PROMOTING ACCOUNTABILITY
Mao Khun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0018
OMI0018
|
|
ឈ្មោះ :
|
ម៉ៅ ឃន់
|
|
Last Name :
|
Mao Khun
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
មូលហេតុចូល KR :
|
បង្ខំ
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកចម្ការលើ។
|
|
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កងចល័ត
|
|
ថ្នាក់លើ :
|
អៀត។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០១៨២០១១០៨២៥, ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ម៉ៅ ឃន់ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ម៉ៅ ឃន់ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ ឃន់ មានប្ដីមានកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិអូរគគីរកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឃន់ មានស្រុកកំណើតនៅភូមិធ្លកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។ ឃន់ មិនបានរៀនសូត្រនៅ តាមសាលាទេ ព្រោះធំពេញវ័យចូល រៀន ប្រទេសជាកើតមាន សង្គ្រាមក៏នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ខែ្មរក្រហមបានប្រមូល ទ្រព្យសម្បត្ដិប្រជាជនដាក់រួមទាំងអស់និងឃើញប្រជាជនថ្មីអ្នក ១៧មេសា ចូលមករស់នៅ តែក្រោយមកទៀតឃើញអង្គការ ជម្លៀស ចេញទៅវិញភាគច្រើន។ ឃន់ អង្គការ ចាត់តាំងឱ្យលើក ទំនប់ជីកប្រឡាយនៅតាមកងចល័ត ប្រធានកងចល័តឈ្មោះ អៀត ឈ្មោះ នី ឈ្មោះ ណាង ធ្វើការងារនៅក្នុងភូមិភាគបូព៌ានៅ ក្នុងខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៦ ឪពុក ឃន់ ត្រូវអង្គការ ចាប់យកទៅ វាយចោលដោយសារជាប់និន្នាការធ្វើជាទាហានលន់ នល់។ សំណាងល្អ ម្ដាយនិងបងប្អូនអង្គការមិនទាន់យកទៅ សម្លាប់ចោល។ នៅឆ្នាំ១៩៧៧៧៨ ឃើញមានកម្មាភិបាល ភូមិភាគ បូព៌ាចូលមកគ្រប់គ្រងនៅភូមិភាគបូព៌ានេះ វិញ ហើយឃើញកម្មាភិបាលចាស់ៗអង្គការចាប់ខ្លួនយកទៅបាត់អស់ ដូចជាឈ្មោះ អៀត ឈ្មោះ ណាង ជា ដើម។ នៅឆ្នាំ១៩៧៩ ឃន់ បានរស់រានមានជីវិតត្រឡប់មកជួបម្ដាយនិងបងប្អូននៅ ស្រុកកំណើតវិញ។ ក្រោយឆ្នាំ១៩៧៩ ប្រជាជនប្រកបមុខ របរធ្វើស្រែចម្ការរៀងខ្លួនដើម្បីចឹញ្ចឹមជីវិត។ នៅឆ្នាំ១៩៨១ ឃន់ ត្រូវកងទ័ពវៀតណាមរួមជាមួយអាជ្ញាធរមូលដ្ឋាន ចាប់ខ្លួនយកទៅដាក់គុកចំនួន១៤ថៃ្ង ទើបដោះលែងឱ្យមកផ្ទះ វិញ ពីបទជួយយកស្បៀងអាហារឱ្យទៅយោធាខែ្មរក្រហម។ តាមពិតទៅ ឃន់ និយាយថា ជារឿងចោទ ប្រកាន់ ព្រោះក្រោយឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហម ចុះមកធ្វើសកម្មភាពនៅស្រុកចម្ការលើ ខេត្ដកំពង់ចាម។ បន្ទាប់ពីអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញ ឃន់ មិនហ៊ានរស់នៅស្រុកកំណើតបន្ដទៀតក៏ចូលពៃ្រជាមួយខែ្មរ ក្រហមតែម្ដងទៅ។ នៅឆ្នាំ១៩៨២ ឃន់ បានឡើងមកដល់ភ្នំដងរែកខាងស្រុកអន្លង់វែង នៅក្រោមការគ្រប់ គ្រងរបស់តាម៉ុក។ ឃន់ ក្លាយជានារីដឹកជញ្ជូនគ្រាប់ទៅ សមរភូមិមុខដើម្បីវាយប្រឆាំងជាមួយកងទ័ពវៀតណាម និងកងទ័ពរបស់រដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩២ ឃន់ មានរៀបការមានគ្រួសារ រស់នៅលើស្រុកអន្លង់វែង ជាតំបន់ខែ្មរក្រហម។ ឃន់ ឃើញថា សង្គ្រាមកន្លងមក ឃើញតែខែ្មរបាញ់សម្លាប់ខែ្មរគ្នាឯងភាគច្រើន មិន ឃើញធ្វើសង្គ្រាមជាមួយប្រទេសបរទេសទេ។ នៅឆ្នាំ១៩៩៨៩៩ ទើបតំបន់អន្លង់វែង មានសុខសន្ដិភាព ដោយសារ តំបន់ខែ្មរក្រហមចុងក្រោយបានធ្វើសមាហរណ៍កម្ម។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”