PROMOTING ACCOUNTABILITY
Tho Lun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0017
|
|
Name :
ឈ្មោះ :
|
ថូ លន់
|
|
Last Name :
នាមត្រកូល :
|
Tho Lun
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដសៀមរាប ស្រុកបន្ទាយអំពិល។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
«១០៦» តំបន់ស្វ័យយត
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ឈ្មោះ សឿន ឈ្មោះ ផែន ឈ្មោះ គុន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០១៧២០១២០៦២៧ ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ថូ លន់ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ថូ លន់ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ លន់ មានប្រពន្ធ ឈ្មោះ ខឿន មានកូនចំនួន៦នាក់ ស្រី៣ប្រុស៣ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិអូរគគីរកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ លន់ មានឪពុកឈ្មោះ ថូ ណុក ម្ដាយឈ្មោះ តាត ទន់ មានស្រុកកំណើតនៅភូមិពងទឹក ឃុំ ពងទឹក ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ។ លន់ មិនបានរៀនសូត្រទេ ពេលធំឡើងជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម។ នៅឆ្នាំ ១៩៧៣ លន់ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជានិរសាឱ្យឈ្មោះ ប៉ែង គណៈស្រុកបន្ទាយអំពិល។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច លន់ នៅក្នុងអង្គភាព យោធាធ្វើការងារនៅម្ដុំពាក់ស្នែង ស្រែណយ ជាដើម។ នៅឆ្នាំ១៩៧៥ នៅតំបន់អង្លង់វែង មានប្រជាជនរស់ នៅធម្មតា ប្រជាជនហូបបាយរួមតាមសហករណ៍។ នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀសប្រជាជននៅស្រុក អន្លង់វែងនិងតំបន់ ជាប់ព្រំដែនថៃ ទាំងអស់ឱ្យមករស់នៅស្រុកវ៉ារិន នៅក្នុងខេត្ដ សៀមរាបវិញ។ នៅឆ្នាំ១៩ ៧៧ មានកម្មាភិបាលមកពីភូមិភាគ និរតីឈ្មោះ សឿន ឈ្មោះ ផែន ឈ្មោះ គុន ចុះមកគ្រប់គ្រង តំបន់នេះវិញ ហើយបានចាប់កម្មាភិបាលនៅខាងស្រុកបន្ទាយ អំពិលអស់ជាច្រើននាក់យកទៅសម្លាប់ចោលអស់។ លន់ លែង បានធ្វើជានិរសា អង្គការចាត់តាំងឱ្យទៅខាងសេដ្ឋកិច្ចដាំបនែ្លជូន អង្គភាពយោធាមានចំនួន៣០០នាក់។ នៅឆ្នាំ ១៩៧៩ កម្លាំងខែ្មរក្រហមបានចាញ់សង្គ្រាមជាមួយប្រទេសវៀតណាម ពេលនោះ លន់ និងយោធាខែ្មរ ក្រហមរាប់រយរាប់ពាន់នាក់បាន នាំគ្នារត់ចូលពៃ្រ។ លន់ បានរត់ឡើងភ្នំ បន្ទាប់មកជួបជាមួយតាម៉ុក កែ ពក បានប្រមូលផ្ដុំគ្នាឡើងវិញធ្វើសង្គ្រាមប្រឆាំងជាមួយ កងទ័ពវៀតណាមដែលចូលមកឈ្លានពាន។ ក្រោយឆ្នាំ១៩ ៧៩ សង្គ្រាមបានបាញ់សម្លាប់ខែ្មរដូចជាជាបន្ដទៀត កម្លាំងយោធា ខែ្មរក្រហមមានជំនួយទាំងសំភារៈស្បៀង អាហារមកពីប្រទេសចិន។ នៅឆ្នាំ១៩៩៣ សង្គ្រាមបានធូរស្បើយបន្ដិចដោយសារមាន អង្គការសហប្រជាជាតិ ចុះមកជួយរៀបចំឱ្យមានការបោះឆ្នោត តែខាងកម្លាំងខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ។ ក្រោយការ បោះឆ្នោតកម្លាំងយោធាខែ្មរក្រហមនៅតំបន់អន្លង់វែង ត្រូវបាន កម្លាំងរដ្ឋាភិបាលវាយរត់ឡើងភ្នំម្ដងទៀត។ នៅឆ្នាំ១៩៩៧ កម្លាំងខែ្មរក្រហមនៅតំបន់អន្លង់វែង ដឹកនាំដោយតាម៉ុក មានជមេ្លាះផៃ្ទក្នុងរហូតដល់លោកប៉ុល ពត មិនទុកចិត្ដលោកសុន សេន បានបញ្ជាឱ្យប្រធានកងពលឈ្មោះ សូ សារឿន ទៅ បាញ់សម្លាប់ចោល។ ពេលនោះតាម៉ុក ខឹងលោកប៉ុល ពត ជាខ្លាំងក៏នាំយោធាខែ្មរក្រហមទៅតាមចាប់ប៉ុល ពត យកមកកាត់ទោស។ នៅឆ្នាំ១៩៩៨៩៩ ទើបកម្លាំងចលនា ខែ្មរក្រហមកាន់តែចុះខ្សោយទៅក៏បានយល់ព្រមធ្វើសមាហរណ៍កម្មជា មួយរដ្ឋាភិបាលភ្នំពេញ ទើបសព្វថៃ្លនេះប្រជាជនរស់នៅបាន សុខសប្បាយលែងភ័យរឿងសង្គ្រាម។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”