Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0039
Name :
ឈ្មោះ :
យិន ឌុល
Last Name :
នាមត្រកូល :
Yin Dul
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាម៉ុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣៩២០១២០២២៥,ភូមិអូរចិពោ្ចÃៈន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ យិន ឌុល ភេទប្រុស ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យិន ឌុល ភេទប្រុស ក្រៅប្រវត្ដិរូប។ ឌុល មានប្រពន្ធមានកូន ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ អូរចិពោ្ចÃៈន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នៅឆ្នាំ១៩៧៩ ឌុល បានរត់ចូលពៃ្រដោយ សារតែខ្លាចវត្ដមានកងទ័ពវៀត ណាមចូលមកដល់ប្រទេសយើង ពេលនោះបានរត់មកដល់ព្រំដែនថៃ រស់នៅជំរំ បានមួយរយៈបានមករស់នៅលើភ្នំដងរែកជា មួយតាម៉ុក។ ក្រោយឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានប្រមូលផ្ដុំ គ្នាឡើងវិញ ហើយបានធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ព វៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កម្លាំង ខែ្មរក្រហមនៅ តំបន់អន្លង់វែងដឹកនាំដោយតាម៉ុក និងប្រធានកងពលមួយចំនួនទៀត ដូចជាលោកសុន សេន លោកសូរ សារឿន លោកសាន លោកកែ ពក និងមានប្រធានកងពលថ្មីជាច្រើនទៀតដូចជាលោកយឹម ផាន់ណា លោកយឹម ពឹម ជាដើម។ សង្គ្រាមបានសម្លាប់គ្នាជាបន្ដ បន្ទាប់រហូតដល់ឆ្នាំ១៩៩០ វត្ដមានកងទ័ព វៀតណាមលែងមាន នៅក្នុងប្រទេសយើង សង្គ្រាមរៀងស្ងប់ស្ងាត់បន្ដិច តាម៉ុក បានធ្វើផ្លូវចុះមកពីលើភ្នំដងរែក តាំងពីឆ្នាំ១៩៩០ យកប្រជាជនមួយចំនួនធំចុះមកនៅខាងក្រោមជើងភ្នំនិងបានកសាងផ្លូវ ស្ពាន ជាច្រើន សម្រាប់ប្រជាជននិងយោធាខែ្មរ ក្រហមឆ្លងកាត់។ នៅឆ្នាំ១៩៩២៩៣ មានវត្ដមានអង្គការសហ ប្រជាជាតិ ចុះមករៀបចំបោះឆ្នោត តែកម្លាំងខែ្មរក្រហមមិនព្រម ចូលរួមបោះឆ្នោតទេ។ នៅឆ្នាំ១៩៩៣ បោះឆ្នោតហើយ មានកម្លាំងយោធារដ្ឋាភិបាលរួមជាមួយកម្លាំងយោធាខាងគណបក្សហ្វុនស៊ីនប៊ិច ចុះមកវាយប្រយុទ្ធជាមួយកម្លាំង យោធាខែ្មរក្រហម ចាញ់កម្លាំងរដ្ឋាភិបាលភ្នំពេញ នាំគ្នារត់ឡើងភ្នំបន្ដទៀត ពេលស្ងប់សង្គ្រាមក៏នាំគ្នាចុះមកវិញ ហើយតាម៉ុក ចាប់ផេ្ដីមសង់ផ្ទះបន្ដទៀតនិងធ្វើផ្លូវបានជាច្រើនកនែ្លងនិងបង្កើតភូមិឃុំជាច្រើនទៀត។ ឌុល មករស់នៅតំបន់អន្លង់វែង បានស្គាល់ថ្នាក់ដឹកនាំជាច្រើន ដូចជាតាម៉ុក តានួន ជា តាខៀវ សំផន តាប៉ុល ពត តាសុន សេន។ ក្រោយមកទៀតកម្លាំងខែ្មរក្រហម បែកបាក់ផៃ្ទក្នុងមិនទុក្ខចិត្ដគ្នា ហើយឈានដល់បាញ់សម្លាប់ លោកសុន សេន ទាំងគ្រួសារ។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា