Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0025
OMI0025
ឈ្មោះ :
កឹម ឡៃ
Last Name :
Kim Lai
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១។
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨» រតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សូរ សារឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២៥២០១១០៩២៩,ភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កឹម ឡៃ ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
កឹម ឡៃ ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡៃ មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វ ថៃ្ងរស់នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឡៃ មានឪពុកម្ដាយបងប្អូន ចំនួន៩នាក់ មានស្រុកកំណើតនៅស្រុកសូត្រនិគមន៍ ខេត្ដសៀមរាប។ ឡៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ ឪចាស់ឱនៅសាលាអនុវិទ្យា ល័យសៀមរាប។ នៅថៃ្ងទី១៨មិនា ឆ្នាំ១៩៧០ កើតមានព្រឹត្ដិការរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ពេលនោះប្រទេសជាតិចាប់កើតមានសង្គ្រាម មានក្រុមចលនាខែ្មរក្រហម។ នៅក្នុងឆ្នាំ១៩៧២ ហ្នឹងដែរ ឡៃ បានស្ម័គ្រចិត្ដចូលពៃ្រម៉ាគីតាមការប្រកាសរបស់សមេ្ដចសីហនុ ពីប្រទេសចិន ឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ ឡៃ បានចូលចលនាខែ្មរក្រហមបានឃើញយួនយៀកកុងមកជួយខាងកម្លាំងខែ្មរក្រហម ដើម្បីវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ ទាហានយួនបានវិលត្រឡប់ទៅប្រទេសគេវិញ នៅសល់ កម្លាំងចលនាខែ្មរក្រហមធ្វើការតស៊ូវាយទាហានលន់ នល់ បន្ដិចម្ដងៗវាយដណ្ដើមបានជាច្រើនកនែ្លងជាបន្ដ បន្ទាប់។ ឡៃ បានវាយជាមួយទាហានលន់ នល់ តាំងពីខេត្ដសៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ រហូតចូលដល់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ឡៃ និងយោធារាប់ពាន់នាក់ អង្គការបញ្ជូនមក ការពារព្រំដែនវៀតណាមនិងឡាវ នៅខេត្ដរតនគីរី ស្រុកវឺនសៃ នៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន។ នៅឆ្នាំ១៩៧៧ សង្គ្រាមបានចាប់ផេ្ដីមឡើងជា មួយប្រទេស វៀតណាម ឡៃ ក៏ត្រូវរបួសនៅក្នុងឆ្នាំ១៩៧៧ អង្គការដឹកតាម យន្ដហោះមកព្យាបាលនៅមន្ទីរ ភ្នំពេញ អស់រយៈពេលជិតមួយ ឆ្នាំបានជាសះស្បើយ អង្គការបញ្ជូនទៅក្រងតាខ្មៅ នៅទីនោះ បានដឹងថា មិត្ដភក្ដិ មួយចំនួនឈ្មោះ រ៉េតនិងមិត្ដភក្ដិមួយចំនួន ទៀតអង្គការចាប់ខ្លួនមកដាក់នៅមន្ទីរស២១។ នៅឆ្នាំ១៩៧៨ ឡៃ ត្រូវបានអង្គការបញ្ជូនតាមយន្ដហោះមកអង្គភាពយោធា ខេត្ដរតនគិរីវិញ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាម វាយចូល មកដល់ក៏កម្លាំងយោធាខែ្មរក្រហមរត់ចូលពៃ្រទៅដល់ព្រំដែនថៃ និងខ្លះរត់ទៅរស់នៅជុំរំ។ នៅឆ្នាំ១៩ ៨០ ឡៃ មករស់នៅ ជាមួយក្រុមតាម៉ុក នៅលើភ្នំដងរែក បន្ដធ្វើសង្គ្រាមប្រឆាំងនិង វត្ដមានកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩៥ ឡៃ ត្រូវរបួសម្ដងទៀតធ្ងន់មែនទែនរហូត ដល់ពិកាភ្នែកទាំងសង ខាង មើលធ្វីក៏មិនឃើញដែរ សព្វថៃ្ងបាន ប្រពន្ធកូនរកស៊ីចិញ្ចឹម។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបបានប្រជាជនរស់ នៅមានសុខសន្ដិភាព។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា