Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0086
PTI0086
ឈ្មោះ :
សុខ រ៉េត
Last Name :
Sokh Ret
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ក្រសួងឧស្សាហ៍កម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
ចេង អន ,វន វេត។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៨៦២០១១០៥២៣,ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សុខ រ៉េត ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សុខ រេត ភេទស្រី អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ រេត មានប្ដីឈ្មោះ សុផល មានកូនចំនួន៥នាក់ ស្រី៣ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការរស់នៅភូមិជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ រេត មានឪពុកឈ្មោះ សុខ ស៊ន ម្ដាយឈ្មោះ អ៊ឹម រ៉ាយ។ រេត មានបងប្អូន៦នាក់ មាន ស្រុកកំណើតនៅភូមិត្រពាំងមេ្ទស ឃុំស្វាយជុក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ រេត ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ដោយសារ កើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០ ប្រទេសជាតិកើតមានសង្គ្រាម។ រេត រស់នៅក្នុងតំបន់រំដោះ ហើយមានគូរដណ្ដឹងជាយោធា ខែ្មរក្រហម ទៅវាយប្រយុទ្ធជាមួយទាហានលន់ នល់។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច គូរដណ្ដឹងតាំងពីជំនាន់សង្គ្រាមនោះបានមកសុំឪពុក ម្ដាយឱ្យឈ្មោះ រេត ទៅធ្វើការងារនៅភ្នំពេញ។ ពេល រេត បានទៅដល់ភ្នំពេញ ពេលនោះអង្គការបានរៀបចំការឱ្យប្ដីឈ្មោះ ណាំ វុទ្ធី រស់នៅជាមួយគ្នា តែធ្វើការងារនៅក្នុងអង្គភាពផេ្សង គ្នា។ ប្ដីធ្វើការងារនៅខាងជាងឡានម្ដុំផ្សារថ្មី ហើយ រេត ធ្វើការងារជា កម្មកររោងចក្រថ្មពិលនៅតាខ្មៅនិងចាក់អង្រែក្រោម ពេលយប់អង្គការឱ្យមកជួបជុំជាមួយប្ដីនៅម្ដុំផ្សារថ្មី។ រេត បានធ្វើការងារនៅក្នុងរោងចក្រឧស្សាហ៍កម្មដែលមានប្រធានឈ្មោះ ចេង អន និង វន វេត និងមានកម្មករ ប្រហែលជា៦០០នាក់។ កាលនោះ រេត បានដឹងថា វត្ថុធាតុដើមដែលយកផលិតជាថ្មពិលនាំ ចូលមកពីប្រទេស ចិននិងធ្វើបានសមេ្រចនាំថ្មពិលទាំងនោះទៅ ប្រទេសចិនវិញ។ រេត បានដឹងថា នៅសម័យខែ្មរក្រហមមានជន ជាតិ ចិន មានជប៉ុន មានគុយបា មានបារាំង មកទស្សនៈកិច្ច នៅកម្ពុជា។ នៅនៅឆ្នាំ១៩៧៧៧៨ អង្គការ បានចាប់ កម្មាភិបាលខែ្មរក្រហមជាច្រើន រួមទាំងប្រធានឈ្មោះ ចេង អន វន វេត ជាដើម។ នៅឆ្នាំ១៩៧៩ រេត មិនបានរត់ទៅរកស្រុក កំណើតទេ ដោយសារឮពាក្យអាចាមរាមថា ពេលយួនចូលមក ចាប់យើងកាត់សរ សៃកែងជើង។ រេត ជាមួយប្ដីនិងកូនមួយរួម ទាំង កម្មករជាច្រើនឡានបានធ្វើដំណើរសំដៅព្រំដែនថៃ តែឡានមិន ទៅដល់ព្រំដែនទេ នាំគ្នាចុះដើរចូលពៃ្របន្ដទៀតទំរាំបានទៅ ដល់ទល់ដែនថៃ មានមនុស្សស្លាប់តាមផ្លូវជាច្រើន។ នៅឆ្នាំ១៩៨១ ប្ដីឈ្មោះ វុទ្ធី ស្លាប់ដោយសារជំងឺ រេត បានយកប្ដីថ្មីមួយទៀត ឈ្មោះ ផល រស់នៅជាមួយគ្នា ជារៀងរហូតមក។ រេត មានប្ដីជា យោធាខែ្មរក្រហមធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលខាងក្នុងនិងប្រឆាំងវត្ដមានកង ទ័ពវៀតណាម។ រេត មិនបានចេញទៅ ប្រទេសក្រៅដោយសារមានប្ដីយោធាខែ្មរក្រហមជាប់នៅសមរភូមិមុខ បើយើងទៅចោលកុំឱ្យគេថាយើងជាមនុស្សក្បត់ប្ដី សុខចិត្ដរស់នៅជាមួយគ្នារហូតដល់កម្លាំងខាងខែ្មរក្រហមធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិលែងមាន សង្គ្រាមហើយបានទៅលេងស្រុកកំណើតបានពីរបី ដងដែរ។
សកម្មភាពដែលបានឃើញ :
ដឹងថា មានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា