Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0023
OMI0023
ឈ្មោះ :
ធិម ស៊ុយ
Last Name :
Thim Suy
Other Name :
ឈ្មោះផ្សេង :
Khin
ឃិន
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៤
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ប្រធានភូមិ។
តំបន់ DK 75-79 :
តំបន់ស្វ័យត«១០២» ខេត្ដរតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
ថ្នាក់លើ :
ខាត , យ៉ា
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២៣២០១១០៩១២,ភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ធិម ស៊ុយ ហៅ ឃិន ភេទប្រុស កើតឆ្នាំ១៩៥៤ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ធិម ស៊ុយ ហៅ ឃិន ភេទប្រុស កើតឆ្នាំ១៩៥៤ ក្រៅប្រវត្ដិរូប។ ស៊ុយ មានប្រពន្ធកូនបីនាក់ ប្រកបមុខ របរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ស៊ុយ មានបងប្អូន៧នាក់ ស្រី៣ប្រុស៤ មានស្រុកកំណើតនៅភូមិតារាជ្យ ឃុំត្នោត ស្រុកកព្រោ្ជÃៈច ខេត្ដតាពៃ្រវែង។ ស៊ុយ ធ្លាប់រៀនសូត្របានបន្ដិចបន្ដួច ព្រោះឪពុកម្ដាយមានជីវភាពក្រលំបាកក៏ឈប់រៀន ហើយ ស្របពេល សមេ្ដចសីហនុ ប្រកាសរកកម្លាំងយុវនារីឱ្យទៅ ធ្វើការងារនៅខេត្ដរតនគិរី ដើម្បីធ្វើការងារនៅក្នុងចម្ការកៅស៊ូ ដែលមានកម្មករមកពីបណ្ដាលខេត្ដជាច្រើនទៀតមានកម្មកររាប់ពាន់។ កាលនោះ ស៊ុយ មិនមានគ្រួសារទេ បន្ទាប់បានស្រឡាញ់ នារីម្នាក់ដែលធ្វើការងារក្នុងចម្ការកៅស៊ូដូចគ្នាហើយបានរៀបការ។ នៅក្នុងឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម ដោយសារតែលោកលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ បន្ទាប់ពីកើត មានរដ្ឋប្រហារមានយន្ដហោះមកទម្លាក់គ្រាប់បែក ពាសពេញប្រទេសធ្វើឱ្យប្រជាជនរងគ្រោះ។ នៅឆ្នាំ១៩៧៣ ស៊ុយ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម នៅតំបន់តំបន់១០២ ខេត្ដរតនគិរី។ ស៊ុយ បានឡើងសមរ ភូមិវាយជាមួយទាហានលន់ នល់ រហូតឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ស៊ុយ មិនបានត្រឡប់មកស្រុកកំណើតវិញទេ ដោយសារផ្លូវឆ្ងាយណាមួយជំនាន់ខែ្មរក្រហមមិនអាចដើរទៅណា បានតាមចិត្ដទេ ក៏សមេ្រចចិត្ដរស់នៅជាមួយប្រពន្ធកូនខេត្ដ រតនគិរី។ ស៊ុយ ធ្លាប់ធ្វើជាយោធាខែ្មរក្រហម ពេល ចប់សង្គ្រាមចូលមកភូមិវិញ អង្គការចាត់តាំងឱ្យធ្វើប្រធាន ភូមិដឹកនាប្រជាជន១០០គ្រួសារ ដឹកនាំធ្វើស្រែចម្ការ លើកទំនប់ជីកប្រឡាយ ហូបបាយតាមសហករណ៍មានការខ្វះខាត ខ្លះ។ នៅឆ្នាំ១៩៧៧ គណៈតំបន់ឈ្មោះ ខាត គណៈភូមិភាគឈ្មោះ យ៉ា ត្រូវអង្គការចាប់ខ្លួនយកទៅបាត់អស់ហើយ ពេលនោះមាន កម្មាភិបាលមកពីភូមិភាគ និរតីមកគ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមចូលមកដល់ប្រទេសយើង ពេលនោះកម្មា ភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ។ ស៊ុយ និងប្រពន្ធកូនក៏មកដល់ ព្រំដែនថៃដែរ បន្ទាប់មកបានមករស់នៅជា មួយតាម៉ុក នៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែង។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានបន្ដកើតមានឡើងម្ដង ទៀត ដើម្បីប្រឆាំងនិង វត្ដមានកងទ័ពវៀតណាម ដូចនេះខែ្មរយើងបន្ដស្លាប់ជារៀង រាល់ថៃ្ងបន្ដទៀត។ នៅឆ្នាំ ១៩៩៨ ទើបកម្លាំងចលនាខែ្មរក្រហមចុង ក្រោយអន្លង់វែងបានសមេ្រច ចិត្ដធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ភ្នំពេញ ធ្វើឱ្យ ប្រទេសយើងមានសុខសន្ដិភាពមកដល់សព្វថៃ្ងនេះ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល ដូចជាឈ្មោះ ខាត ឈ្មោះ យ៉ា ត្រូវអង្គការចាប់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា