Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0045
Name :
ឈ្មោះ :
យឹម ផាន់ណា
Last Name :
នាមត្រកូល :
Yim Phanna
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ឥសាន«១០៨» រតនគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សូរ សារឿន,សុន សេន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៤៥២០១២០២២៩,ភូមិដកពរ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ សំភាសន៍ដោយៈឡុង ដានី។ កំណត់ សម្គាល់ៈជួបជាមួយឈ្មោះ យឹម ផាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យឹម ផាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ផាន់ណា មានប្រពន្ធកូន មានមុខងារជាអភិបាល ស្រុកអន្លង់វែង សព្វថៃ្ង រស់នៅភូមិដកពរ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្ដសៀមរាប។ ផាន់ណា មានឪពុក ម្ដាយបងប្អូន មានស្រុកកំណើតនៅភូមិគោកគ ឃុំត្រពាំងធំ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ ផាន់ណា ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅ ពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម។ ក្រោយរបបប្រហារធ្វើឱ្យក្រុមគ្រួសារបែងចែក ក្រុមគ្រួសារជាពីរឪពុកធ្វើការ ងារនៅភ្នំពេញ ម្ដាយរស់នៅ ស្រុកកំណើតក្នុងតំបន់រំដោះមិនអាចទៅមកភ្នំពេញបានទេ បើយើងហ៊ានដើរផេ្ដះ ផ្ដាស់ខាងកម្លាំងចលនាខែ្មរក្រហមចោទ យើងថា ជាគិញពិតជាយកទៅដាក់គុកឬយកទៅសម្លាប់ ចោលតែម្ដង។ នៅឆ្នាំ១៩៧១ ផាន់ណា បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាមជ្ឈឹម មិនមែនធ្វើនៅក្នុងតំបន់ឬភូមិភាគទេ។ កាល ចាប់តស៊ូដំបូងមិនទាន់មានជាកងពលទេ មានត្រឹមវរសេនាធំ វរសេនាតូច ហើយកម្លាំងខែ្មរក្រហមក៏មានទាហាន យៀកកុង ចូលមកជួយបង្រៀនក្បួនយោធានិងជួយប្រយុទ្ធប្រឆាំងជាមួយទាហានលោកលន់ នល់។ ចាប់ពីឆ្នាំ ១៩៧១ដល់ឆ្នាំ១៩៧៣ ផាន់ណា បានធ្វើជានិសារឱ្យប្រធានវរសេនាតូចលេខ២០១ ចូលសមរភូមិវាយជា មួយទាហានលន់ នល់ កាលនោះមាន ស្លាប់និងរបួសជាច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៤ ផាន់ណា នៅក្នុងកងពល ពិសេសលេខ១៤ ហើយបានវាយចូលទីក្រុងភ្នំពេញ តាមផ្លូវព្រែកក្ដាម រហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥។ ផាន់ណា បានរស់នៅអង្គភាពយោធាទីក្រុងភ្នំពេញ មិនទាន់បានមួយឆ្នាំផង អង្គការ បញ្ជូនទៅការពារព្រំដែនវៀតណាម ឡាវ ខាងស្រុកវឺនសៃ ខេត្ដរតនគិរី។ ផាន់ណា នៅក្នុងកងពល ៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន ឈ្មោះ ធិន។ នៅឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ ផាន់ណា បានឡើងជា ប្រធានវរសេនាតូច ហើយកាលនោះកម្លាំងយោធាខែ្មរ ក្រហមនៅមានទំនាក់ទំនងល្អជាទាហានយួននៅឡើយទេ។ នៅឆ្នាំ១៩៧៨ សង្គ្រាមបានចាប់កើតមានឡើងជាមួយ ប្រទេសវៀតណាម រហូតដល់ឆ្នាំ១៩៧៩ ចាញ់ សង្គ្រាម វៀតណាមតែម្ដង អង្គភាពយោធានាំគ្នារត់ចូលពៃ្ររហូតឆ្លងកាត់ ខេត្ដស្ទឹងត្រែងជាដើម ទំរាំបានចូលដល់ ទឹកដីថៃ រួចហើយខាង កម្លាំងចលនាខែ្មរក្រហមប្រមូលផ្ដុំគ្នាឡើងវិញធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀត ណាមនិងកម្លាំងយោធាខាងរដ្ឋាភិបាលភ្នំពេញ។ ក្រោយឆ្នាំ១៩៧៩ ផាន់ណា នៅក្នុងកងពល៩៨០ ប្រធាន កងពល មាស មុត រងតាធិន ចូលសមរភូមិវាយជាមួយទាហានយួន នៅខាងខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៤ ផាន់ណា បានឡើង ឋានៈជាប្រធានវរសេនាតូច៣៥០ ដឹកនាំកម្លាំងយោធាចុះមក សមរភូមិខាងខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៩ ផាន់ណា បានឡើងជាជំនួយការក្នុងកងពល៩៨០ កាលនោះកម្លាំងចលនា ខែ្មរក្រហមមានចំនួន ១០កងពលឯនោះ ពេលធ្វើសង្គ្រាមប្រឆាំង និងវត្ដមានកងទ័ពយួន ហើយបានជំនួយពីប្រទេសចិន។ សង្គ្រាម មានរហូតដល់មានការចរចារនៅទីក្រុងប៉ារីសនៅថៃ្ងទី២៣តុលា ឆ្នាំ១៩៩១ ទើបសង្គ្រាមចាប់ចុះថយបន្ដិច ព្រោះកម្លាំងកងទ័ព យួនក៏ដកចេញពីប្រទេសយើងទៅហើយ។ នៅឆ្នាំ១៩៩២ មានវត្ដមានអង្គការសហប្រជា ជាតិចូលមកដោះស្រាយបពា្ហា នយោបាយនៅកម្ពុជា ខាងកម្លំាងខែ្មរក្រហមក៏ចាត់តាំង ឱ្យមានការចរចារជាមួយ ឪអ៊ុនតាក់ឱ កាលនោះ ផាន់ណា និងមេៗមួយចំនួនត្រូវបញ្ជូនមកខេត្ដសៀបរាមដើម្បីនិយាយ ពិភាក្សាជាមួយ អ៊ុនតាក់ ដើម្បីរកផ្លូវបញ្ចប់សង្គ្រាម និយាយឱ្យមែនទែនទៅយើងក៏មិនចង់មានសង្គ្រាម នៅពេលអស់វត្ដមានកង ទ័ពយួន។ ពេលប្រជុំចប់យើងបានយក របាយការណ៍ទាំងអស់ទៅប្រជុំជាមួយថ្នាក់ដឹកនាំធំៗដូចជាលោកប៉ុល ពត ជាដើម ប្រជុំនៅប្រទេសថៃ។ នៅឆ្នាំ១៩៩៣ ជិតបោះឆ្នោតស្រាប់តែកម្លាំងចលនាខែ្មរក្រហមមិនព្រម ចូលរួមបោះឆ្នោតទៅវិញ។ នៅឆ្នាំ១៩៩៧ មានរឿងរ៉ាវជា ច្រើនទៀត ថ្នាក់ដឹកនាំគ្នាមួយចំនួនមិនទុក្ខចិត្ដគ្នា ចេះតែសង្ស័យគ្នា ខ្លាចមានក្រុមណាមួយក្បត់រត់ចូលទៅខាងរដ្ឋាភិបាលភ្នំពេញ។ មានថៃ្ងមួយតាម៉ុក បានចុះពី លើភ្នំមកដេកសម្រាប់ផ្ទះគាត់នៅខាង ក្រោមជាឧិកាសសម្រាប់លោកប៉ុ ពត សង្ស័យទៅលើលោកសុន សេន ក៏ មានបញ្ជាឱ្យមកបាញ់សម្លាប់គ្រួសារលោកសុន សេន ស្លាប់ទាំងគ្រួសារ។ ពេលនោះតាម៉ុក បានបញ្ជាកងពល មួយចំនួន ដែលនៅខាងគាត់ឱ្យទៅតាមចាប់លោកប៉ុល ពត ធ្វើសង្គ្រាម ជាមួយក្រុមលោកប៉ុល ពត អស់រយៈ ពេល៧យប់៧ថៃ្ង ទើបចាប់លោកប៉ុល ពត បាន។ ចំណែកប្រធានកងពលសូរ សារឿន និងតាសាន រួមទាំង បក្សមួយចំនួនទៀតរត់ចូលពៃ្រអស់ ក្រោយមកចាញ់ល្បិចតាម៉ុក ក៏ត្រឡប់មកវិញ ត្រូវតាម៉ុក ចាប់ដាក់ទ្រុង ដែកនិងក្រោយមកសម្លាប់ចោលទាំងអស់។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយ ខាងរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅមានសិទ្ធសេរីភាព លែងភ័យព្រួយរឿងសង្គ្រាម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា