Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0021
OMI0021
ឈ្មោះ :
កង រឿង
Last Name :
Kang Roeung
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១។
តំបន់ DK 75-79 :
ភូមិភាគឥសាន តំបន់ស្វ័យត ខេត្ដរតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សូរ សារឿន
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២១២០១១០៩០៨,ភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កង រឿង ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
កង រឿង ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ រឿង មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសន្ដិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រឿង មានបងប្អូន៣នាក់ មានស្រុក កំណើតនៅភូមិវាលពង្ស ឃុំវាលពង្ស ស្រុកឧត្ដង្គ ខេត្ដកំពង់ស្ពឺ។ រឿង ធ្លាប់បានរៀនសូត្រនៅ សាលាបឋម សិក្សាវាលពង្សត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារឪពុកស្លាប់ ណាមួយចំពេលប្រទេសជាតិ កើតមាន រដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ រឿង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងធ្វើជាកង ឈ្លបកាន់កាំភ្លើងមិនទាន់ផុតពីដីផង អង្គការចាត់តាំងការពារ នៅមន្ទីរក្បាលចិន នៅក្នុងភូមិភាគបស្ចឹម។ នៅឆ្នាំ ១៩៧៣ រឿង បានចូលទៅក្នុងសមរភូមិវាយជាមួយទាហានលន់ នល់ កាលនោះ មានរបួសស្លាប់ដូចគ្នាមិនថា ខាងខែ្មរក្រហមមិនថាខាងទាហានលន់ នល់។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ រឿង ត្រូវបានអង្គការបញ្ជូនឱ្យទៅការពារព្រំដែនយួនខាងខេត្ដ រតនគិរី។ រឿង ត្រូវបានអង្គការបញ្ជូនទៅព្រំដែនយួន កាលនោះ មានយោធាភាគច្រើនមានជំងឺគ្រុនចាញ់ស្លាប់ច្រើនទំរាំមានថ្នាំព្យា
បាលត្រឹមត្រូវ ព្រោះកាលនោះមិន មែនដីវាលទេ សុទ្ធតែពៃ្រ ក្រាស់ៗសម្បូរសត្វពៃ្រថែមទៀត។ កាលនោះនៅក្នុងកងពល ៨០១ ប្រធានកងពល ឈ្មោះ សូរ សារឿន។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរក្រហមទូទាំងប្រទេសបានចាញ់សង្គ្រាមវៀតណាម វាយចូលដល់ទឹកដីខែ្មរនិងបានធ្វើសង្គ្រាមជាមួយក្រុមចលនា
ខែ្មរក្រហមបន្ដទៀត។ នៅឆ្នាំ១៩៨៩ បានកងទ័ព វៀតណាមដក ចេញទៅប្រទេសគេវិញ នៅសល់ខែ្មរគ្នាឯងចេះតែបន្ដធ្វើសង្គ្រាម សម្លាប់គ្នាបន្ដទៀត។ នៅឆ្នាំ ១៩៩៨ ទើបកម្លាំងខែ្មរក្រហម ធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រទេសជាតិមានសុខ សន្ដិភាពមកដល់ ពេលនោះ បងប្អូនយើងចង់ទៅណាក៏បាន ឱ្យតែមានលុយ យើងរស់នៅធ្វើស្រែចម្ការតាមផ្ទះរៀងៗខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា