PROMOTING ACCOUNTABILITY
Moul Nen
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0053
OMI0053
|
|
ឈ្មោះ :
|
មូល នេន
|
|
Last Name :
|
Moul Nen
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១
|
|
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៨» រតនគិរី។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សូរ សារឿន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៥៣២០១២០៣២៨,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ មូល នេន ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
មូល នេន ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ នេន មានប្ដីឈ្មោះ ណាត មានកូនសព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នេន មានឪពុក ឈ្មោះ នាក់ ម្ដាយឈ្មោះ ញ៉យ មានបងប្អូន៥នាក់ស្រី៤ប្រុស១ មានស្រុកកំណើត នៅភូមិភ្នំខ្នក់ ឃុំពៃ្រស្លឹក ស្រុកទ្រាំង ខេត្ដតាកែវ។ នេន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាវត្ដពៃ្រមៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើតមានសង្គ្រាម រវាងក្រុមចលនាខែ្មរក្រហមនៅក្នុងពៃ្រនិងរដ្ឋាភិបាលលោក លន់ នល់។ នេន ខិតខំរៀនសូត្រដើម្បីចង់ធ្វើការងារជាមន្រ្ដីរាជការ តែទទួលប្រទេសជាតិកើតមានសង្គ្រាមខក បំណងតែម្ដង។ នៅឆ្នាំ១៩៧២ នេន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមតែម្ដង មុនដំបូងបានធ្វើជានារី ឃុំ មានខោអាវពាក់ស្អាត មានស្បែកជើងកង់ឡានថ្មីល្អ។ កាលនោះ នេន មានទឹកចិត្ដ សប្បាយហើយបានដើរ ឃោសនាឱ្យកម្លាំងយុវជនយុវនារីយល់ ពីគោលនយោបាយខែ្មរក្រហមនិងបានស្ម័គ្រចិត្ដចូលធ្វើជាយោធាកាន់តែ ច្រើនឡើង។ នៅឆ្នាំ១៩៧៣ នេន បានធ្វើជានិរសា ឃុំផងនិងធ្វើជានិរសាមន្ទីរផង នៅក្នុងតំបន់១៣ភូមិភាគ និរតី តាម៉ុក ជាប្រធានភូមិភាគ។ នៅឆ្នាំ១៩៧៤ នេន បានធ្វើជានិសារយោធាតំបន់ ប្រធានឈ្មោះ ខា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបញ្ជូនមកធ្វើការ ងារនៅភ្នំពេញ នៅក្នុងក្រសួង មន្ទីរខាងកាត់ដេរខោអាវ សម្រាប់កងទ័ព។ នៅដើមឆ្នាំ១៩៧៦ នេន ត្រូវបានអង្គការបញ្ជូនមកការពារព្រំដែន និងមានតួនាទីជាអ្នកកាត់ដេរខោអាវ ឱ្យយោធាខែ្មរក្រហមនៅខេត្ដរតនគិរី ស្រុកវឺនសៃ មាននារីចំនួន ២៥នាក់ មានអាហារហូបចុកគ្រប់គ្រាន់ នៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន ហៅតា០៥ មកពី ភូមិភាគនិរតី។ នេន ចេញពីស្រុកកំណើត អង្គការមិនបានអនុញ្ញាត ឱ្យមកលេងស្រុកកំណើតដើម្បីដឹងពីសុខទុក្ខ ឪពុកម្ដាយបងប្អូនទេ។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមចាញ់សង្គ្រាមវៀតណាម ក៏នាំគ្នារត់ចូលពៃ្របន្ដទៀត រហូតទៅដល់ព្រំដែនខែ្មរថៃ ទៅដល់បារាំងធ្លាក់ ចក្រី សំពៅលូន ធ្លាក់ខ្លួនឈឺដោយសារ ជំងឺគ្រុនចាញ់មិនដឹងថា បានរស់ទេ។ ក្រោយឆ្នាំ១៩៧៩ នេន មិនមានបំណងរត់ទៅប្រទេសក្រៅទេ សុខចិត្ដនៅតស៊ូប្រឆាំង និងវត្ដ មានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ នេន ក្លាយជានារីដឹកជញ្ជូនស្បៀងអាហារនិងគ្រាប់យកទៅ ឱ្យយោធានៅសមរភូមិមុខ ពេលចុះឡើងទៅសមរភូមិមុខមាន មនុស្សស្លាប់និងរបួសដោយសារជាន់មីនជាហូរហែរ។ នៅឆ្នាំ១៩៨០ នេន បានធ្វើជាយោធានៅខាងភ្នំដងរែក មានតាម៉ុក ជាអ្នកដឹកនាំកម្លាំងគ្រប់កងពលទាំង អស់នៅខាង ស្រុកអន្លង់វែងនិងត្រពាំងប្រាសាទ។ នេន នៅក្នុងកងពលដឹកជញ្ជូនជាមួយតាហឿន ជាប្រធានកង ពល។ នៅឆ្នាំ១៩៩០ តាម៉ុក គាត់ចាប់ផេ្ដីមឈូសឆាយផ្លូវចុះពីលើភ្នំដងរែក ដើម្បីឱ្យគ្រួសារ យោធានិងប្រជា ជនចុះមករស់នៅខាងក្រោមភ្នំវិញ ព្រោះងាយ ស្រួលប្រកបមុខរបរធ្វើស្រែចម្ការនិងបានបង្កើតភូមិឃុំបានជា ច្រើនមានផ្លូវមានស្ពាន មានសាលារៀន មានមន្ទីរពេទ្យ តាម៉ុក គាត់ចេះខំកសាងឡើង។ នៅឆ្នាំ១៩៩៧ ថ្នាក់ ដឹងនាំធំៗ មួយចំនួនមិនទុក្ខចិត្ដគ្នានិងឈ្លួសគ្នារហូតឈានដល់សម្លាប់គ្រួសារលោកសុន សេន ទាំងពូជតែម្ដង។ នៅឆ្នាំ១៩៩៨ កម្លាំងចុងក្រោយនៅម្ដុំអន្លង់វែង បានធ្វើមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខសប្បាយ មកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”