PROMOTING ACCOUNTABILITY
To Sem
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0089
PTI0089
|
|
ឈ្មោះ :
|
តូ សេម
|
|
Last Name :
|
To Sem
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៥។
|
|
ភូមិកំណើត/ទីលំនៅ :
|
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរពេទ្យតំបន់៤១ ភូមិភាគឧត្ដរ
|
|
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣»ស្រុកពៃ្រឈរ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
ប្រធានមន្ទីរពេទ្យតំបន់។
|
|
ថ្នាក់លើ :
|
តាម៉ុក។ កែ ពក។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៨៩២០១៣០៤១៨,ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធីសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ តូ សេម ភេទស្រី អាយុ៦៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
តូ សេម ភេទស្រី អាយុ៦៥ឆ្នាំ ក្រៅប្រវត្ដិរូប។ សេម មានប្ដីឈ្មោះ ស៊ីម មានកូនចំនួន៤នាក់ សព្វប្រកប មុនរបរ ធ្វើស្រែចម្ការ រស់នៅភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាម ស្រុកវាលវែង ខេត្ដពោធិសាត់។ សេម មានបងប្អូន៥នាក់ ស្រី៤នាក់ប្រុស១ មានស្រុកកំណើតនៅភូមិត្រពាំងគល់ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតា កែវ។ សេម ធ្លាប់រៀនសូត្រនៅសាលាវត្ដត្រពាំងធំបានត្រឹមថ្នាក់ទី៧ឪចាស់ឱ រួចបន្ដទៅរៀននៅសាលាវិទ្យា ល័យខេត្ដកំពតរហូតដល់ ថ្នាក់ទី៥ឪចាស់ឱ។ នៅឆ្នាំ១៩៦៨ សេម ឈប់រៀន ហើយទៅរៀនកាត់ដេរនៅភ្នំពេញ រហូតដល់កើតមាន រដ្ឋប្រហារឆ្នាំ១៩៧០ទម្លាក់សមេ្ដចសីហនុ បានត្រឡប់មក រស់នៅស្រុកកំណើតវិញ។ ពេល មកដល់ស្រុកកំណើតវិញ ឃើញមានបាតុកម្ម មានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជន រងគ្រោះ។ សេម មានការឈឺចាប់ក៏បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩៧០ តាមរយៈបងប្អូនតាម៉ុក ណាមួយឪ ពុកម្ដាយត្រូវជាសាច់ឈាមជាមួយតាម៉ុកផង។ សេម ចូលពៃ្រអង្គការចាត់តាំងឱ្យធ្វើពេទ្យយោធានៅភ្នំដំរី រមៀល មានមាស មុត មានយាយខុម មានយាយយុត។ សេម នៅក្នុងតំបន់១៣ ភូមិភាគនិរតី មានតាម៉ុក ជាប្រធានភូមិភាគ។ នៅពេលយោធាខែ្មរក្រហមឡើងវាយជាមួយទាហានលន់ នល់ ម្ដងៗតែងតែមានរបួសនិង ស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧១ សេម បានចល័តជួយព្យាបាលយោធាមានរបួសនៅខាង ខេត្ដកំពង់ឆ្នាំង ខាងចង្វារៀល សេម ជាអ្នកព្យាបាលរបួសផង និងជាអ្នកចាំសេងរបួសផង កាលនោះមានតាជួន ជឿន ពូកែ ខាងវះកាត់។ នៅឆ្នាំ១៩៧៣ សេម ត្រូវបានអង្គការ ឱ្យមកគ្រប់គ្រងកម្មករកាត់ដេរខោអាវសម្រាប់យោធានៅ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច។ កាលនោះ មានឈ្មោះ តាសឿង តាប៊ិត ជាប្រធានកងពលដឹកនាំកម្លាំង វាយជា មួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច សេម មានឋានៈគ្រប់ គ្រងមន្ទីរភូមិភាគនិរតី នៅក្នុងតំបន់១៣ ដែលមានឈ្មោះសោម ជាគណៈតំបន់។ នៅឆ្នាំ១៩៧៦ សេម បាន មកគ្រប់គ្រងប្រជាជនជាមួយប្ដីនៅ ខាងខេត្ដកំពង់ចាម ភូមិភាគឧត្ដរ មានឈ្មោះ កែ ពក ជាប្រធាន ភូមិភាគ។ សេម មានឋានៈប្រធានមន្ទីរពេទ្យតំបន់៤១ ខាងស្រុកពៃ្រទទឹង។ សេម មានប្ដីឈ្មោះ ស៊ីម ជាគណៈស្រុក ពៃ្រឈរ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៨ ប្រជាជននៅភូមិភាគ ពាយ័ព្យមានដំណឹងថា អត់មានបាយហូបមាន ខ្មាំងបង្កាប់ ពេលនោះតាម៉ុក បានឱ្យប្ដីឈ្មោះ ស៊ីម មកខាងភូមិភាគ ពាយ័ព្យមុនហើយបានឈ្មោះ សេម មកដល់ភូមិភាគ ពាយ័ព្យតាមក្រោយហើយបានឃើញថា ប្រជាជនអត់មានអាហារ ហូបចុកគ្រប់គ្រាន់មែន។ នៅឆ្នាំ១៩៧៩ សេម និងគ្រួសារ រត់ទៅជាយដែនថៃ និងបានធ្វើការងារតស៊ូប្រឆាំងជា មួយរដ្ឋាភិបាលនិងកង ទ័ពវៀតណាមជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៩១ ប្ដីឈ្មោះ សេម បានស្លាប់ដោយសារជំងឺ។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ បន្ដសង្គ្រាមរហូតដល់ឆ្នាំ១៩៩៩ បានកម្លាំងខែ្មរក្រហមធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រទេសជាតិលែងមានសង្គ្រាមដល់សព្វថៃ្ងនេះ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា សម័យខែ្មរក្រហមប្រជាជនអត់មានអាហារគ្រប់គ្រាន់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”