Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0054
OMI0054
ឈ្មោះ :
យស់ ផាត់
Last Name :
Yous Phatt
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១១៧
តំបន់ DK 75-79 :
ភូមិភាគឥសាន«១០៨»
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ សារុន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥៤២០១២០៣២៨,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ យស់ ផាត់ ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
យស់ ផាត់ ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ផាត់ មានប្រពន្ធឈ្មោះ មូល ណេ មានកូន៤នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ផាត់ មានឪពុកឈ្មោះ ផន ម្ដាយឈ្មោះ ហ៊ុំ មានបងប្អូន៥នាក់ ស្រីមានពីរនាក់ មានស្រុក កំណើត នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ផាត់ បានរៀនត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារតែកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅពេលនោះកំលាំងខែ្មរក្រហមបានចូលមកដល់ក្នុងភូមិនិងទាហានលន់ នល់ ច្បាំងគ្នាស្លាប់ជាបន្ដបន្ទាប់ ណាមួយយន្ដហោះទម្លាក់ គ្រាប់បែកផងធ្វើឱ្យប្រជាជនរកស៊ីធ្វើស្រែចម្ការក៏មិនបានថែមទាំងផ្ទះសំបែងត្រូវយន្ដហោះទម្លាក់ត្រូវស្លាប់ប្រជាជន និងគោក្របីមួយចំនួន ស្របពេលនោះសមេ្ដចប្រកាសថា កូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិឡើងវិញ។ ផាត់ បានស្ម្រ័គចិត្ដចូលយោធាខែ្មរក្រហមនៅតំបន់ ៣១ប្រធានយោធាឈ្មោះប៉ា គណៈតំបន់ឈ្មោះសារ៉ុន។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានទទួលជ័យ ជម្នះ អង្គការចាត់ តាំងឱ្យមកយាមនៅព្រលានយន្ដហោះកំពង់ឆ្នាំងដែលកំពង់តែសាងសង់ កាលនោះ មានអ្នកបចេ្ចកទេសមកពីប្រទេសចិនរាប់រយ នាក់និងកំលាំងយោធាខែ្មរក្រហមរាប់ពាន់។ នៅឆ្នាំ១៩ ៧៨ អង្គការចាត់តាំងឱ្យមកខេត្ដក្រចេះបន្ទាប់មកខេត្ដស្ទឹងត្រែង វ៉ៃជាមួយកងទ័ពវៀតណាមរហូតដល់ ឆ្នាំ១៩៧៩ កំលាំងកងទ័ពវៀតណាមបានវ៉ៃចូលមកដល់ប្រទេសកម្ពុជា អង្គភាពរបស់ ផាត់ បានរត់ តាមពៃ្របន្ដទៀតនិងស្វែងរក កនែ្លងដែលមានសុវត្ថភាព ក្រោយមកកំលាំងខែ្មរក្រហម បានប្រមូលផ្ដុំគ្នា ឡើងវិញ។ នៅឆ្នាំ១៩៧៩ ច្បាំងជាមួយ កងទ័ពវៀតណាមនិងកងទ័ព លោក ហេង សំរិន បន្ដទៀត។ សង្គ្រាមជួបការលំបាក ណាស់បានធ្វើឱ្យជីវិតមនុស្សស្លាប់បន្ដទៀត តែមិនដឹងជាធ្វើយ៉ាង ម៉េច បើអ្នកដឹកនាំប្រទេសបាន បង្កាសង្គ្រាមទៅហើយ ណាមួយប្រទេសវៀតណាមយកទឹក ដីរបស់ខែ្មរក៏ ចេះតែខំតស៊ូរហូតដល់មានសមាហរណ៍កម្ម នៅឆ្នាំ១៩៩៨ ទើបប្រជាជនរស់នៅបានសុខសប្បាយលែង ភ័យព្រួយរឿងសង្គ្រាមទៀត។ ផាត់ ក្រោយឆ្នាំ១៩៧៩ ឈរជើងនៅត្រពាំងប្រាសាទនិងភ្នំដងរែក ក្រោមការគ្រប់គ្រង របស់តាម៉ុក។ តាម៉ុក គាត់បានកសាងស្នាដៃជាច្រើនកនែ្លងដែរ ដូចជាសាលា រៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ទំនប់ថ្មីជាដើម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា