PROMOTING ACCOUNTABILITY
Khut Saroeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0059
|
|
Name :
ឈ្មោះ :
|
ឃុត សារឿន
|
|
Last Name :
នាមត្រកូល :
|
Khut Saroeun
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាមជ្ឈិម
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៥៩២០១២០៣២៩,ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈម៉ែន ពិចិត្រ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឃុត សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឃុត សារឿន ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ សារឿន មានប្រពន្ធ មានកូនចំនួន៤នាក់ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដ ឧត្ដរមានជ័យ។ សារឿន មានឪពុកឈ្មោះ ផេង ម្ដាយឈ្មោះ យាក។ សារឿន មានបងប្អូនចំនួន៥នាក់ មានស្រុកកំណើតនៅ ភូមិល្វា ឃុំពេជ្រចង្វារ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង។ សារឿន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកបួស ជាព្រះសង្ឃនៅវត្ដតាំងត្រពាំង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម កើតមានបាតុកម្ម ខាងទាហានលោកលន់ នល់ ចូលមកចាប់ឱ្យទៅធ្វើជាទាហាន ពេលនោះយុវជនយុវនារីគ្រប់អាយុនាំគ្នា រត់ចូលពៃ្រ។ នៅឆ្នាំ១៩៧០ ហ្នឹងដែលក៏មានចលនាខែ្មរក្រហម ចូល មកក្នុងភូមិឃោសនាឱ្យកម្លាំងយុវជនចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ ពេលនោះប្រទេសជាតិបានធ្លាក់ចូលទៅ ក្នុងសង្គ្រាម រវាងក្រុមចលនាខែ្មរក្រហមជាមួយទាហានលោកលន់ នល់ និងមានយន្ដហោះមកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់នៅ តាមស្រុកស្រែចម្ការទទួលរងគ្រោះថ្នាក់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧១ សារឿន បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម ដោយបានស្ដាប់តាមការអំពាវនាវឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ ឱ្យរួមផុតពីនឹមត្រួតត្រាអាមេរិចកាំង។ សារឿន បានចូលធ្វើជាយោធាស្រុកបរិបូរណ៍ បន្ទាប់មកអង្គការបញ្ជូន ទៅធ្វើជាយោធាតំបន់ នៅក្នុងភូមិភាគបស្ចឹម រៀនក្បួនយោធាមិនទាន់ច្បាស់លាស់ផងក៏ចូលសមរភូមិវាយជា មួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៥ផង តាមពៃ្រផង។ នៅឆ្នាំ១៩៧៤ កម្លាំងយោធាខែ្មរក្រហមបាន វាយចូល ជិតដល់ទីក្រុងភ្នំពេញមែនទែន តែពេលនោះមានយោធាខែ្មរក្រហម ស្លាប់និងរបួសរាប់ពាន់រាប់មុឺននាក់ ខាងទាហានលន់ នល់ ក៏ស្លាប់ច្រើនដែរ។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ អង្គភាពរបស់សារឿន បានចូល ដល់ទីក្រុងភ្នំពេញ នៅម៉ោង៩ព្រឹក ចូលទៅដល់ផ្សារថ្មី។ ពេលនោះប្រជាជនមួយចំនួននាំគ្នាចេញ ពីទីក្រុងជា បណ្ដើរៗហើយ ព្រោះអង្គការបញ្ជាឱ្យចេញមួយរយៈ ពេលខ្លីសិន ហើយក៏មានប្រជាជនមួយចំនួនតូចមិនចង់ ចេញពីផ្ទះ សំបែងគាត់ដែរ តែគ្មានពីអាចរស់នៅបានក្រៅពីកម្មាភិបាល ខែ្មរក្រហមទេ។ ពេលជម្លៀសក៏មាន ប្រជាជនមួយចំនួនជួប គ្រោះថ្នាក់ខ្លះដែរ។ នៅពេលប្រជាជនចេញអស់ យោធាខែ្មរក្រហម ជាច្រើនកងពលខ្លះ ចេញទៅការពារព្រំដែន ខ្លះនៅធ្វើស្រែនៅ ជាយទីក្រុងភ្នំពេញ។ សារឿន អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅ បឹង សំយាប ម្ដុំកប់ស្រូវជាដើម ហើយគ្មានរបបអាហារគ្រប់គ្រាន់ ទេ។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងអត់ មានការទុក្ខចិត្ដគ្នា រហូតឈានដល់ចាប់ខ្លួនប្រធានកងពល គណៈតំបន់ ភូមិភាគមួយចំនួន យកមកដាក់គុកនិងសម្លាប់ចោល។ នៅឆ្នាំ១៩៧៨ ប្រទេសយើងបានធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម មិនយូរប៉ុន្មាន ក៏ចាញ់សង្គ្រាមវៀតណាម កម្មាភិបាលខែ្មរក្រហមនាំគ្នារត់មកដល់ព្រំដែនថៃ រស់នៅលើដីថៃ ខ្លះ ក៏ចេញទៅប្រទេសទីបី ខ្លះសុខចិត្ដនៅធ្វើសង្គ្រាមប្រឆាំង និងវត្ដមាន កងទ័ពយួនឈ្លានពាន។ សារឿន បានធ្វើជា យោធាខែ្មរក្រហមបន្ដទៀត ចូលសមរភូមិចុះមកធ្វើការរហូត ដល់ខេត្ដកំពង់ឆ្នាំង ខេត្ដកំពង់ចាម ជាដើម។ សង្គ្រាមបានធ្វើឱ្យ ជីវិតមនុស្សស្លាប់និងរបួសជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៩៣ សង្គ្រាមបានស្ងប់ទៅវិញ ដោយ សារមានអង្គការសហប្រជាជាតិ មកជួយរៀបចំការបោះឆ្នោត តែពេលនោះកម្លាំងខែ្មរក្រហមមិន ព្រមចូលរួម បោះឆ្នោតទេ។ ក្រោយបោះឆ្នោតនៅមានសង្គ្រាម ជាបន្ដទៀត ណាមួយកម្លាំងចលនាខែ្មរក្រហមនៅតំបន់អន្លង់ វែង ត្រពាំងប្រាសាទ មានទំនាស់ផៃ្ទក្នុងកាន់តែបែកបាក់គ្នាបន្ដិចម្ដងៗ រវាងលោកប៉ុល ពត លោកសុន សេន តាម៉ុក តានួន ជា តាខៀវ សំផន។ នៅឆ្នាំ១៩៩៧ គ្រួសារតាសុន សេន ត្រូវបានកម្លាំង ខែ្មរក្រហមដែល មានទំនោរទៅលើលោកប៉ុល ពត ចុះមកបាញ់ សម្លាប់អស់ទាំងគ្រួសារប្រពន្ធកូនគ្មានសល់។ បន្ទាប់មកទៀត តាម៉ុក ដេញចាប់តាប៉ុល ពត យកមកកាត់ទោសថែមទៀត។ ទោះបីកាលនោះខែ្មរក្រហមមានទំនាស់ផៃ្ទក្នុងមែន តែ តាម៉ុក គាត់បានកសាងផ្លូវ កសាងមន្ទីរពេទ្យ សាលារៀន និងបានបង្កើតភូមិបានជាច្រើន។ នៅឆ្នាំ១៩៩៨ ទើបតំបន់ខែ្មរ ក្រហមចុងក្រោយបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខសប្បាយ និងអាចធ្វើដំណើរទៅ លេងស្រុកកំណើតបាន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហម មានចាប់មនុស្សនិងសម្លាប់មនុស្សពិតមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”