PROMOTING ACCOUNTABILITY
San Suor
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0142
|
|
Name :
ឈ្មោះ :
|
សាន សួរ
|
|
Last Name :
នាមត្រកូល :
|
San
|
|
First Name :
នាមខ្លួន :
|
Suor
|
|
Other Name :
ឈ្មោះផ្សេង :
|
Ra
រ៉ា
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03681
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៨ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080208 Kampong Thom, Stung, Chamna Krom, Chi Ap
០៦០៨០២០៨ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារក្រោម ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងពល៥០២ ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១»ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Heng, Chief who responsibled for supervising of building Kampong Chhnang Airport.
ហេង, ប្រធានគ្រប់គ្រងការសាងសង់ព្រលានយន្ដហោះ កំពង់ឆ្នាំង
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Sei Notes: Sei joined the revolution with San Suo. Tay Notes: Tay joined the revolution with San Suo
សី សី ជាអ្នកចូលបដិវត្ដន៍ជាមួយ ឈ្មោះ សាន សួរ តាយ តាយ ជាអ្នកចូលបដិវត្ដន៍ជាមួយ ឈ្មោះ សាន សួរ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0142 20030116 Chi Ap village, Chamna Krom sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with San Suo called Ra, biography owner.
ខេធីអាយ០១៤២ ២០០៣០១១៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយសាន សួរ ហៅ រ៉ា ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាន សួរ ហៅ រ៉ា ភេទប្រុស អាយុ៤៨ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សួរ មានប្រពន្ធមានកូនចំនួន៨នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។ សួរ មានឪពុកឈ្មោះសុខ សាន ម្ដាយឈ្មោះ សំ តែម មានបងប្អូន៤នាក់។ សួរ កាលពីតូចដល់ធំពេញ វ័យចូលរៀនឪពុកម្ដាយឱ្យទៅនៅវត្ដបម្រើព្រះសង្ឃនិងបានរៀនសូត្រអស់រយៈពេល២ឆ្នាំ បន្ទាប់មក រស់នៅជាមួយឪពុកម្ដាយវិញ ដើម្បីប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានសង្គ្រាម ប្រជាជនរស់នៅទីនេះបានក្លាយជាតំបន់រំដោះ។ នៅឆ្នាំ១៩៧២ សួរ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ព្រោះអង្គការឃោសនាអប់រំពន្យល់ពីរបបជិះជាន់ឱ្យយើងតស៊ូវាយឱ្យឈ្នះពួកសក្ដិភូមិនាយ ទន់ ឱ្យរួចផុតពីនឹមដែក។ ពេលចូលដំបូងអង្គការចាត់តាំងឱ្យធ្វើជាសេនាជនភូមិឃុំចំណាក្រោមបានរយៈ ពេល៤ខែ អង្គកាបញ្ជូនឱ្យចូលធ្វើជាយោធា ភូមិភាគឧត្ដរ។ សួរ បានចូលធ្វើជាយោធានៅក្នុងកងពល ពិសេសវាយជាមួយទាហានលន់ នល់ ទៅដល់ខេត្ដកំពង់ចាម និងចល័តគ្រប់កនែ្លង មានឈ្មោះ ប៉ុល ជាប្រធានវរសេនាតូច តាពក គាត់បញ្ជាទ័ពភូមិភាគ។ នៅឆ្នាំ១៩៧៤ កងពលពិសេសបានវាយ ចូល ទីក្រុងភ្នំពេញតាមផ្លូវជាតិលេខ៥ កាត់តាមព្រែកក្ដាមព្រែក ពៅ្ននិងចង់បញ្ចប់ចូលដល់ទីក្រុងភ្នំពេញនៅ ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ សួរ បានមកនៅកងពល៣១០វិញ ប្រធានកង ពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមចូលដល់ ទីក្រុងភ្នំពេញ ប្រជាជនជាច្រើនបាននាំគ្នាចាកចេញទៅរស់ នៅតាមទីជនបទវិញ។ ទីក្រុង ទុកសម្រាប់តែកម្មាភិបាលនិង កម្មកររោងចកធ្វើការងារ។ អង្គភាពកង ពល៣១០ ស្នាក់នៅ ម្ដុំវត្ដភ្នំ។ នៅខែ៧ ឆ្នាំ១៩៧៦ ប្រកាសបក្សកុម្មុយនីស្ដ មានលោកប៉ុល ពត ជាអ្នកដឹកនាំប្រទេសនៅក្នុងមជ្ឈិមបក្ស។ នៅឆ្នាំ១៩៧៦ សួរ និងជាយោធារាប់រយរាប់ពាន់នាក់បាន នំាគ្នាចេញទៅធ្វើស្រែដូចជាប្រជាជនដែរ នៅម្ដុំភ្នំបាសិត កប់ស្រូវ អន្លង់ក្រង៉ាន។ នៅឆ្នាំ១៩៧៦៧៧ អង្គការបាន ចាប់កម្មាភិបាលមួយចំនួនដូចជាឈ្មោះ កុយ ធួន ហោ ធុច ប្រធានកងពលឈ្មោះ អឿន ដោយចោទថា បានចូលជាខ្សែសេអ៊ីអា អាមេរិកកាំង។ សួរ និងយោធានៅក្នុងកងពលទាំង អស់ខ្លះត្រូវបានចាប់ខ្លួន ខ្លះទៀតយកទៅលុតដំនៅព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង។ សួរ ធ្វើការនៅ ព្រលានយន្ដហោះខេត្ដ កំពង់ឆ្នាំងក៏បានដឹងរឿងរ៉ាវខ្លះដែលអង្គការចាប់ខ្លួននៅទីនោះយកទៅបាត់ខ្លះទៀត។ នៅឆ្នាំ១៩៧៩ សួរ បានរត់ជាមួយ កម្មាភិបាលជាច្រើននាក់ផេ្សងទៀតចូលពៃ្រឡើងភ្នំ រហូតទៅ ដល់ខេត្ដបាត់ដំបង ស្រុកកោះក្រឡ រហូតដល់ខែ៨ឆ្នាំ១៩៧៩ បានចូលសារភាពរួចបានត្រឡប់មក ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”