PROMOTING ACCOUNTABILITY
Long von
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0044
|
|
Name :
ឈ្មោះ :
|
ឡុង វ៉ូន
|
|
Last Name :
នាមត្រកូល :
|
Long von
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៣។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
កម្មាភិបាលតំបន់៣
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មាភិបាល
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤៤២០១២០២២៩,ភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសស។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឡុង វ៉ុន ភេទប្រុស កើតឆ្នាំ១៩៥៣ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡុង វ៉ុន ភេទប្រុស កើតឆ្នាំ១៩៥៣ ក្រៅប្រវត្ដិរូប។ វ៉ុន មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិយាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វ៉ុន មានឪពុក ម្ដាយបងប្អូនមានស្រុកកំណើត នៅខេត្ដតាកែវ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាមក៏ ឈប់រៀន បន្ទាប់មកទៀតបានចូលបម្រើចលនាខែ្មរ ក្រហមនៅឆ្នាំ១៩៧០។ នៅពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានចាត់តាំងឱ្យដឹកនាំប្រជាជនធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៧ តាម៉ុក បានបញ្ជូនឱ្យមកភូមិ ភាគពាយ័ព្យ ខាងខេត្ដបាត់ដំបង។ វ៉ុន តាម៉ុក ចាត់តាំងឱ្យមកមើលការខុស ត្រូវប្រជាជននៅក្នុងតំបន់៣ ព្រោះ តាម៉ុក ថា កម្មាភិបាលនៅភូមិភាគពាយ័ព្យក្បត់។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមចាប់សង្គ្រាមវៀតណាម វ៉ុន មិនរត់មកស្រុកកំណើតវិញទេ រត់ចូលពៃ្រទៅដល់ទឹកដីថៃ រស់នៅជជំរំមួយរយៈក៏ចុះមករស់នៅទឹកដីខែ្មរ វិញបានជួបតាម៉ុក សុន សេន លោកប៉ុល ពត បានប្រមូលកម្លាំងចលនាខែ្មរក្រហមឡើងវិញ ដើម្បីប្រឆាំងនិង វត្ដមានកងទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ កម្លាំងខែ្មរក្រហម មានការជួយគាំទ្រពីប្រទេសចិនដើម្បីធ្វើ សង្គ្រាមបន្ដទៀត ធ្វើឱ្យជីវិតមនុស្សស្លាប់ជារាងរាល់ថៃ្ង។ នៅឆ្នាំ១៩៨៩ នៅពេលកម្លាំងកងទ័ពយួនបានដក ទៅប្រទេសវៀតណាមវិញ ពេលនោះនៅសល់កម្លាំងចលនាខែ្មរក្រហមនិងទាហានខែ្មរខាងរដ្ឋាភិបាលភ្នំពេញនៅ តែបន្ដធ្វើសង្គ្រាមដដែល។ នៅឆ្នាំ១៩៩៣ មានអង្គការសហប្រជាជាតិមកជួយរៀបចំការបោះឆ្នោត ពេល នោះសង្គ្រាមរៀងស្ងាត់ទៅវិញ តែកម្លាំងខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោតទេ។ ក្រោយមកបោះឆ្នោតខាង រដ្ឋាភិបាលភ្នំពេញ បានមកវាយតំបន់ចុងក្រោយនៅស្រុកអន្លង់វែងម្ដងទៀត ធ្វើយោធាខែ្មរក្រហមនិងប្រជាជន រត់ឡើងភ្នំម្ដងទៀត។ នៅឆ្នាំ១៩៩៧ ថ្នាក់ដឹកនាំធំៗ ដូចជាតាម៉ុក ប៉ុល ពត សុន សេន លែងទុកចិត្ដគ្នារហូត ដល់លោកប៉ុល ពត បញ្ជាឱ្យប្រធានកងពលឈ្មោះ ០៥និង០៦ ឱ្យទៅសម្លាប់គ្រួសារលោកសុន សេន ចោល ពេលនោះតាម៉ុក ខឹងខ្លាំងណាស់ ជាពិសេសប្រធានកងពល០៥និង០៦សុទ្ធតែដសៃ្ដាំដៃឆេ្វងតាម៉ុក ពេលនេះនៅ ស្ដាប់បញ្ជាលោកប៉ុល ពត ទៅវិញ។ តាម៉ុក បានបញ្ជាឱ្យប្រធានកងពលផេ្សងដេញចាប់តា០៥និង០៦ព្រម ទាំងលោកប៉ុល ពតផង។ ពេលនោះតា០៥និង០៦ ចាញ់ល្បិចតាម៉ុក ឃោសនាពេលចូលមកសារភាពវិញត្រូវ តាម៉ុក ចាប់យកទៅសម្លាប់ចោលទាំងអស់។ នៅឆ្នាំ១៩៩៨ តាម៉ុក ក៏ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួន នៅ កម្លាំងមួយចំនួនទៀតបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅព្រំដែនបានសុខសប្បាយ មកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”