Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0015
Name :
ឈ្មោះ :
អ៊ឹម ឡុត
Last Name :
នាមត្រកូល :
Im Lot
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារព្រំដែន ថៃ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សែ ឈ្មោះ ហ៊ាន ឈ្មោះ សឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១៥២០១២០៦២៦ ភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ អ៊ឹម ឡុត ភេទប្រុស អាយុ៥៧ ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ឹម ឡុត ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡុត មានប្រពន្ធឈ្មោះ យីម មានកូនចំនួន៦នាក់ស្រី៥ ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្ដសៀម រាប។ ឡុត មានឪពុកឈ្មោះ ធៀម ម្ដាយឈ្មោះ ឡាប មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិបុស្សធំ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្ដសៀមរាប។ ឡុត ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាអនុវិទ្យា ល័យក្រឡាញ់ ឈប់រៀននៅពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ កាលនោះប្រទេសជាតិចាប់កើតមាន សង្គ្រាមតែម្ដង មានខាងទាហានលោកលន់ នល់ និងក្រុម ចលនាខែ្មរក្រហមនៅក្នុងពៃ្រ។ ពេលឈប់រៀនបាន មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ឃើញមានកម្លាំងកងទ័ពវៀតណាមហៅយៀកកុងមកជួយ ពង្រឹងខាងកងទ័ពរណសិរ្សដែលមានសមេ្ដចសីហនុ ជាអ្នកដឹកនាំ។ នៅឆ្នាំ១៩៧៣ ឡុត បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរ ក្រហមតែម្ដងទៅ មានបងបំណងចង់ជួយខាងសមេ្ដចសីហនុ។ ឡុត បានរៀនសូត្រផ្នែកយោធា ចប់ អង្គការបានបញ្ជូនទៅ សមរភូមិមានចំនួនយោធាប្រហែលជា៣០០នាក់ នៅក្នុងកងវរសេនាតូច៩០៥ វាយជាមួយទាហានលន់ នល់ ខាងខេត្ដកំពង់ចាម។ កាលនោះប្រធានវរសេនាតូចឈ្មោះ ភា ឈ្មោះ ឡុញ ឈ្មោះ លន់ កាលនោះគណៈតំបន់ឈ្មោះ ហ៊ាន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការ បានបញ្ជូនមកស្រុកបន្ទាយអំពិលខាងព្រំដែនថៃ ការពារប្រាសាទតាមាន់ ចល័តមកដល់ភ្នំដងរែក ប្រធាន វរសេនាធំឈ្មោះ លីម។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនមក តំបន់៥វិញ ភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង។ ឡុត នៅការពារព្រំដែនថៃ ពីឆ្នាំ១៩៧៥៧៩ បានវាយប្រយុទ្ធជាមួយកងទ័ពថៃ ចំនួនពីរដងគត់។ នៅក្នុង ឆ្នាំ១៩៧៨ ហ្នឹងដែរ ឡុត បានឃើញកម្មាភិបាលមកពីភូមិភាគនិរតី មកចាប់កម្មាភិបាលភូមិភាគពាយ័ព្យអស់ជា ច្រើននាក់រយនាក់។ កម្មាភិបាលភូមិភាគនិរតីឃើញមានឈ្មោះ សែ ឈ្មោះ សឿន ចូលមកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ ឡុត មិនបាន រត់មកស្រុកកំណើតវិញទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ក៏បន្ដរត់ចូលពៃ្រ ជាមួយកម្មាភិបាលខែ្មរក្រហមជា ច្រើនផេ្សងទៀត។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប់ផេ្ដីម ឡើងវិញ ពេល នោះ ឡុត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតាមបណេ្ដាយព្រំដែនថបៃន្ដទៀត ដើម្បីប្រឆាំងនិងវត្ដមាន កងទ័ពវៀតណាមនិងកម្លាំងយោធាខាងរដ្ឋាភិបាលភ្នំពេញ។ ឡុត បានឈរជើងនៅលើភ្នំដងរែកនិងចុះមកសមរ ភូមិមុខវាយ ប្រយុទ្ធជាមួយកងទ័ពវៀតណាម។ នៅឆ្នាំ១៩៨១ ឡុត បានជាន់មីនដាច់ជើង តាម៉ុក ឱ្យនៅសមរ ភូមិក្រោយជួយ មើលការខុសត្រូវប្រជាជនដែលមានប្ដីទៅសមរភូមិមុខ។ នៅឆ្នាំ១៩៩៣ ទោះបីមានការបោះ ឆ្នោតរៀបចំដោយ អង្គការសហប្រជាជាតិ តែកម្លាំងខែ្មរក្រហមមិនបានចូលរួមទេ ដូចនេះសង្គ្រាមចេះតែបន្ដ កើតមានឡើង។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងខែ្មរក្រហមចុងក្រោយនៅតំបន់អន្លង់វែងបានធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាលទើបប្រទេសជាតិនិង ប្រជាជនរស់នៅបានសុខសប្បាយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា