Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0020
OMI0020
ឈ្មោះ :
ចាន់ ដាច់
Last Name :
Yin dach
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកុមារ ស្រុកសូត្រនិគម។
តំបន់ DK 75-79 :
តំបន់ស្វ័យត«១០៦» ស្រុកសូត្រនិគមន៍។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានកុមារ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២០២០១១០៩០៧, ភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ យិន ដាច់ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
យិន ដាច់ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ដាច់ មាន ប្រពន្ធមានកូនចំនួន៥នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិសន្ដិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ដាច់ មាន បងប្អូន៦នាក់ ស្រី១ប្រុស៥ មានស្រុកកំណើតនៅភូមិគោកទីង ឃុំចាន់ស ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ដាច់ ធ្លាប់រៀនសូត្របានបន្ដិចបន្ដួច ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក។ ដាច់ នៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ដាច់ ត្រូវបានអង្គការចាត់តាំងឱ្យធ្វើជាប្រធាន កុមារនៅ ក្នុងភូមិឃុំ ដឹកនាំកុមារតូចៗឱ្យដើររើសអាចម៍គោ យកទៅជីកដាក់ស្រែ។ នៅឆ្នាំ១៩៧៧ កុមារទាំងនោះមាន វ័យធំបន្ដិចមានអ្នកខ្លះអង្គការដកចេញឱ្យទៅធ្វើជាយោធាខែ្មរក្រហម ខ្លះទៅជាកងយុវជននៅក្នុងកងចល័តជីក ទំនប់លើក ប្រឡាយ។ នៅក្នុងសម័យខែ្មរក្រហម មានប្រជាជនទាំង ចាស់ទាំងកេ្មងធ្វើការងាររួមនិងហូបបាយរួម នៅក្នុងសហករណ៍ឬនៅតាមការដ្ឋានលើកទំនប់។ នៅក្នុងឆ្នាំ១៩៧៧៧៨ មានការដ្ឋានលើកទំនប់ប្រព័ន្ធធារាស្រ្ដានៅម្ដុំព្រះអង្គធំ ហៅទំនប់ភ្នំគូលែន ដលមានមនុស្សចូលរួមលើកប្រហែលជា ៥០០ទៅ៦០០នាក់ ទាំង ប្រុសទាំងស្រី។ នៅពេលមានលើក ទំនប់ជីកប្រឡាយគ្មានអាហារហូបចុកគ្រប់គ្រាន់ទេ មានមនុស្សមួយ ចំនួនឈឺ អង្គការបញ្ជូនទៅមន្ទីរពេទ្យឃុំឬស្រុកហើយមិនសូវ ឃើញត្រឡប់មកធ្វើការងារវិញ។ នៅឆ្នាំ១៩៧៩ ពេលកង ទ័ពវៀតណាមចូលមកដល់ ដាច់ បានត្រឡប់មកស្រុកកំណើតវិញ ដើម្បីជួបជុំឪពុកម្ដាយបងប្អូនរស់នៅប្រកប មុខរបរធ្វើស្រែចម្ការ។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប ់កើតមានឡើងជាថ្មីម្ដងទៀត រវាងក្រុមចលនាខែ្មរ ក្រហមនិងជា មួយទាហានយួននិងទាហានរដ្ឋាភិបាលភ្នំពេញ។ ដាច់ ជាយុវជនរស់នៅក្នុងភូមិស្រុកជាប់តំបន់កើត មានសង្គ្រាមត្រូវទទួលរងគ្រោះទាំងសងខាង បើមិនធ្វើទាហាន ខាងរដ្ឋាភិបាលក៏ត្រូវជួបបពា្ហាជាមួយក្រុមចលនា ខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៨០ ដាច់ បានមកចូលធ្វើជាយោធាខែ្មរក្រហម នៅតំបន់អន្លង់វែង រហូតដល់ឆ្នាំ ១៩៨៨ បានរៀបការ ប្រពន្ធរស់នៅស្រុកអន្លង់វែងដឹកនាំប្រជាជននៅក្នុងតំបន់ខែ្មរក្រហម ដែលមានប្ដីចុះទៅ សមរភូមិមុខ។ នៅឆ្នាំ១៩៩៨ ទើបកើតមានសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខ សប្បាយរកស៊ីមាន បានរៀងៗខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា