PROMOTING ACCOUNTABILITY
Youk Ham
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0010
OMI0010
|
|
ឈ្មោះ :
|
យក់ ហម
|
|
Last Name :
|
Youk Ham
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាការពារព្រំដែន ខេត្ដតាកែវ។
|
|
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«៤០៥»ខេត្ដតាកែវ
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០១០២០១១០២២៤,ភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន្អដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ យក់ ហម ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
យក់ ហម ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ហម មាន ប្រពន្ធឈ្មោះ រឹម មានកូនចំនួន៤នាក់ មាន មុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហម មានឪពុកឈ្មោះ យក់ ព្រឿង ម្ដាយ ឈ្មោះ យឿន។ ហម មានបងប្អូន៧នាក់ មានស្រុកកំណើត នៅភូមិសំព័រ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ ហម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៦ឪចាស់ឱ នៅសាលាអនុវិទ្យា ល័យសមេ្ដចឪ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់ កើតមានសង្គ្រាម។ ពេលឈប់រៀនមកផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ ក្រោយរដ្ឋប្រហារ មានយន្ដហោះ មកពីខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកជារៀងរាល់ថៃ្ងនិងត្រូវផ្ទះប្រជាជន ឆេះអស់។ នៅឆ្នាំ១៩៧៣ ហម បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ដោយសារខឹងនិងការទម្លាក់គ្រាប់បែកនិងចូលតាមការ ប្រកាស របស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះ ជាតិ។ ហម ចូលដំបូងធ្វើជាកងឈ្លបឃុំ បានមួយរយៈ ពេលខ្លីបាន ឡើងទៅធ្វើជាយោធាស្រុកបសេដ្ឋនិងបានឡើងទៅធ្វើជាយោធានៅភូមិភាគនិរតី ប្រធានកងពល ឈ្មោះ សំ ប៊ិត។ កាលនោះកម្លាំងយោធាខែ្មរក្រហមបានពឹងកងទ័ពវៀតណាមខាងជើងឱ្យជួយច្បាំងជាមួយ ទាហានលន់ នល់ ហើយខាងទាហានលន់ នល់ ក៏ពឹងទាហានវៀតណាមខាងត្បូងដែរ គឺទាហានយួនធីវគី។ ហម បានវាយចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៣ ចូលតាមទួលគី ពៃ្រស តែ ហម នៅត្រឹមពៃ្រស អត់បាន ចូលទីក្រុងភ្នំពេញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានផ្លាស់ផ្ដូលេខកងពល ថ្មី ខ្លះទៅខាងកងពល១៦៤ ជើងទឹក ប្រធានកងពលឈ្មោះ មាស មុត។ ហម នៅឆ្នាំ១៩៧៦ អង្គការ បញ្ជូនខាងព្រំដែនវៀតណាម ខាងមាត់ជ្រូក ក្នុងខេត្ដតាកែវ។ ហម ទៅការពារព្រំដែនដំបូងឃើញថា មាន ទំនាក់ទំនងល្អជាមួយកងទ័ពវៀតណាមធម្មតា ហើយកងទ័ពខែ្មរក្រហមចុះធ្វើតាមតាមព្រំដែនហ្នឹង។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៧ បានមានសង្គ្រាមជាមួយប្រទេសវៀតណាម។ នៅក្នុងឆ្នាំ១៩៧៧ ហ្នឹងដែរ អង្គការដក ឱ្យមកធ្វើការងារ នៅក្នុងរោងអាឈើខេត្ដតាកែវវិញ។ នៅឆ្នាំ១៩៧៨ ហម និងកម្មាភិបាលខេត្ដតាកែវ មួយ ចំនួនធំ ត្រូវបានតាម៉ុក បញ្ជូនមកភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង ខេត្ដពោធិសាត់។ មុននិងមកតាម៉ុក ប្រជុំ ប្រាប់ថា មិត្ដយើងទៅភូមិភាគ ពាយ័ព្យត្រូវមានការប្រុងប្រយ័ត្ន ព្រោះកម្មាភិបាលនៅទីនោះ ក្បត់អង្គការថ្នាក់ លើ។ ហម និងគ្រួសារប្រពន្ធកូនទៅ ធ្វើការនៅក្នុង ខេត្ដបាត់ដំបងមិនទាន់បានមួយឆ្នាំផង កងទ័ពវៀតណាមវាយ ចូលមកដល់នៅឆ្នាំ១៩៧៩។ ហម និងគ្រួសារ រត់ចូលពៃ្របន្ដសំដៅទៅព្រំដែនថៃ ទៅដល់ស្រុកម៉ាឡៃ។ នៅឆ្នាំ១៩៨២ ហម បានមករស់នៅលើភ្នំដងរែក ជាមួយតាម៉ុក វិញ។ ដោយសារ ហម មានគ្រួសារ តាម៉ុក ចាត់តាំងឱ្យជួយបង្រៀនអក្សរកេ្មងៗ នៅលើភ្នំ។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ព វៀតណាមនិងកម្លាំងយោធារដ្ឋាភិបាលភ្នំពេញ។ សង្គ្រាម បានអូសបន្លាយរហូត ទោះបីមានការបោះឆ្នោត រៀបចំឱ្យអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ តែកម្លាំងខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ដូចនេះ សង្គ្រាមចេះតែបន្ដកើតមានឡើង។ នៅឆ្នាំ១៩៩៨៩៩ ទើបកម្លាំងខែ្មរក្រហមព្រមធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅអន្លង់វែង មានសិទ្ធសេរីភាពលែងភ័យព្រួយរឿងសង្គ្រាម។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហម។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”