PROMOTING ACCOUNTABILITY
Dom Chhunny
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0046
OMI0046
|
|
ឈ្មោះ :
|
ដុំ ឈុននី
|
|
Last Name :
|
Dom Chhunny
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤៦២០១២០៣១៥,ភូមិអូរចិពេ្ចាÃៈន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ដុំ ឈុននី ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ដុំ ឈុននី ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈុននី មានប្រពន្ធឈ្មោះ សារិន មានកូនចំនួន៥នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការនិងមានតួនាទីជាក្រុមប្រឹក្សាស្រុកអន្លង់វែង សព្វថៃ្ងរស់នៅភូមិអូរចិពេ្ចាÃៈន ឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឈុននី មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំត្រពាំងកក់ ស្រុកកោះ អណែ្ដត ខេត្ដតាកែវ។ ឈុននី ធ្លាប់រៀនសូត្របានច្រើន ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ឈុននី បានចូលរួមជាមួយចលនាខែ្មរក្រហម ដើម្បីប្រឆាំងជាមួយ របបសាធារណៈរដ្ឋលោកលន់ នល់។ សង្គ្រាម៥ឆ្នាំវាយប្រយុទ្ធ ជាមួយទាហានលន់ នល់ ដែលជាកូនខែ្មរដូចគ្នា ឈ្លួសគ្នាដោយ សារតែអ្នកនយោបាយ។ នៅពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងឱ្យដឹកនាំ ប្រជាជនធ្វើស្រែចម្ការនិងហូប បាយរួម។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមចាញ់សង្គ្រាម វៀតណាម ឈុននី និងកម្មាភិបាលខែ្មរក្រហមជាច្រើនទៀតបាន រត់ចូលពៃ្រទៅដល់ជាយដែនថៃ និងបានរស់នៅលើទឹកដីថៃ មួយរយៈទៀត។ ឈុននី និងកម្លាំងខែ្មរក្រហមជាច្រើនផេ្សងទៀត ដែលមានតាម៉ុក ជាអ្នកប្រមូលកម្លាំងវាយ ប្រឆាំងនិងវត្ដមាន កងទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យជីវិតមនុស្ស ស្លាប់ជាបន្ដទៀត។ កម្លាំងខែ្មរ ក្រហមនៅខាងតំបន់អន្លង់វែង មាន៩កងពលរួមមានកងពល៩៨០,៩១២,៧៨៥,៩៩០,៦១៦,៨០១,៨០២,៩២០និង១០៥ កាលនោះវាយប្រយុទ្ធគ្នាហើយ កម្លាំងខែ្មរក្រហមបានចុះធ្វើីការអូសទាញប្រជាជនមួយចំនួន ទៅតាមបណ្ដាលខេត្ដមួយចំនួនទៀត ដូចជាខេត្ដសៀមរាប ខេត្ដកំពង់ចាម ខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ខេត្ដ កំពង់ស្ពឺ ជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនបានចូលរួម បោះឆ្នោតទេ បន្ទាប់មកទៀត សង្គ្រាមចេះតែកើតមានជាបន្ដ បន្ទាប់រហូតដល់ឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមព្រមធ្វើសមាហរ ណ៍កម្ម ទើបប្រជា ជនរស់នៅបានសុខសប្បាយមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”