PROMOTING ACCOUNTABILITY
Nop Ngim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0081
PTI0081
|
|
Name :
ឈ្មោះ :
|
ណុប ងឹម
|
|
Last Name :
នាមត្រកូល :
|
Nop Ngim
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
គណៈស្រុកស្រុកសំឡូត ខេត្ដបាត់ដំបង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មាភិបាល
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៨១២០១១០៥២២,ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ ជួបជាមួយឈ្មោះ ណុប ងឹម ភេទស្រី អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ណុប ងឹម ភេទស្រី អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ងឹម មានប្ដីឈ្មោះ កប មានកូនចំនួន២នាក់ស្រី១ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ ងឹម មានឪពុកឈ្មោះ ណុប យី ម្ដាយឈ្មោះ ប្រាក់ ង៉ែត។ ងឹម មានបងប្អូន៨នាក់ ស្រី៤ប្រុស៤ មានស្រុក កំណើតនៅភូមិភ្នំភ្នែង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ ងឹម មិនបានចូលរៀនសូត្រតាម សាលាទេ បានរៀន អក្ខរកម្មបន្ដិចបន្ដួច ព្រោះឪពុកម្ដាយក្រ មានបងប្អូនច្រើន ដូចនេះនៅផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយនិងនៅផ្ទះជួយដាក់បាយជ្រូកជួយមើលប្អូនតូចៗ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ងឹម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅក្នុងតំបន់ ១៣ ភូមិភាគនិរតី ដែលមានតាម៉ុក ជាប្រធានភូមិភាគត្រូវជា សាច់ញាតិ។ ងឹម ចូលទៅធ្វើការងារនៅក្នុងមន្ទីរ ១៥០ នៅពៃ្រដំរីរមាល មានគ្នារាប់រយនាក់ ភាគច្រើនសុទ្ធតែ ស្រីៗហាត់លូនក្រាបនិងរៀនបាញ់កាំភ្លើង រៀន ដោះគ្រាប់មីន ជាដើម។ ពេលរៀនក្បួនយោធាចប់ ឡើងសមរភូមិវាយជាមួយ ទាហានលន់ នល់ ឃើញស្លាប់ រស់ជាបន្ដបន្ទាប់ដូចគ្នាខាងទាហានលន់ នល់ ក៏មានស្លាប់ច្រើនដែរ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហម ឡើង កាន់អំណាច ងឹម អង្គការចាត់តាំងឱ្យទៅធ្វើការស្រែអំបិល ខេត្ដកំពត។ កាលនោះ អង្គការបានបញ្ជូននារី ភូមិភាគនិរតីចំនួន ៤០០នាក់ មកធ្វើការងារស្រែអំបិល មានឈ្មោះ ខា ជាប្រធាន វរសេនាតូចដឹកនាំកម្លាំងចុះ ធ្វើស្រែបានអំពិលរាប់រយតោនមាន កម្មកររាប់ពាន់នាក់ សុទ្ធតែនារីៗ។ នៅឆ្នាំ១៩៧៨ ងឹម ត្រូវបានអង្គការ ចាត់តាំងឱ្យមកខេត្ដបាត់ដំបងមានគ្នាប្រហែល ជា១០០នាក់ ជិះឡានមកជាមួយគ្នា។ កាលនោះ តាម៉ុក ប្រាប់ ថា សោ ភឹម ក្បត់ហើយខាងភូមិភាគពាយ័ព្យក៏ក្បត់ដែរ ដូចនេះអង្គការទុកចិត្ដកម្មាភិបាលភូមិភាគនិរតីឱ្យទៅ គ្រប់គ្រងខាងភូមិភាគពាយ័ព្យ។ ងឹម ត្រូវបានតាម៉ុក ចាត់តាំងឱ្យធ្វើជាគណៈស្រុកសំឡូត ពេលនោះ ងឹម បាន ប្រកែកថា អ៊ំ ខ្ញុំអត់ចេះអក្សរទេ ពេលនោះតាម៉ុក ប្រាប់ថា អញឱ្យធ្វើៗទៅ។ តាម៉ុក បានដឹកអង្ការទាំងឡាន និងអំបិលចំនួនពីរឡានបញ្ជូនទៅស្រុក សំឡូត។ ងឹម មិនចេះអក្សរទេ ពេលសំបុត្រអង្គការផ្ញើរមក ត្រឹមចាត់តាំង ឱ្យនិរសាមើលជំនួនហើយប្រាប់គាត់វិញ។ មិនយូរប៉ុន្មាន តាម៉ុក ឱ្យងឹម យកប្ដីពិការដែលមានស្រុកកំណើតនៅ ភូមិភាគនិរតីដែរ យកមកពីក្រុងតាខ្មៅចំនួន៤០នាក់ ឱ្យមករៀប ការជាមួយនារីភូមិភាគនិរតី។ ងឹម ពេលបានប្ដី ជាអ្នកចេះដឹងក៏ធ្វើ ការងារជាគណៈស្រុករហូតដល់ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៧៩ ងឹម និងគ្រួសាររត់ទៅព្រំដែន ថៃ បានមួយរយៈក៏ចុះមកវិញ បន្ដធ្វើ សង្គ្រាមជាមួយកម្លាំងខាងរដ្ឋាភិបាលរហូតដល់កើតមានសមាហរណ៍កម្មជា មួយរដ្ឋាភិបាលបានចុះមករស់នៅភូមិដីក្រហមនេះ។ នៅឆ្នាំ១៩៩៩ បានចុះទៅលេងស្រុកកំណើតសួរសុខទុក្ខ ឪពុកម្ដាយបងប្អូននិងត្រឡប់មករស់នៅទីនេះវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានការចាប់ខ្លួនពួកក្បត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”