Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0084
PTI0084
ឈ្មោះ :
ឯក សុផល
Last Name :
Ek Sophal
Status :
Alive
ភេទ :
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដកោះកុង។
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកោះកុង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានវរសេនាធំ
ថ្នាក់លើ :
ស៊ូ ម៉េត
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៨៤២០១១០៥២៣, ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់ រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឯក សុផល ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឯក សុផល ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្ដិរូប។ សុផល មានប្រពន្ធឈ្មោះ រ៉េន មានកូនចំនួន៥នាក់ ស្រី៣ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការនិងជាមន្រ្ដីរាជការក្រុមប្រឹក្សា
ស្រុកវាលវែង រស់នៅភូមិ ជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដ ពោធិ៍សាត់។ សុផល មានឪពុកម្ដាយមាន
បងប្អូនចំនួន៧នាក់ មានស្រុកកំណើតនៅភូមិតាកែវ ឃុំពាម ស្រុកកំពង់ត្រឡាចលើ ខេត្ដកំពង់ឆ្នាំង។ សុផល ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី៦ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដទេព ឧត្ដមបានចំនួនបីវស្សា។ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះសមេ្ដចបានប្រកាស ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិឱ្យរួមផុតពីរបបលោកលន់ នល់ ដែលជាអាយ៉ងអាមេរិចកាំង។ សុផល បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមដោយសារអាមេរិកាំងជាដើមចមធ្វើឱ្យកើតមាន
សង្គ្រាមខែ្មរយើងធ្វើសង្គ្រាម។ សុផល ចូលពៃ្រដំបូងនៅ ក្នុងតំបន់ខ្លួនរស់នៅ បន្ទាប់មកបានចល័តគ្រប់កនែ្លងដើម្បីវាយ ជាមួយទាហានលន់ នល់។ កាល ជំនាន់នោះ មានលោកហ៊ូ នឹម ហ៊ូ យន់ ខៀវ សំផន ជាអ្នកអប់រំខាងនយោបាយ។ សុផល បានឡើងសមរ ភូមិវាយជាមួយទាហានលន់ នល់ ឃើញថា ទាហានទាំងសងខាងស្លាប់និងរបួសរាល់ថៃ្ងស្លាប់ច្រើនណាស់ ទំរាំ បានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅសម័យសង្គ្រាម៥ឆ្នាំ សុផល មានឋានៈជាប្រធានអនុ សេនាធំ ដែលមានស៊ូ ម៉េត ជាប្រធានកងពល។ នៅឆ្នាំ១៩៧៥ ពេលប្រជាជនបានជម្លៀសចេញពីទីក្រុងភ្នំ ពេញអស់ អង្គការបានរៀបចំរចនាសម្ព័ន្ធថ្មី បានផ្លាស់ផ្ដូកងពលថ្មីឡើងវិញ។ សុផល ត្រូវបានអង្គការបញ្ជូនមក បន្ទាយលង្វែកវិញមានចំនួនបី វរសេនាធំ។ ក្រោយសង្គ្រាម កងទ័ពសេ្ទីរតែទាំងអស់នាំគ្នាចុះ ធ្វើស្រែដូចជាប្រជា ជនដែរ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ សុផល ត្រូវបានអង្គការចាត់តាំងឱ្យមកគ្រប់គ្រងយោធានៅខេត្ដកោះ កុងដើម្បីការពារព្រំដែនសមុទ្រ ខេត្ដកោះកុង នៅក្នុងតំបន់១១ ភូមិភាគបស្ចឹម។ នៅក្នុងសម័យខែ្មរក្រហមទាំង ប្រជាជនទាំង យោធាដែលធ្លាប់បម្រើការឱ្យចលនាខែ្មរក្រហមដែលនោះក៏ត្រូវ
អង្គការសង្ស័យថា ជាខ្សែសេអ៊ីអា កាសេបេ សូវៀតអីចឹងទៅ ចាប់យកទៅបាត់អស់ ម្នាក់ៗភ័យរៀងៗខ្លួន ព្រោះចាប់តាម ខ្សែបើមេជាប់ហើយ កូនចៅភ័យឱ្យហើយទៅ។ នៅចុងឆ្នាំ១៩ ៧៨ សុផល អង្គការចាត់តាំងឱ្យមកគ្រប់គ្រងប្រជាជនធ្វើស្រែវិញ ដោយសារគណៈតំបន់មួយចំនួនធំត្រូវអង្គការចាប់ខ្លួនអស់ទៅ។ នៅឆ្នាំ១៩៧៩ សុផល បានដឹកនាំយោធាខែ្មរ ក្រហមជាង ១០០០នាក់ មកខេត្ដកំពង់ឆ្នាំងវិញ ដើម្បីវាយប្រឆាំងជាមួយ កងទ័ពរដ្ឋាភិបាលនិងកងទ័ពយួននៅម្ដុំ ពៃ្រប្រស់ បន្ទាប់មកទៀត ចុះសមរភូមិតាមដងទនេ្លសាប។ នៅឆ្នាំ១៩៨២ បានតាម៉ុក ហៅមកព្រំដែនខាងភ្នំ ដងរែកស្រុកអន្លង់វែងវិញ ធ្វើសង្គ្រាម ប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមដដែល។ នៅឆ្នាំ១៩៩៦ សុផល បានមករស់នៅស្រុកវាលវែង ខេត្ដពោធី៍សាត់ កាលនោះទោះបីមានការបោះឆ្នោតហើយក៏ដោយតែសង្គ្រាម ឈ្លបនៅតែមានជាបន្ដបន្ទាប់តាមព្រំដែន។ នៅឆ្នាំ១៩៩៨ បានកម្លាំងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋា ភិបាល ប្រទេសជាតិលែងមានសង្គ្រាមនាំគ្នាប្រកបមុខរបរធ្វើស្រែ
ចម្ការរៀងៗខ្លួន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា