Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0030
Name :
ឈ្មោះ :
សែន កែវ
Last Name :
នាមត្រកូល :
Sen Keo
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា មជ្ឈិម។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យយោធា
Superiors :
ថ្នាក់លើ :
ជួន ជឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣០២០១១០៩១៥,ភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សែន កែវ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សែន កែវ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ កែវ មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ កែវ មានបងប្អូន១០នាក់ប្រុស៥ស្រី៥ មានស្រុកកំណើតនៅភូមិ ត្រពាំងកកោះ ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្ដតាកែវ។ កែវ ធ្លាប់រៀនសូត្រនិងធ្លាប់ បួសជាព្រះសង្ឃនៅវត្ដត្រពាំង គល់បានចំនួនពីរវស្សា សឹកមកវិញដោយសារប្រទេស ជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០។ កែវ សឹកមកវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ ពេលនោះមានយន្ដ ហោះទម្លាក់ គ្រាប់បែកផងធ្វើឱ្យប្រជាជនមិនអាចទៅ ធ្វើស្រែចម្ការបានទេ។ នៅឆ្នាំ១៩៧២ កែវ បានស្ម័គ្រចិត្ដចូល ធ្វើជា យោធាខែ្មរក្រហម ដោយសារយើងរស់នៅក្នុងតំបន់រំដោះ ជាតំបន់ប្រទាញប្រទង់ជាមួយកម្លាំងទាហានលោក លន់ នល់។ កែវ បានចូលធ្វើជាយោធានៅក្នុងកងពលទី១ តំបន់១៣ ភូមិភាគនិរតី កាលនោះកម្លាំងខែ្មរ ក្រហមមានក្រុមទាហានយួនយៀកកុងមក ជួយបង្រៀនក្បួនយុទ្ធសាស្រ្ដយោធានិងជួយវាយដណ្ដើមអំណាចពី របបសាធារណរដ្ឋលោកសេនាប្រមុខលន់ នល់។ កែវ វាយចូលទីក្រុងភ្នំពេញតាមផ្លូវចោមចៅចូលដល់ព្រលាន យន្ដហោះពោធិចិនតុង។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កែវ រួមទាំងកម្លាំងយោធាខែ្មរក្រហមជាច្រើនកង ពលបានវាយ ចូលដល់ទីក្រុងភ្នំពេញ ពេលនោះឃើញប្រជាជនរត់ចេញពីទីក្រុង ពាសពេញផ្លូវជាតិលេខ៤និងផ្លូវ ជាតិលេខ៣។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច កែវ ត្រូវបានអង្គការចាត់តាំងឱ្យចុះធ្វើស្រែចម្ការនៅ ម្ដុំជាយៗក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៧ កែវ អង្គការចាត់តាំងឱ្យរៀនមុខវិជ្ជាពេទ្យជាមួយលោកតាជួន ជឿន រួចហើយចូលធ្វើការងារនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។ នៅឆ្នាំ១៩៧៩ ពេលកងកម្លាំងវៀតណាមវាយចូល មកដល់ កែវ និងអ្នកជំងឺអង្គការចាត់តាំងឱ្យដឹកតាមឡានសំដៅទៅព្រំដែនថៃ តែឡានឈប់ត្រឹមខេត្ដសៀមរាម រួចហើយបានបន្ដដំណើរចូល ពៃ្របន្ដទៀតរហូតទៅដល់ព្រំដែនថៃ រស់នៅក្នុងជំរំនិងត្រឡប់ មករស់នៅជាមួយក្រុម តាម៉ុក លើភ្នំដងរែកក្នុងស្រុកអន្លង់វែង។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប់ផេ្ដីមបន្ដទៀត ធ្វើឱ្យប្រជាជនខែ្មរ គ្នាឯងស្លាប់ជាបន្ដបន្ទាប់និងក្លាយជា ជនពិការាប់ពាន់រាប់មុឺននាក់។ កែវ មករស់នៅលើភ្នំដងរែក បានស្គាល់មេ ដឹកនាំច្បាស់ ដូចជាតាម៉ុក លោកសុន សេន លោកខៀវ សំផន លោកនួន ជា លើកលែងតែលោកប៉ុល ពត មិនសូវឱ្យពីណាឃើញទេ។ សង្គ្រាមចេះតែបន្ដច្បាំងគ្នារហូត ចាប់តាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៨ ទើបកម្លាំង ចលនាខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា