Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0065
OMI0065
ឈ្មោះ :
សំ ស៊ាន
Last Name :
Sam Seam
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពការពារព្រំដែន នៅអូរស្មាច់។
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» អូរស្មាច់។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ដូង,សឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦៥២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ សំ ស៊ាន ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សំ ស៊ាន ភេទប្រុស អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ស៊ាន មានប្រពន្ធឈ្មោះ ឡាន មានកូនចំនួន៧ានក់ស្រី៣ ប្រុស៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ស៊ាន មានឪពុកឈ្មោះ សំ ម្ដាយឈ្មោះ ពុធ មានបងប្អូន៧នាក់ស្រី៤ ប្រុស៣ មានស្រុកកំណើតនៅ ភូមិចេក ឃុំពង្រលើ ស្រុកអន្លង់វែង ខេត្ដសៀមរាប។ ស៊ាន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៨ឱចាស់ឱ ឈប់ រៀននៅឆ្នាំ១៩៦៩ ដោយសារម្ដាយស្លាប់នៅផ្ទះជួយ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ហ្នឹងដែរ ស៊ាន បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហម ហាត់រៀនក្បួនយោធានៅស្រុកជីក្រែង បានពីរអាទិត្យ អង្គការបញ្ជូនទៅសមរភូមិខាងខេត្ដ សៀមរាប វាយប្រយុទ្ធគ្នាជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ស៊ាន និងយោធារាប់រយ នាក់ផេ្សងទៀត អង្គការបញ្ជូនមកការពារព្រដែនខែ្មរថៃ ខាងអូរស្មាច់ កាលនោះ យោធាខែ្មរក្រហមបានដើរចល័តមក ដល់ស្រុកអន្លង់វែង ដែលមានគណៈស្រុកឈ្មោះ រ៉ុង ប្រជាជនរស់នៅស្រុក អន្លង់វែងមានច្រើន ព្រោះមានភូមិចាស់ ជាច្រើន ដូចជាភូមិតាដេវ ភូមិរំចេកចាស់ជាដើម។ នៅឆ្នាំ១៩៧៧ គណៈស្រុកឈ្មោះ រ៉ុង ត្រូវអង្គការផ្លាស់ទៅបាត់ក៏ឃើញមាន គណៈស្រុកមកពីភូមិភាគនិរតីឈ្មោះ រ៉ន ហើយ បានជម្លៀសប្រជា ជនចេញពីស្រុកអន្លង់វែងឱ្យទៅរស់ខាងស្រុកក្រឡាញ់ ខេត្ដសៀមរាប់វិញ។ ស៊ាន មានប្រធានកងពលប្រចាំនៅអូរ ស្មាច់មុនដំបូងឈ្មោះ ដូង តែក្រោយមកទៀតអង្គការផ្លាស់ទៅ បាត់ទៀត ឃើញ មានប្រធានកងពលថ្មីឈ្មោះ សឿន មកពីភូមិភាគនិរតី។ ស៊ាន ការពារព្រំដែនជាមួយថៃ មានទំនាស់គ្នាតែពីរ បីដងប៉ុណេ្ណាះអត់មានបពា្ហាធ្ងន់ធ្ងរទេ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលខែ្មរក្រហមនៅភូមិភាគ ពាយ័ព្យបាត់ខ្លួន អស់ជាច្រើននៅពេលកម្មាភិបាលភូមិភាគនិរតី ចូលមកគ្រប់គ្រង។ នៅឆ្នាំ១៩៧៩ កម្មាភិបាលខែ្មរក្រហមនាំគ្នា រត់ចូលពៃ្រសំដៅទៅព្រំដែនថៃ។ ស៊ាន ក៏មិនបានរត់មក ស្រុកកំណើតវិញដែរ គឺរត់ចូលពៃ្រជាមួយកម្មាភិបាល ខែ្មរក្រហមជាច្រើនផេ្សងទៀត។ ស៊ាន បានចូលបម្រើចលនាខែ្មរ ក្រហមបន្ដទៀត នៅលើភ្នំដងរែក ជាមួយ ក្រុមតាម៉ុក តែ ស៊ាន នៅក្នុងអង្គភាពដឹកជញ្ជូនគ្រាប់ស្បៀងអាហារដែលជាជំនួយ របស់ប្រទេសចិនផ្ដល់ឱ្យកម្លាំង ចលនាខែ្មរក្រហម កាលនោះនៅ ជាមួយតាអន ស៊ី ជាជនជាតិភាគតិច ពូកែខាងធ្វើចំរូងហើយ យកចំរូងទាំងនោះ ទៅត្រាំពឹស ពេលយើងជាន់ត្រូវពិតជា ស្លាប់ភ្លាម។ សង្គ្រាមរវាងក្រុមចលនាខែ្មរក្រហមប្រឆាំង និងវត្ដមានកង ទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៨៩ កម្លំាងកងទ័ពយួនបានដកទៅប្រទេសគេវិញ ពេលនោះ សង្គ្រាមនៅតែមានតិចតួចមិនទាន់អស់ទេ។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាមិនព្រមចូលរួមបោះឆ្នោតដែលរៀបចំ ដោយអង្គការសហប្រជាជាតិទេ។ នៅតំបន់អន្លង់វែង តាម៉ុក បានប្រមូលប្រជាជនពីលើភ្នំឱ្យមករស់នៅខាង ក្រោយដើម្បីងាយស្រួលប្រកបមុនរបរធ្វើស្រែចម្ការ ព្រោះប្រទេសចិនលែងផ្ដល់ជំនួយឱ្យក្រុមខែ្មរក្រហម។ នៅឆ្នាំ១៩៩៧ កម្លាំងចលនាខែ្មរក្រហមបែកបាក់ផៃ្ទក្នុង មួយចំនួនធំ ជាពិសេសថា្នក់ទឹកនាំធំៗដូចជាប៉ុល ពត តាម៉ុក សុន សេន។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមចុងក្រោយនៅ តំបន់អន្លង់វែងធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាល ទើបប្រជា ជនរស់នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សជាច្រើន ជាពិសេសកម្មាភិបាលខែ្មរ ក្រហមដូចគ្នា ដូចជាប្រធានកងពលឈ្មោះ ដូង
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា