PROMOTING ACCOUNTABILITY
Lun Seng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0042
|
|
Name :
ឈ្មោះ :
|
លន់ សេង
|
|
Last Name :
នាមត្រកូល :
|
Lun Seng
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ក្រុងកំពង់សោម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
សុន សេន ,មាស មុត។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤២២០១២០២២៦,ភូមិសែ្លងពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ លន់ សេង ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
លន់ សេង ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្ដិរូប។ សេង មានប្រពន្ធមានកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិសែ្លង ពណ៌ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សេង មានបងប្អូនចំនួន៥នាក់ មាន ស្រុកកំណើតនៅភូមិជន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ។ សេង ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី ឪចាស់ឱនិងបានប្រឡងជាប់ឌីប្លូម ទទួលប្រទេស ជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០ នៅតាមភូមិជនបទលែង មានសាលារៀន ព្រោះពេលនោះមានចលនាបាតុកម្មនិង ប្រឆាំងនិងរបបលោកលន់ នល់ ដែលបានធ្វើរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ។ សេង ក៏ធ្វើដំណើរមករៀនបន្ដនៅភ្នំពេញ សាលាវិទ្យាល័យយុគន្ធរ តែមិនទាន់បានរៀន ស្រួលបួលផង ឪពុកម្ដាយមកយកឱ្យទៅរស់នៅស្រុកកំណើតវិញ ព្រោះ ប្រទេសជាតិកើតមានសង្គ្រាមហើយ។ នៅឆ្នាំ១៩៧១ សេង បានស្ម័គ្រចិត្ដបម្រើចលនាបដិវត្ដនៅភូមិភាគនិរតី បន្ទាប់មកទៀតអង្គការបានបញ្ជូនឱ្យ ចូលសមរភូមិវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ២និងលេខ៣។ នៅឆ្នាំ១៩៧៣ សេង បានឡើង ធ្វើជាប្រធានយោធាឋានៈវរសេនាធំដឹង នាំកម្លាំងជាង១០០នាក់ ប្រយុទ្ធជាមួយទាហានលន់ នល់ វាយចូលទី ក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៣ ហើយចូលតាមផ្លូវពោធិចិនតុង។ សេង បានវាយចូលដល់ទីក្រុងភ្នំពេញនៅ ម៉ោង៩ព្រឹក ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះត្រូវបានអង្គការប្រកាស ឱ្យចេញពីទីក្រុងទាំងអស់ ព្រោះ ខ្លាចទាហានអាមេរិចកាំងមកទម្លាក់ គ្រាប់បែក។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ អង្គការបានជ្រើស រើសយោធា មួយចំនួនធំ មានទាំងយោធានៅភូមិភាគបូព៌ាមួយ ចំនួនដោយបានបង្កើតកងពលថ្មីឈ្មោះកងពល១៦៤ ដើម្បី ការពារក្រុងកំពង់សោមនិងមួយចំនួនការពារកោះនៅក្នុងដែនសមុទ្រ។ សេង មានឋានៈជាប្រធានវរសេនាធំ ដដែលដឹកនាំកម្លាំង ការពារសមុទ្រខែ្មរយើង ហើយមានលោកមាស មុត ជាប្រធានកង ពល មានលោកសុន សេន ជារដ្ឋមន្រ្ដីក្រសួងការពារជាតិ។ នៅឆ្នាំ១៩៧៦ យោធាខែ្មរក្រហមមាននាវាចម្បាំងនិងនាវាសម្រាប់ ការពារកោះចំនួន១០០គ្រៀងដែលជាជំនួយរបស់ប្រទេសចិននិងមាននៅសេសសល់ពីជំនាន់លោកលន់ នល់។ សេង នៅការពារដែនសមុទ្រ មានចាប់បានទូកនេសាទត្រីខុស ច្បាប់ដូចជាទូកថៃ វៀតណាមហើយបញ្ជូនយកមក ឱ្យខាងកងពលមិនបានដឹងថា អង្គការបញ្ជូនទៅខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៨ យើងមានជមេ្លាះជាមួយប្រទេស វៀតណាម មិនយូរប៉ុន្មាន កម្លាំងខែ្មរក្រហមបានចាញ់សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៩។ សេង មិនបានរត់ ត្រឡប់ទៅស្រុកកំណើតវិញ ទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ក៏បានរត់ចូលពៃ្រជាមួយ កម្មាភិបាលខែ្មរ ក្រហមរហូតទៅដល់ព្រំដែនថៃ កម្លាំងខែ្មរក្រហម រាប់រយរាប់ពាន់រត់ចូលពៃ្រមានគ្រោះថ្នាក់ដល់ស្លាប់ដោយសារ អត់មានអាហារនិងជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៨០ សេង បានរស់នៅក្នុងជំរំទឹកដីថមៃួយរយៈក៏ចុះទៅតាម ជាយដែនជួប កម្លាំងខែ្មរក្រហមធ្លាប់ស្គាល់គ្នានិងថ្នាក់ដឹកនាំខែ្មរក្រហមប្រមូលកម្លាំងយោធាឡើងវិញ ដើម្បីធ្វើ សង្គ្រាមប្រឆាំងនិងវត្ដ មានកងទ័ពយួន។ នៅឆ្នាំ១៩៨៥ សេង បានមករស់នៅលើភ្នំដង រែក ជាមួយតាម៉ុក ជាមួយលោកសុន សេន។ សង្គ្រាមបានចាប់ កើតមានឡើងធ្វើឱ្យជីវិតមនុស្សស្លាប់ជាបន្ដបន្ទាប់ ខាងកម្លាំងខែ្មរ ក្រហមមានជំនួយសំភារយោធានិងស្បៀងអាហារពីប្រទេសចិន។ នៅឆ្នាំ១៩៩៣ មានរៀបចំការបោះឆ្នោត ដោយអង្គការ សហប្រជាជាតិ សង្គ្រាមនៅរាងស្ងប់បន្ដិច រួចបោះឆ្នោតខាង កម្លាំងរដ្ឋាភិបាលបានមកវាយកម្លាំង យោធាខែ្មរក្រហមចុងក្រោយ នៅតំបន់អន្លង់វែងដឹកនាំដោយតាម៉ុក។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើ សមាហរណ៍កម្ម ទើបជាប្រជាជននៅ ស្រុកអន្លង់វែងរស់នៅបានសុខសប្បាយ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”