PROMOTING ACCOUNTABILITY
Duch Chantha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0091
PTI0091
|
|
ឈ្មោះ :
|
ឌុច ចាន់ថា
|
|
Last Name :
|
Duch Chantha
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៤។
|
|
ភូមិកំណើត/ទីលំនៅ :
|
១៥០៥០១០៤, ខេត្ដពោធិសាត់ ក្រុងពោធិសាត់ សង្កាត់ច្ពរើ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាតំបន់២ ភូមិភាគពាយ័ព្យ។
|
|
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» តំបន់២។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាកឺ តាវាញ តាអឿន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៩១២០១៥១២២៥,ភូមិដូនអី សង្កាត់ចំរើនផល ក្រុង ពោធិសាត់ ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ឌុច ចាន់ថា ភេទប្រុស កើតឆ្នាំ ១៩៥៤ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឌុច ចាន់ថា ភេទប្រុស កើតឆ្នាំ១៩៥៤ ក្រៅប្រវត្ដិរូប។ ចាន់ថា មានប្រពន្ធឈ្មោះ ផុន មានកូនចំនួន៥នាក់ ប្រុស៣ស្រី២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិដូនអី សង្កាត់ ចំរើនផល ក្រុងពោធិសាត់ ខេត្ដ ពោធិសាត់។ ចាន់ថា មានឪពុកឈ្មោះ ឌុច អូន ម្ដាយឈ្មោះ ហ៊ូ រ៉ន។ ចាន់ថា មានបង
ប្អូន៦នាក់ស្រី២ ប្រុស៤ មានស្រុកកំណើតនៅភូមិល្វា ឃុំល្វា ស្រុកមង្គលបុរី ខេត្ដបាត់ដំបង។ ចាន់ថា ធ្លាប់រៀនសូត្របាន បានត្រឹមថ្នាក់ទី៧ឪចាស់ឱនៅសាលាវត្ដលលកឪសឱ ឈប់រៀន ដោយសារតែកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិ ចាប់កើតមានសង្គ្រាម។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩ ៧១ ចាន់ថា បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ព្រោះថា ខាងទាហានក៏ទាហានដែរ ព្រោះយើងធំពេញ វ័យ នៅពេលប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ ចាន់ថា បានធ្វើជាយោធាតំបន់២ ហើយខាង ខេត្ដពោធិសាត់ មានតំបន់២តំបន់៦និងតំបន់៧។ ចាន់ថា អង្គការចាត់តាំងឱ្យធ្វើជា ពេទ្យយោធាប្រចាំតំបន់២ ខាងស្រុកបាកាន ដែលមានឈ្មោះ លឹម ខាន ជាគណៈស្រុក ក្រោយមកទៀតបានឡើងទៅតំបន់។ កាលនោះ មានឈ្មោះ អឿន ឈ្មោះ កន ឈ្មោះ តាកឺ ឈ្មោះ តូយ ឈ្មោះ សើ សុទ្ធតែនៅក្នុងជួរគណៈតំបន់។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ចាន់ថា នៅពេទ្យនិងជាអ្នកបើកឡាន នៅក្នុងតំបន់២ដដែល អត់ទាន់ផ្លាស់ផ្ដូទៅណាទេ។ នៅឆ្នាំ១៩៧៧ ចាន់ថា អង្គការចាប់ឱ្យរៀបការប្រពន្ធ បន្ទាប់មកនៅធ្វើជានិរសា ផង ជាពេទ្យផង ជាអ្នកបើកបររថយន្ដឱ្យគណៈតំបន់ឈ្មោះសំអឿន។ នៅពេលទៅប្រជុំម្ដងៗនៅខេត្ដបាត់ ដំបង តែងតែមានកង ការពារពីរទៅបីនាក់និងអ្នកបើកឡានគ្មានសិទ្ធចូលរួមទេនៅអង្គុយចាំនៅខាងក្រៅ។ នៅឆ្នាំ ក្នុងឆ្នាំ១៩៧៧ គណៈតំបន់ហាក់បីដូច ជាមានការប្រុងប្រយ័ត្ន សូម្បីតែម្ហូបអាហារមិនហ៊ានហូប នៅកនែ្លងប្រជុំទេ ខ្លាចពុលសុខចិត្ដឱ្យកងការពារដាំបាយឱ្យ។ នៅក្នុងឆ្នាំ១៩៧៧ ប្រជាជនភាគច្រើនស្លាប់ដោយសារអត់មាន អា ហារគ្រប់គ្រាន់ ជាពិសេសអ្នកជម្លៀសមកពីភ្នំពេញស្លាប់ទៅ ភូមិតាឡូច្រើនមែនទែន។ នៅឆ្នាំ១៩៧៨ គណៈ ស្រុក គណៈ តំបន់រហូតដល់គណៈភូមិភាគពាយ័ព្យត្រូវបានអង្គការចាប់ខ្លួន សេ្ទីរតែទាំងអស់យកទៅបាត់តែម្ដង។ ពេលនោះបានឃើញ គណៈតំបន់ថ្មី គណៈស្រុកថ្មី មកពីភូមិភាគនិរតីនិងភូមិភាគបស្ចឹម មកគ្រប់គ្រងនៅទីនេះ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូលមកដល់ ចាន់ថា បានរត់ចូលពៃ្រម្ដងទៀតដោយសារខ្លាចវត្ដ មានកងទ័ពវៀតណាម ដល់ក្រោយមកបានរកផ្លូវត្រឡប់មក ស្រុកកំណើតវិញបានជួបប្រពន្ធកូន។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមបង្អត់បាយមនុស្សនិងយកមមនុស្សទៅសម្លាប់ ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”