Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0019
Name :
ឈ្មោះ :
ចាន់ សឿន
Last Name :
នាមត្រកូល :
Chann Soeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដព្រះវិហារ។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យត«១០៣»
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ហ្សង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១៩២០១១០៩០៥,ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ចាន់ សឿន ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សឿន មានប្រពន្ធមានកូនចំនួន៥នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ សឿន មាន ឪពុកម្ដាយ មានបងប្អូនចំនួន៤នាក់ មានស្រុកកំណើតនៅខេត្ដស្ទឹងត្រែង។ សឿន ធ្លាប់រៀនសូត្រ បានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារកើតមាន រដ្ឋប្រហារនៅឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារប្រទេសជាតិ កើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់សេ្ទីរតែរាល់ថៃ្ង ធ្វើឱ្យប្រជាជនរងគ្រោះ។ នៅឆ្នាំ១៩៧៣ សឿន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម នឹកឃើញថា ជួយរំដោះ ជាតិឱ្យរួមផុតពីអាមេរិចកាំងដែលបានមក ទម្លាក់គ្រាប់បែក។ ពេលចូលដំបូងមានក្រុមចលនាយួនយៀកកុងមកជួយខាងចលនាខែ្មរក្រហមដែរ ក្រោយមក វិញទាហានវៀតណាមទាំងនោះដកទៅ វិញអស់។ សឿន បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ ចល័តនៅគ្រប់កនែ្លង តែមិនបានវាយចូលដល់ទីក្រុងភ្នំពេញទេ។ នៅឆ្នាំថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានមកការពារព្រំដែនខាងខេត្ដព្រះវិហារ ដែលមានប្រធានកងពលឈ្មោះ ហ្សង។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមជាមួយវៀតណាម សឿន នៅជាយោធាខែ្មរ ក្រហមដដែលអត់មានរត់ ទៅរកស្រុកកំណើតទេ ព្រោះយើង ជាយោធាការពារព្រំដែនស្រាប់នៅជាប់លាវនិងថៃ។ ក្រោយឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំខែ្មរក្រហមបានដឹកនាំកម្លាំង យោធាខែ្មរក្រហមទាំងអស់ឱ្យមកបំពាក់បំប៉ននយោបាយថា កងទ័ពយួន មានបំណងឈ្លានពានទឹកដីខែ្មរ ពេលនោះទាំង ប្រជាជនស៊ីវិលទាំងយោធាក៏ស្ម័គ្រចិត្ដធ្វើសង្គ្រាមវាយជាមួយកង ទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញបន្ដទៀត ទោះបីមានស្លាប់ ច្រើនយ៉ាងណាក៏ដោយ ខាងខែ្មរក្រហមមានជំនួយ ពីប្រទេសចិន ទាំងសំភារៈយោធានិងទាំងស្បៀងអាហារ។ នៅឆ្នាំ១៩៩៣ មានអង្គការសហប្រជាជាតិមកជួយ រៀបចំការបោះឆ្នោតមាន គណៈបក្សជាច្រើនបានចូលរួមបោះឆ្នោត តែកម្លាំងខែ្មរក្រហម មិនបានចូលរួមទេ តែ តាម៉ុក បានឱ្យយោធាខែ្មរក្រហម សេ្ទីរតែទាំងអស់ ដកមកជុំគ្នានៅតំបន់អន្លង់វែង។ ក្រោយបោះឆ្នោតនៅមាន រឿងរ៉ាវសង្គ្រាមបន្ដទៀត រហូតដល់ឆ្នាំ១៩៩៨ ខាងខែ្មរក្រហមបានធ្វើសមាហរណ៍កម្ម ទើបបានប្រទេសជាតិ មានសុខសន្ដិភាព។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា