Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0013
OMI0013
ឈ្មោះ :
ញ៉ែម ឈីន
Last Name :
Nhiem Chhin
Status :
Alive
ភេទ :
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភូមិភាគពាយ័ព្យ។
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
តាម៉ុក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១៣០៨២៣ភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ញ៉ែម ឈីន ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ញ៉ែម ឈីន ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈី មានប្រពន្ធ មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈីន មានស្រុក កំណើតនៅភូមិសង្វាត់ ឃុំក្រយា ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឈីន ធ្លាប់រៀនសូត្របាន បន្ដិចបន្ដួចនៅសាលាវត្ដ លោក រៀនជាមួយលោកសង្ឃ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហាទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រមឈប់រៀន មកនៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ មានយន្ដហោះ ខាងរដ្ឋាភិបាល លោកលន់ នល់ មកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជា ជនជួបគ្រោះថ្នាក់។ នៅក្នុងឆ្នាំ១៩៧១ ហ្នឹងដែរ ឈីន បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ទី១ខឹងនិងការទម្លាក់គ្រាប់ បែក ទី២ យើងជាយុវជនមិនអាចនៅសេ្ងÃៈម បានទេ ព្រោះយើង រស់នៅក្នុងតំបន់រំដោះ បើយើងមិនទៅនៅក្រោយនាំតែមាន ពាក្យសម្ដីមិនល្អ ព្រោះនារីៗ ក៏ចូលបម្រើចលនាខែ្មរក្រហមដែរ។ ឈីន ចូលទៅធ្វើជាយោធាបានហាត់រៀនក្បួនយោធា បានមួយរយៈពេល ខ្លី អង្គការបញ្ជូនទៅសមរភូមិមុខវាយជា មួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម។ ឈីន ដឹងថា ពេលចូល សមរភូមិវាយជាមួយទាហានលន់ នល់ ម្ដងៗឃើញយោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាប់ច្រើនដូចគ្នា។ ឈីន ចេះតែខិតខំតស៊ូទៅ ព្រោះមិនដឹងជារត់ទៅណា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច យោធាមួយចំនួនចុះ ធ្វើស្រែដូចជាប្រជាជនធម្មតាដែរ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ឈីន អង្គការបញ្ជូនទៅ ការពារព្រំដែនថៃ ភូមិភាគពាយ័ព្យ។ នៅឆ្នាំ១៩៧៧ ធ្លាប់វាយប្រយុទ្ធជាមួយយោធាថៃ ម្ដងម្កាល កាល នោះមានកងទ័ពអ៊ិនតាំថែមទៀត។ ឈីន ការពារព្រំដែនកម្ពុជាថៃ កាលនោះប្រធានកងពលឈ្មោះ ទែម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមចាញ់សង្គ្រាមវៀតណាម រត់មកដល់ទឹកដីថៃ ហើយបានប្រមូលកម្លាំងឡើង វិញធ្វើសង្គ្រាមប្រឆាំងនិងវត្ដ មានកងទ័ព វៀតណាមនិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ ឈីន បានមកតស៊ូខាងស្រុក អន្លង់វែង ជាមួយតាម៉ុក ជាមួយលោកសុន សេន។ សង្គ្រាមក្រោយឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមទាំងអស់ ទទួលជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៩៨៩៩ បានកម្លាំងខែ្មរក្រហមព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិ បាលភ្នំពេញ បានមកដល់ពេលនោះប្រទេសជាតិមានសុខ សន្ដិភាពអ្នកណាចង់ដើរទៅណាក៏បាន ហើយអាចទៅ លេងស្រុកកំណើតទៀតផង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា