់ចោល សុខចិត្ដរត់ជាពៃ្រជា មួយកម្មាភិបាល ចាស់កេ្មងរាប់រយនាក់ផ្សងពេ្រងទំរាំបានមកដល់ ព្រំដែនថៃ។ វឿន ទៅរស់នៅក្នុងជំរុំទឹកដីថៃ អស់មួយរយៈធំ ហើយមិនមានបំណងរត់ទៅប្រទេសក្រៅក៏វិញត្រឡប់ចូលដីខែ្មរវិញ មុនដំបូងនៅម្ដុំអូរល្ហុងនិងសំឡូតជាដើម។ បន្ទាប់មកទៀត វឿន បានចូលក្រុមនារីដឹកជញ្ជូនគ្រាប់និង ស្បៀងដើម្បីធ្វើសង្គ្រាមប្រឆាំងជាមួយកម្លាំងរដ្ឋាភិ បាលដែលមានកងទ័ពយួននៅពីក្រោយ។ នៅឆ្នាំ១៩៨៨ វឿន បានរៀបការប្ដីលែងបានចុះទៅសមរភូមិទៀត នៅក្នុងតំបន់ ខែ្មរក្រហមខាងថ្មដាស្រុកវាលវែង។ នៅឆ្នាំ១៩៩៨ កម្លាំង ខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជា មួយខាងរដ្ឋាភិបាល លែងមានសង្គ្រាម បានហ៊ានមកលេងស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា