Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0029
Name :
ឈ្មោះ :
ធឿន រ៉ាន់
Last Name :
នាមត្រកូល :
Thoeung Rann
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦២ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកងចល័តតាមសហករណ៍។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២៩២០១១០៩១៦,ភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសស។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ធឿង រ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ធឿង រ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉ាន់ មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រ៉ាន់ មានបងប្អូន៧នាក់ប្រុស៤ ស្រី៣ មានស្រុកកំណើតនៅភូមិបឹងរុន ឃុំកំពង់គល់ ស្រុកបាត់ដំបង ខេត្ដបាត់ដំបង។ រ៉ាន់ ធ្លាប់រៀនសូត្រ បាន ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិ កើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយនិងជួយ
មើលគោក្របី។ នៅឆ្នាំ១៩៧៣ រ៉ាន់ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហមតាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ រ៉ាន់ ចូលដំបូងអង្គ ការចាត់តាំងឱ្យធ្វើជាកងឈ្លបដើរការពារភូមិឃុំកុំឱ្យទាហានលន់ នល់ លុកលុយចូលមកដល់ភូមិ។ រ៉ាន់ មិនបានឡើងវាយជាមួយ ទាហានលន់ នល់ នៅក្នុងសមរភូមិមុខទេ ព្រោះរៀបការ ប្រពន្ធនៅឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យធ្វើកងឈ្លបរហូតដល់ ឆ្នាំ១៩៧៥។ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រ៉ាន់ បានឃើញ ប្រជាជនថ្មីជម្លៀសមកពីភ្នំពេញនិងមកពីតំបន់ ផេ្សងៗមករស់នៅក្នុងភូមិឃុំនេះដែរ។ អង្គការបានប្រមូលទ្រព្យ សម្បត្ដិឯកជនទាំងអស់ដាក់ជារបស់សមូលហភាពហើយហូប
បាយនៅតាមសហករណ៍អត់មានពីណាមានចានឆ្នាំង នៅតាមផ្ទះទេ។ នៅឆ្នាំ១៩៧៦ រ៉ាន់ និងគ្រួសារអង្គការចាត់តាំង ឱ្យមករស់នៅស្រុកមោងជាប់ព្រំប្រទល់ខេត្ដ ពោធិសាត់ តែនៅក្នុងភូមិភាគពាយ័ព្យដូចគ្នា។ អង្គការបានចាត់តាំងធ្វើការងារ នៅក្នុងកងចល័តលើកទំនប់ជីក ប្រឡាយហើយគ្មានអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ រ៉ាន់ បានឃើញមិត្ដភក្ដិធ្លាប់ ស្គាល់គ្នាត្រូវយោ ធាខែ្មរក្រហមចាប់យកទៅដាក់មន្ទីរសន្ដិសុខ ពេលនោះ រ៉ាន់ ឃើញតែមិនហ៊ានជួយទេ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមវាយចូលដល់ប្រទេសយើង រ៉ាន់ បានត្រឡប់មក ស្រុកកំណើតវិញ។ នៅក្នុងឆ្នាំ១៩៧៩ ហ្នឹង ដែរ ដោយសារ ពិបាករកស៊ីគ្មានអាហារហូបចុកគ្រប់គ្រាន់ក៏សមេ្រចចិត្ដមក
ព្រំដែនថៃ ក្នុងបំណងរកស៊ីតែមិនបាន ត្រឡប់ទៅស្រុកកំណើតវិញ ក៏រស់នៅព្រំដែនថៃ រហូត។ នៅឆ្នាំ១៩៨៧ បានទៅរស់នៅ លើភ្នំដងរែកជាមួយ ក្រុមតាម៉ុក។ នៅឆ្នាំ១៩៩១ បានចុះពីលើ ភ្នំមក រស់នៅតាមជើងភ្នំជាមួយក្រុមចលនាខែ្មរក្រហម ពេលនោះ មិនសូវមានសង្គ្រាមទេ កម្លាំងខែ្មរក្រហមដែលធ្លាប់ចុះសមរភូមិ ប្រយុទ្ធតាមបណ្ដាយខេត្ដក៏តាម៉ុក ហៅមកលើភ្នំ វិញដែរ។ ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ នៅតំបន់អន្លង់វែងនៅតែមាន សង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលភ្នំ ពេញ រហូតដល់ឆ្នាំ១៩៩៨ កើតមានសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា