Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0056
Name :
ឈ្មោះ :
ហែម មាន
Last Name :
នាមត្រកូល :
Hem Mean
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាធ្វើជានិរសា
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ស្រុកថ្មគោល។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ចាយ,តាម៉ុក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៥៦២០១២០៣២៩,ភូមិត្រពាំងតាវថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ហែម មាន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ហែម មាន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ មាន ប្រពន្ធឈ្មោះ ឆុន មានកូនចំនួន៤នាក់ សព្វថៃ្ង ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មាន មានឪពុកឈ្មោះ គុណ ម្ដាយឈ្មោះ សាយ មានបងប្អូន៩នាក់ មានស្រុកកំណើតនៅ ភូមិភ្នំភ្នែង ឃុំ ត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ដតាកែវ។ មាន កាលពីតូចដល់ធំពេញវ័យមិនបានចូលរៀននៅតាមសា លាទេ ព្រោះឪពុកម្ដាយមានជីវភាពក្រលំបាក នៅផ្ទះជួយធ្វើការងារ ឪពុកម្ដាយនិងដើរឃ្វាលគោតាមជើងភ្នំ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារប្រទេសជាតិកើតមានសង្គ្រាម រវាងកម្លាំង ចលនាខែ្មរក្រហមនិងជាមួយ ទាហានលោកលន់ នល់។ មាន នៅផ្ទះជាមួយឪពុកម្ដាយ រហូតដល់ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងឱ្យចូល ធ្វើការងារនៅក្នុងកងចល័តនៅចម្ការសៀងខាងស្រុកត្រាំកក់ ខេត្ដតាកែវ នៅក្នុងតំបន់១៣ ភូមិ ភាគនិរតី ប្រធានភូមិភាគ ឈ្មោះតាម៉ុក។ នៅឆ្នាំ១៩៧៧ តាម៉ុក បានបញ្ជូនឈ្មោះ មាន ឱ្យមកធ្វើជានិរសាឱ្យ ឈ្មោះ ចាយ ជាគណៈតំបន់នៅខាងភូមិភាគ ពាយ័ព្យខាងស្រុកថ្មគោល ខេត្ដបាត់ ដំបង។ បន្ទាប់មកទៀតឈ្មោះ មាន ត្រូវបានអង្គការចាត់តាំងឱ្យមកធ្វើការងារនៅស្រុកមង្គលបូរី កាលនោះ បានស្គាល់យាយចែម តាញ៉េន តាសៀន ហើយដឹងថា តាម៉ុក ជាអ្នកគ្រប់គ្រងពីលើ ហើយកាលនោះ គណៈតំបន់ចាស់ គណៈភូមិភាគពាយ័ព្យចាស់ពីមុនមកមិនបានស្គាល់ទេ មិនដឹងជា ទៅណាអស់។ មាន ជាអ្នក បើកបររថយន្ដផងនិងជាអ្នកកាត់ដេរ ខោអាវខ្មៅឱ្យទៅខាងកងចល័តផង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមចូលមកដល់ មាន បានរត់ចូលពៃ្រទៅ ជាមួយ កម្មាភិបាលខែ្មរក្រហមដូចគ្នាទៅដល់ព្រំដែនថៃ ដូចជានៅខាង បៃ៉លិន រហូតដល់ស្រុកម៉ាឡៃ ហើយក៏មិនហ៊ាន រត់ត្រឡប់ទៅរកស្រុកកំណើតវិញដែរ។ ក្រោយឆ្នាំ១៩៧៩ មាន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមបន្ដទៀត ដើម្បីតស៊ូប្រឆាំងជាមួយវត្ដមានកងទ័ពវៀតណាមនិង កម្លាំងរដ្ឋាភិបាលភ្នំពេញជាបន្ដទៀត។ សង្គ្រាមបានកើតឡើងធ្វើឱ្យ ជីវិតមនុស្សស្លាប់ជាបន្ដបន្ទាប់រហូតដល់ឆ្នាំ ១៩៩០ សង្គ្រាមរាងស្ងប់បន្ដិច តាម៉ុក ឱ្យគ្រួសារយោធាទាំងអស់ចុះ ពីលើភ្នំដងរែកមករស់នៅខាងក្រោមជើង ភ្នំវិញ ងាយស្រួល ធ្វើស្រែចម្ការចឹញ្ចឹមជីវិត ព្រោះប្រទេសចិនបានផ្ដាច់ជំនួយ ដល់គ្រួសារយោធាខែ្មរក្រហម ហើយ។ តាម៉ុក បានឱ្យយោធាកាប់ដើមឈើណាធំៗ ពេលកាប់ម្ដងៗមិនសូវ ឱ្យបាក់កូនឈើតូចៗទេ មាន បចេ្ចកទេសកាប់ត្រឹមត្រូវ មានឡានថៃចូលមកដល់រោងអាឈើនៅត្រពាំងឈូក។ នៅឆ្នាំ១៩៩៣ ទោះបីមាន ការបោះឆ្នោត តែកម្លាំងយោធា ខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ ដូចនេះសង្គ្រាមនៅ តែកើតមានឡើង។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជន រស់នៅស្រុក អន្លង់វែង ស្រុកត្រពាំងប្រាសាទ ជាតំបន់ចុង ក្រោយរបស់ខែ្មរក្រហម រស់នៅបានសុខសប្បាយ មានសាលា រៀន មានផ្លូវ មានមន្ទីរពេទ្យ មានវត្ដ មានផ្ទះធំៗហើយអាច ធ្វើដំណើរទៅលេងស្រុកកំណើតបានយ៉ាងស្រួល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា