Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0028
OMI0028
ឈ្មោះ :
ប៉ែន និន
Last Name :
Pen Nin
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១។
តំបន់ DK 75-79 :
ភូមិភាគឥសាន តំបន់ស្វ័យត។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២៨២០១១០៩,ភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៉ែន និន ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៉ែន និន ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្ដិរូប។ និន មាន ប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិសន្ដិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ និន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី៩ឪចាស់ឱ នៅសាលាបឋម សិក្សាដើមដូង។ និន ឪពុកម្ដាយស្លាប់អស់ហើយបងប្អូនមាន៨នាក់ ស្លាប់ជំនាន់ ខែ្មរក្រហមឥឡូវនៅសល់តែ៣នាក់ទេ។ និន ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកពីសំណាក់ទាហានលន់ នល់។ នៅឆ្នាំ ១៩៧០ និន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវ របស់សមេ្ដចសីហនុ ឱ្យកូនចៅចូល ពៃ្រម៉ាគីដើម្បីរំដោះជាតិ។ និន ចូលនៅក្នុងភូមិភាគនិរតីធ្វើជាយោធាចូលសមរភូមិវាយជាមួយទាហានលន់ នល់ សំដៅចូលទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៤ និន ត្រូវគ្រាប់ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យតំបន់ ពេល ជាសះស្បើយចូលសមរភូមិបន្ដទៀត។ នៅឆ្នាំ១៩៧៥ និន បានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះប្រជា ជនរស់នៅក្នុង ទីក្រុងត្រូវអង្គការឱ្យជម្លៀសចេញមួយរយៈពេលសិន តែតាម ពិតអត់មានឃើញប្រជាជនត្រឡប់ មកវិញទេ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ អង្គការបានបញ្ជូនយោធារាប់ពាន់នាក់ ដើម្បីការ ពារព្រំដែនវៀត ណាមខាងខេត្ដរតនគិរី ក្នុងនោះក៏មានឈ្មោះ និន ជាប្រធានកងអនុសេនាតូចដឹកនាំកម្លាំងការពារព្រំដែននៅក្នុង កងពល៨០១។ ពេលទៅដល់ដំបូងយោធាខែ្មរក្រហមមួយ ចំនួនធំកើតមានជំងឺគ្រុនចាញ់ស្លាប់ជាបន្ដបន្ទាប់ទំរាំ តែមាន ថ្នាំព្យាបាល។ នៅឆ្នាំ១៩៧៧៧៨ សង្គ្រាមបានចាប់ផ្ទុះឡើង រវាងយោធាខែ្មរក្រហមនៅតាម បណេ្ដាយព្រំដែនជាមួយប្រទេស វៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបាន ចាញ់សង្គ្រាមវៀតណាម នាំគ្នារត់ចូលពៃ្រទៅដល់ព្រំដែនថនៃិង រស់នៅក្នុងទឹកដីថមៃួយរយពេលខ្លី បានតាម៉ុក នាំមករស់នៅ លើភ្នំដងរែក ប្រមូលកម្លាំងយោធាខែ្មរក្រហមឡើងវិញ ដើម្បីធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងទាហាន រដ្ឋាភិបាលភ្នំពេញ។ កាលនោះកម្លាំងខែ្មរក្រហម មានជំនួយមកពីប្រទេសចិនទាំងសំភារៈយោធានិងស្បៀង អាហារ។ សង្គ្រាមសម្លាប់ខែ្មរគ្នាឯងរហូតដល់មានការចរចារឈប់បាញ់គ្នាមួយរយៈពេលខ្លីដើម្បីរៀបចំការបោះ ឆ្នោតដោយមានការ ចូលរួមពីអង្គការសហប្រជាជាតិ។ កម្លាំងខែ្មរក្រហម មិនបានចូលរួមបោះឆ្នោតទេ ដូចនេះ ក្រោយបោះឆ្នោត មានសង្គ្រាមបន្ដទៀត។ នៅឆ្នាំ១៩៩៨ ទើបកម្លាំងចលនាខែ្មរ ក្រហម ព្រមធ្វើសមាហរណ៍ កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខសប្បាយនិងមានឱកាសទៅលេងស្រុកកំណើតដើម្បី បានជួបបងប្អូន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា