Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0088
PTI0088
ឈ្មោះ :
ប៉ុល ស៊ុន
Last Name :
Pol Sun
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភូមិភាគពាយ័ព្យ។
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដពោធិសាត់។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានអនុសេនាធំ
ថ្នាក់លើ :
ប្រាជ្ញ ចាន់
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៨៨២០១១០៥២០,ភូមិកណ្តាល ឃុំថ្មដា ស្រុកវាល វែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៉ុល ស៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៉ុល ស៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ស៊ុន មានប្រពន្ធឈ្មោះ ពន មានកូនចំនួន៥នាក់ស្រី៣ ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិសាត់។ ស៊ុន មានឪពុកឈ្មោះ ប៉ុល សាំង ម្ដាយឈ្មោះ ទូច យឹម។ ស៊ុន មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុក កំណើតនៅភូមិពាមខ្វាវ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ស៊ុន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនហើយទៅបួសជាព្រះសង្ឃរហូតដល់ឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅ ឆ្នាំ១៩៧១ ស៊ុន បានស្ម័គ្រចិត្ដចូលបម្រើជាយោធាខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូន ចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ កាលនោះសង្គ្រាម កើតឡើងរវាងកម្លាំងចលនាខែ្មរក្រហមនិងទាហានលន់ នល់ ហើយខាងទាហានលន់ នល់ មានយន្ដហោះមកទម្លាក់គ្រាប់បែក តាមស្រុកស្រែចម្ការធ្វើឱ្យប្រជាជនរង គ្រោះរួមទាំងកម្លាំងចលនា ខែ្មរក្រហមលាក់ខ្លួននៅក្នុងពៃ្រ។ ស៊ុន បានចូលធ្វើជាយោធា នៅក្នុងតំបន់៣៣ ភូមិ ភាគនិរតី ដែលមានតាម៉ុក ជាប្រធាន ភូមិភាគ។ នៅក្នុងឆ្នាំ១៩៧៣ ស៊ុន បានឡើងឋានៈជាប្រធាន អនុសេនាធំ ដឹកនាំកម្លាំងយោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៤ ពេលនោះយោធាខែ្មរក្រហម បានបាញ់សម្លាប់ទាហានលន់ នល់ ខាងលន់ នល់ ក៏បាញ់សម្លាប់ទាហានខែ្មរក្រហមដែរ នៅពេលយោធាខែ្មរ ក្រហមចាប់បានទាហានលន់ នល់ ក៏បញ្ជូនមកឱ្យខាងកង ពលនៅសមរភូមិក្រោយមិនដឹងជាអង្គការយកទៅខាង ណាទេ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ស៊ុន មិនបានវាយចូលទីក្រុង ភ្នំពេញទេ វាយចូលសំដៅ ទីរួមខេត្ដកំពង់ស្ពឺវិញ។ នៅពេលសង្គ្រាមចប់ អង្គការបានបញ្ជូន យោធាមួយចំនួនធំ ឱ្យមការពារផ្លូវដែកនៅខេត្ដពោធិសាត់ ភូមិភាគពាយ័ព្យ។ ស៊ុន មានឋានៈជាប្រធានអនុសេនាធំ ហើយមាន ឈ្មោះប្រាជ្ញ ចាន់ ជាប្រធានវរសេនាធំប្រចាំរ៉ារថភ្លើង។ នៅក្នុងឆ្នាំ១៩៧៨ មានកម្មាភិបាលថ្នាក់តំបន់ថ្នាក់ ភូមិភាគមួយចំនួនត្រូវបាត់ខ្លួន ហើយអង្គការបានឱ្យខាងកម្លាំង យោធានៅគ្រប់គ្រងប្រជាជនបណេ្ដាះអាសន្នសិន ទំរាំមានមនុស្ស ថ្មីមកគ្រប់គ្រង។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយ ចូលមកតែម្ដង ពេលនោះ ស៊ុន និងយោធាខែ្មរក្រហមមួយចំនួនធំ មិនបានរត់ទៅស្រុកកំណើតទេ ដោយសារខ្លាចវត្ដមាន កងទ័ពវៀតណាម។ ស៊ុន បានរត់ចូលពៃ្រទៅដល់ព្រំដែនថៃ និងបានជួបថ្នាក់ដឹកនាំខែ្មរក្រហមមួយចំនួនធំហើយបានបង្កើតកម្លាំងយោ ធាខែ្មរក្រហមឡើងវិញ ដើម្បីវាយជាមួយទាហាន រដ្ឋាភិបាលនិងទាហានយួន។ ស៊ុន តស៊ូនៅខាងថ្មដា ជាប់ខេត្ដ កោះកុងនិងខេត្ដពោធិ៍សាត់ ដែលមានឈ្មោះ រ៉ែន កូនប្រសារតាម៉ុក ជាប្រធានកងពល។ នៅឆ្នាំ១៩៨៥៨៦ ខាងកម្លាំងរដ្ឋាភិបាល បានបង្កើតឪក៥ឱដើម្បីយកប្រជាជនឱ្យមកកាប់ពៃ្រនិងជួយជញ្ជូនគ្រាប់និងឃើញមាន ប្រជាជនមួយចំនួនជាន់មីនស្លាប់។ ស៊ុន ជាយោធាខែ្មរក្រហមដែលមានឋានៈជាប្រធានវរសេនាតូចដឹកនាំកម្លាំង ទ័ពតែងតែប្រាប់មិនឱ្យធ្វើបាបប្រជាជនឪក៥ឱទេ។ សង្គ្រាមបានធ្វើឱ្យប្រជាជនខែ្មរស្លាប់ជាបន្ដបន្ទាប់រហូតដល់ ឆ្នាំ១៩៩៨៩៩ ខាងកម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិមានសុខ សន្ដិភាព មកដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា