PROMOTING ACCOUNTABILITY
Chham Long
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0031
OMI0031
|
|
ឈ្មោះ :
|
ឆាំ ឡុង
|
|
Last Name :
|
Chham Long
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពសេដ្ឋកិច្ច
|
|
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«១០៦» ស្រុកសំរោង។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
សេដ្ឋកិច្ច
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៣១២០១២០៥២២,ភូមិទឹកជុំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ម សុវណ្ណ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ឆាំ ឡុង ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ឆាំ ឡុង ភេទស្រី អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡុង មានប្ដីឈ្មោះ ឆិល មានកូនចំនួន៨នាក់ប្រុស២ស្រី៦ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឡុង មានឪពុកឈ្មោះ ឆាំ ម្ដាយឈ្មោះ ខិត មានបងប្អូន៥នាក់ មានស្រុកកំណើតនៅ ភូមិថ្នល់ដាច់ ឃុំកៀន សង្កែ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ឡុង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាម។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ ពេលនោះមានកម្លាំងចលនាខែ្មរក្រហមនិងកម្លាំងទាហានលន់ នល់ បាញ់គ្នារាល់ថៃ្ងមិនមែនបាញ់ ជាមួយជនបរទេសទេ គឺបាញ់ខែ្មរនិងខែ្មរគ្នាឯង។ នៅឆ្នាំ១៩៧១ ឡុង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម កាលនោះមិនសូវជាយល់គោលនយោបាយអីទេ ឃើញគេចូលច្រើនទៅជាមួយគេតែម្ដងទៅ។ ចូល ដំបូងនៅឃុំសង្វើយ ស្រុកជីក្រែង។ នៅឆ្នាំ១៩៧២ អង្គការ
បញ្ជូនមកធ្វើជាយោធាស្រុកជីក្រែង មករៀនមុខ វិជ្ជាពេទ្យ។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនទៅសមរភូមិមុខជាមួយយោធា ខែ្មរក្រហមនៅម្ដុំពៃ្រស្អាក ដេកក្នុង ពៃ្រសុទ្ធតែម្ដងដើម ឈើធំៗសឹកថា មិនឃើញពន្លឺថៃ្ង ពេលនោះយោធាខែ្មរក្រហម វាយជាមួយទាហានលន់ នល់ ត្រូវរបួសនិងស្លាប់ផង មានជំងឺគ្រុនចាញ់ផង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការ ចាត់តាំងឱ្យទៅធ្វើការងារខាង សេដ្ឋកិច្ចវិញ ដឹកនាំមនុស្ស៣០នាក់ ឱ្យធ្វើខាងការខាងម៉ាស៊ីន កិនស្រូវនៅខាងស្រុក សំរោង។ នៅឆ្នាំ១៩៧៩ ទាហានយួន វាយចូលដល់ស្រុកសំរោង កែវ រួមទាំងកម្មាភិបាលខែ្មរក្រហម នាំគ្នារត់ ចូលពៃ្ររួចហើយបន្ដឡើងលើភ្នំដងរែក បានជួបមេដឹក នាំខែ្មរក្រហមជាច្រើនដូចជាតាម៉ុក លោកសុន សេន ជាដើម។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានកើតឡើងសារជាថ្មីម្ដង ទៀតប្រឆាំង និងវត្ដមានកងទ័ពវៀតណាម រួមជាមួយកម្លាំង រដ្ឋាភិបាលភ្នំពេញ។ សង្គ្រាមបានធ្វើឱ្យឪពុកម្ដាយបងប្អូនព្រាត់ ប្រាស់គ្នាស្លាប់បងស្លាប់ប្អូន ហើយមិនដែលបានទៅលេងស្រុក កំណើត។ នៅឆ្នាំ១៩៩៨ ពេលកម្លាំងខែ្មរក្រហមធ្វើសមាហរណ៍ កម្មជាមួយ រដ្ឋាភិបាល ទើបមានសិទ្ធសេរីភាពក្នុងការធ្វើដំណើរ ដើម្បីទៅជួបបងប្អូនឪពុកម្ដាយវិញ ជួនណាទៅដល់ឪពុក ម្ដាយស្លាប់អស់ ជួនណាបងប្អូនមួយចំនួនស្លាប់ក្នុងរបបខែ្មរ ក្រហម។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”