PROMOTING ACCOUNTABILITY
Nget Sokhoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0085
PTI0085
|
|
Name :
ឈ្មោះ :
|
ង៉ែត សុខខឿន
|
|
Last Name :
នាមត្រកូល :
|
Nget Sokhoeun
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដកោះកុង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១» ខេត្ដកោះកុង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តាវឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៨៥២០១១០៥២៣,ភូមិចម្ការជៃ្រត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ង៉ែត សុខខឿន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ង៉ែត សុខខឿន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សុខខឿន មានប្ដីឈ្មោះកាន់ថា មានកូនចំនួន៤នាក់ ស្រី៣ប្រុស១ សព្វ ថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការរស់នៅភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធី៍សាត់។ សុខខឿន មានឪពុកឈ្មោះ ទូច ជា ម្ដាយឈ្មោះ ង៉ែត ហួន។ សុខ ខឿន មានបងប្អូន ចំនួន៧នាក់ ស្រី៤ប្រុស៣ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ សុខខឿន តាំងពីតូចរហូតដល់ធំពេញវ័យមិនបានរៀនសូត្រទេ ដោយសារប្រទេសជាតិកើតមានសង្គ្រាម មាន យន្ដហោះ ទម្លាក់គ្រប់បែកពីខាងទាហានលន់ នល់ មកទម្លាក់ខាងតំបន់រំដោះ ខែ្មរក្រហមគ្រប់គ្រង។ នៅឆ្នាំ១៩ ៧៣ សុខខឿន មានអាយុ ប្រហែលជាង១០ឆ្នាំ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម កាលនោះយើងនៅ តូចអង្គការឱ្យនៅមន្ទីរកុមារយោធា។ សុខខឿន មិនបានចូលសមរភូមិទេ អង្គការឱ្យធ្វើជានិរសារត់ សំបុត្រពី មន្ទីរទៅខាងសាលាស្រុកជួនកាលនៅដល់តំបន់ កាលនោះមានតាចុង ជាអ្នកបញ្ជា។ កាលនោះនៅក្នុងមន្ទីរមាន តែកេ្មងៗស្រីប្រហែលជា២០នាក់ នៅក្នុងមន្ដីរក្រៅពីរត់សំបុត្រ អង្គការប្រើឱ្យដាំចេក។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបញ្ជូនមកធ្វើជាយោធាការពារព្រំដែន ខេត្ដកោះកុង។ សុខខឿន មក ដល់ខេត្ដកោះកុង បានឃើញ យោធារាប់រយនាក់ រាប់ពាន់នាក់ មកពីគ្រប់ខេត្ដ។ សុខខឿន នៅក្នុងកងវរលេខ ៣ ប្រធានឈ្មោះ ថុល ប្រធានកងពលឈ្មោះ វឿន នៅក្នុងជួរកងទ័ពរបបអាហារហូបចុកគ្រប់គ្រាន់ ហើយ អង្គការចាត់តាំងឱ្យការពារដែនសមុទ្រ។ សុខខឿន មានស្រុក កំណើតជាមួយតាម៉ុក ហើយបានស្គាល់ក្រុម គ្រួសារតាម៉ុក ទាំងកូនប្រសារនិងកូនបង្កើន ដូចជាយាយកេន យាយ
គឿន ប្អូនថៃ្លមានតាទិត្យ មានតាមុត តាសាន ជាដើម កូនប្រសារ តាម៉ុក ឈ្មោះ រ៉ែន ឈ្មោះ វិន ឈ្មោះ បូរ៉ាន។ នៅឆ្នាំ១៩៧៧ សុខខឿន អង្គការផ្លាស់មកស្រែអំបិលខាងខេត្ដកោះកុង អង្គការចាត់តាំងឱ្យរែកដីលំបាកខ្លាំងជាងធ្វើជាយោធាដែលមាន ប្រធានគ្រប់គ្រងស្រែអំបិលឈ្មោះ រុន។ បន្ទាប់មកទៀត សុខខឿន អង្គការចាត់តាំងនៅក្នុងអង្គភាពកាត់ដេរ វិញដែលមានប្រធាន ឈ្មោះយាយ ណន តែក្រោយមកអង្គការចាប់ខ្លួនយាយ ណន យកទៅបាត់។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកដល់ សុខខឿន មិនបានរត់មកស្រុកកំណើតទេ ព្រោះខ្លាចវៀត ណាមផងនិងមិនអាចរកផ្លូវមកស្រុកកំណើតវិញ ក៏សមេ្រចចិត្ដចូលពៃ្រតាមអង្គភាពបន្ដទៀត។ ពេលរត់ចូលពៃ្រ វេទនាណាស់ មានអ្នកស្លាប់ក្នុងពៃ្រច្រើនដោយសារគ្មាន អាហារហូបចុក។ សុខខឿន មានសំណាងបានរត់ទៅ ដល់ព្រំដែន ទៅដល់ថ្មបាំង ថ្មដា ជាប់ព្រំដែនថៃ។ នៅឆ្នាំ១៩៨០ សុខខឿន បានចូលធ្វើជាយោធាខែ្មរក្រហម បន្ដទៀតដើម្បីប្រឆាំងនិង វត្ដមានកងទ័ពវៀតណាម។ សុខខឿន នៅខាងកងដឹកជញ្ជូន ខាងបុរសឡើងសមរភូមិ ប្រយុទ្ធជាមួយកម្លាំងរដ្ឋាភិបាល និងកម្លាំងកងទ័ពវៀតណាម។ សង្គ្រាមបានធ្វើឱ្យប្រជាជន ខែ្មរស្លាប់ជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ១៩៩៨ បានខាងកម្លាំងខែ្មរ ក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិលែងមាន សង្គ្រាម នាំគ្នារកស៊ីរៀងៗខ្លួន។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”