PROMOTING ACCOUNTABILITY
Keo Roeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0083
PTI0083
|
|
ឈ្មោះ :
|
កែវ សារឿន
|
|
First Name :
|
Keo Roeun
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
|
|
ភូមិកំណើត/ទីលំនៅ :
|
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងពល១៦៤ ក្រុងកំពង់សោម។
|
|
តំបន់ DK 75-79 :
|
ក្រុងកំពង់សោម
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
មាស មុត។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៨៣២០១១០៥២៣,ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កែវ សារឿន ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
កែវ សារឿន ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សារឿន មានប្រពន្ធឈ្មោះ ឡៃ មានកូនចំនួន៣នាក់ ប្រុស២ស្រី១ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ សារឿន មានឪពុកឈ្មោះ កែវ នឹង ម្ដាយឈ្មោះ វ៉ាន់ ហ៊ុន មានបងប្អូន បង្កើត៨នាក់ មានស្រុកកំណើតនៅភូមិតាចេស ឃុំពេជ្រចង្វារ ស្រុកបរុបូរ ខេត្ដកំពង់ឆ្នាំង។ សារឿន ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាពេជ្រចង្វារ។ នៅឆ្នាំ១៩៦៨ ឈប់រៀនដោយសារឪពុកម្ដាយ មានជីវភាព ក្រលំបាកមកនៅផ្ទះជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានចលនាខែ្មរក្រហមចូលមកឃោសនាក្នុង ភូមិតែម្ដង។ នៅឆ្នាំ១៩៧០ សា រឿន បានស្ម័គ្រចិត្ដចលនា ខែ្មរក្រហម នៅក្នុងកងពលទី១ ភូមិភាគបស្ចឹម។ សារឿន នៅក្នុងវរសេនាធំ១៥ វរសេនាតូច១២០ អនុសេនាតូច៣០៦ ដែលមានឈ្មោះ ស៊ូ ម៉េត ជាប្រធានកងពល ហើយមានឈ្មោះ សឿង ឈ្មោះ សាន ឈ្មោះ តារវៃ សុទ្ធតែមានឋានៈជា ប្រធានកងពល។ សារឿន បានរៀនក្បួនយោធាចប់ អង្គការបញ្ជូនចូលសមរភូមិតាមផ្លូវជាតិលេខ៤ វាយជាមួយទាហានលន់ នល់ មានស្លាប់និងរបួសច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៤ កងពល សារឿន បានវាយចូលដល់ភ្នំបាសិត រួចហើយវាយចូលព្រលាន យន្ដហោះពោធិចិនតុង ព័ទ្ធជុំវិញក្រវ៉ាត់ទីក្រុង ពេលនោះយោធា ខែ្មរក្រហមទាំងបុរសទាំងស្រ្ដីស្លាប់ច្រើនណាស់។ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមចូលដល់ទីក្រុងភ្នំពេញ ពេលនោះប្រជាជនត្រូវបានអង្គការជម្លៀសចេញទាំង អស់។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាចបានទាំងស្រុងនៅឆ្នាំ១៩៧៥ កងពលមួយចំនួនត្រូវផ្លាស់ផ្ដូ ទៅជាកងពល៣១០ ទៅកងពល១៦៤ខាងជើងទឹកប្រចាំការនៅតាមសមុទ្រ កងពល៥០២ខាងព្រលានយន្ដ ហោះ។ សារឿន អង្គការបញ្ជូនទៅ ក្រុងកំពង់សោម នៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត សារឿន អង្គការឱ្យការពារកោះថ្មី កោះសេះ។ នៅឆ្នាំ១៩ ៧៧៧៨ សារឿន បានឡើងជាប្រធានអនុសេនា តូចដឹកនាំ យោធាការពារដែនសមុទ្រ។ សារឿន បានដឹងថា នៅក្រុង កំពង់សោម មានមន្ទីរសន្ដិសុខមួយកនែ្លង នៅកោះខ្យងភាគច្រើន មនុស្ស ខុសសីលធម៌បន្ដិបន្ដួច មិនគោរពវិន័យ អង្គការភាគ ច្រើនសុទ្ធតែជាយោធាខែ្មរ ក្រហម។ នៅឆ្នាំ១៩៧៩ សារឿន បានរត់តាមចូលពៃ្ររហូតដល់ខេត្ដកោះកុង ខ្លងយៃ៉ ថ្មបាំង ដងទង់តាម ព្រំដែនរហូតដល់ឡែម ម៉ាឡៃជាប់ព្រំដែន។ នៅឆ្នាំ១៩៨០ សារឿន បានរត់មករស់នៅខាងភ្នំដងរែកវិញ ខាងស្រុកអន្លង់វែង រស់នៅជាមួយតាម៉ុក ចូលធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត ធ្វើសង្គ្រាមវាយជាមួយកម្លាំង កងទ័ពយួននិង កងទ័ពរដ្ឋាភិបាលលោកហេង សំរិន។ នៅឆ្នាំ១៩៨៤៨៥ សារឿន ចុះមកវាយជាមួយកម្លាំង រដ្ឋាភិបាលនៅខេត្ដកំពង់ឆ្នាំង ជាប់ស្រុកកំណើតវិញ វាយតាមដងទនេ្លសាប។ នៅឆ្នាំ១៩៩៥ សារឿន បាន មករស់នៅខាងស្រុកវាលវែងវិញ កាលមកដល់ដំបូង គ្មានផ្លូវទេ សុទ្ធតែពៃ្រដំរី ពៃ្រខ្លា ចេះតែនាំគ្នារស់នៅក្នុង ពៃ្រ តស៊ូរហូតដល់កើតមានសមាហរណ៍កម្មនៅឆ្នាំ១៩៩៨ រស់នៅទីនេះរហូតអត់មានត្រឡប់ទៅស្រុកកំណើត វិញទេ។
|
|
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញកោះខ្យងជាមន្ទូីរសន្ដិសុខដាក់អ្នកទោស។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”