Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0052
OMI0052
ឈ្មោះ :
សោ ណន
Last Name :
Sao Nan
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពកងកុមារ។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កុមារ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥២២០១២០៣២៨,ភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សោ ណន ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សោ ណន ភេទស្រី អាយុ៤៨ឆ្នាំក្រៅប្រវត្ដិរូប។ ណន មានប្ដីឈ្មោះ ហេង លន់ មានកូនបីនាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិអូរង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ណន មានឪពុកឈ្មោះ ជួន តុ ម្ដាយ ឈ្មោះ គុណ រ៉េង មានបងប្អូន១២នាក់ស្លាប់៦នាក់ មានស្រុកកំណើត នៅភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ណន មិនបានរៀនសូត្រ ដោយសារឪពុកម្ដាយក្រ រស់នៅជាមួយ ឪពុកម្ដាយរហូតដល់ឆ្នាំ១៩៧៥ ខែ្មរក្រហមទទួលជ័យជម្នះ អង្គការបានប្រមូលប្រជាជនឱ្យធ្វើការងាររួម។ ណន ចូលជាកង កុមារដើររើសអាចម៌គោនៅក្នុងភូមិ ត្បែងបែកចេញពីឪពុកម្ដាយ បងប្អូនរហូតឆ្នាំ១៩៧៩។ នៅពេលវៀតណាមចូលមក ដល់ក្នុងប្រទេស កម្ពុជាបានរស់នៅជួបជុំឪពុកម្ដាយបងប្អូនតែ ក្រោយមកប្រធាននគរបាលស្រុកលួចស្រឡាញ់ ណន តែ មិនស្រឡាញ់ ព្រោះ ណន មានសង្សារជាទាហានរួចទៅហើយ នៅពេលដែលនគរបាលស្រឡាញ់មិន បានក៏ចោទ ណន ថាបានយកស្បៀងទៅឱ្យទាហានខែ្មរក្រហមរួចហើយចាប់ឃុំនៅសាលាស្រុក បន្ទាប់ បានរួចខ្លួនក៏មិនហ៊ានរស់នៅក្នុងភូមិក៏ សមេ្រចចិត្ដជាមួយនារីម្នាក់ទៀតដើរចូលពៃ្រជ្រៅរហូតបានជួបខែ្មរក្រហមតែសំណាងល្អបានជួបបងជីដូនមួយឈ្មោះ ចយ ជាយោធាខែ្មរក្រហមដែលតស៊ូក្នុងពៃ្រ ស្រាប់នៅក្រោយ ឆ្នាំ១៩៧៩។ ចយបាននាំឈ្មោះ ណន រហូតមកដល់ស្រុកអន្លង់ វែងនៅលើភ្នំដង រែក។ ណន ត្រូវអង្គការឱ្យចូលរៀនផ្នែកពេទ្យនៅ លើកភ្នំដងរែកជួយព្យាបាលប្រជាជននិងកងទ័ព។ បុគ្គលិកពេទ្យមាន គ្នាជិត១០០ នាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តា ម៉ុក ប្រធានពេទ្យឈ្មោះ លី អនុប្រធានឈ្មោះ វៀន។ ណន បានឃើញនិងបានដឹងថា សង្គ្រាមបានធ្វើឱ្យជីវិតមនុស្សស្លាប់សេ្ទីរ តែរាល់ថៃ្ង។ កំលាំងខែ្មរក្រហមបានទទួលពីប្រទេសចិន តែនៅឆ្នាំ១៩៨៨ កងទ័ពវៀតណាមដកចេញ ពីប្រទេសកម្ពុជាអស់ ប្រទេសចិនបានផ្ដាច់ជំនួយឱ្យកងទ័ពខែ្មរក្រហមទៀតហើយ ពេលនោះ តាម៉ុក បានដោះស្រាយជីវិត កងទ័ពនិងប្រជាជន ដោយខ្លួនឯង។ នៅឆ្នាំ១៩៩១ តាម៉ុក បានឈូសផ្លូវចុះពី លើភ្នំដងរែកនិងឱ្យប្រជាជនមករស់នៅខាងក្រោមមានភូមិជាច្រើននៅក្នុងស្រុកអន្លង់វែងដោយសារតែប្រជាជននិងកងទ័ពមានច្រើនតាម៉ុក បានបង្កើតរោងអាឈើនិង កាប់ដើមឈើធំៗលក់ឱ្យប្រទេសថៃ។ នៅពេលខែ្មរក្រហមមិនបាន ចូលរួមបោះឆ្នោតនៅឆ្នាំ១៩៩៣ ក្រោយមកកំលាំងខាង រដ្ឋាភិបាលបានវ៉ៃកងទ័ពខែ្មរក្រហមមួយសារទៀតទាំងប្រជាជន និងកងទ័ពបានរត់ឡើងទៅលើភ្នំដងរែកវិញ ខ្លះរត់នៅជំរំ អូរត្រាវជាប់ទល់ដែនថៃ។ ក្រោយមកកំលាំងតាម៉ុក និង កំលាំង តាប៉ុល ពត មានទំនាស់គ្នាបាន ធ្វើឱ្យខែ្មរក្រហមនិងខែ្មរ ក្រហមកាប់សម្លាប់គ្នាបន្ដទៀត រហូតដល់មានសមាហរណ៍កម្ម នៅឆ្នាំ១៩៩៩ ទើបបានប្រជាជននិងកងទ័ពរស់នៅបាន សុខសប្បាយរហូតមកដល់សព្វថៃ្ងនេះ។ តែ តាម៉ុក គាត់បាន កសាងស្នាដមៃួយចំនួនដូច ជាស្ពាន សាលារៀន មន្ទីរពេទ្យផ្លូវ គ្រោះក្រហម ទំនប់ថ្មី ទំនប់លើ និង សាងសង់ផ្ទះនៅក្បាលសន្សោង ជាប់ព្រំដែនថទៃុកជាបង្គោលព្រំដែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា