PROMOTING ACCOUNTABILITY
Preah yorng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0067
|
|
Name :
ឈ្មោះ :
|
ព្រះ យ៉ង
|
|
Last Name :
នាមត្រកូល :
|
Preah yorng
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាការពារព្រំដែន ខាងស្រុកសំរាង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០»ស្រុកសំរោង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
កែវ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៦៧២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ព្រះ យ៉ង ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ព្រះ យ៉ង ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ យ៉ង មានប្រពន្ធឈ្មោះ ធិន ឌឹន អាយុ៥៦ឆ្នាំ មានកូន៥នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ យ៉ង មានឪពុកឈ្មោះ ព្រះ ម្ដាយឈ្មោះ តោត មានបងប្អូន៥នាក់ ស្លាប់៣ នាក់ មានស្រុកកំណើតនៅភូមិថ្នល់ ឃុំរុនតាឯក ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ យ៉ង ចូលរៀន ដំបូងថ្នាក់ទី១០ ឪចាស់ឱឈប់រៀនដោយសារប្រទេសជាតិកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប្រទេស ជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧២ បានស្ម្រ័គចិត្ដយោធាខែ្មរក្រហម ចូលដំបូងជួបជុំគ្នានៅមុខ អង្គរវត្ដមានគ្នារាប់រយនាក់ប្រធានកងពលឈ្មោះ កែ ពក និង ឈ្មោះ សុទ្ធ ធ្វើសង្គ្រាមជាមួយ ទាហានលន់ នល់ បានធ្វើឱ្យកងទ័ពខែ្មរ ក្រហមស្លាប់មួយថៃ្ងជាង១០នាក់ក៏មាន។ នៅឆ្នាំ១៩៧៥ កងទ័ពខែ្មរក្រហមភូមិភាគឧត្ដរបានវ៉ៃចូលទីក្រុងសៀមរាបនិងបានជម្លៀសប្រជាជនឱ្យទៅរស់នៅតាម ជនបទ តែ យ៉ង មិនបានរស់នៅក្នុងខេត្ដសៀបរាបយូរទេ។ នៅក្នុងខែកក្ដដា ឆ្នាំ១៩៧៥ អង្គការ បានបញ្ជូនកងទ័ពមួយកងធំមានគ្នា១០០នាក់ ដឹកនាំដោយឈ្មោះ កែវ មកធ្វើស្រែនៅស្រុកសំរោង ខេត្ដឧត្ដរ មានជ័យ។ នៅសម័យខែ្មរក្រហមគ្រប់គ្រងប្រទេសរយៈ ពេលជាងបីឆ្នាំនេះ យ៉ង បានដឹងថា កម្មាភិបាលខែ្មរក្រហមមួយចំនួន ដែលមានឋានៈធំៗមួយចំនួនត្រូវអង្គការចាប់ខ្លួន តែ យ៉ង មិនបានដឹង ថាប្រជាជនដែលរស់នៅក្នុងភូមិឃុំរស់នៅហូប ចុកលំបាកប៉ុណ្ណាទេ។ តែចំពោះកងទ័ពទោះបីធ្វើស្រែដូច ប្រជាជនដែលក៏ការហូបចុកគ្រប់គ្រាន់មិនសូវជួបការលំបាកប៉ុន្មានទេ។ នៅឆ្នាំ១៩៧៩ កងទ័ពចូល មកដល់ប្រទេសកម្ពុជា យ៉ង មិនបានរត់សំដៅស្រុកកំណើត ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម ក៏សមេ្រចចិត្ដចូលពៃ្រតាមអង្គភាពរហូតបានមកដល់ភ្នំដងរែកក្រោមការគ្រប់គ្រងរបស់តាម៉ុក។ សង្គ្រាមបានកើតឡើងទៀតធ្វើឱ្យប្រជាជន និងកងទ័ពស្លាប់ជា បន្ដទៀតរហូតដល់ឆ្នាំ១៩៩៨ ខាងខែ្មរ ក្រហមបានធ្វើសមាហរណ៍ កម្ម ជាមួយរដ្ឋាភិបាលទើបសព្វថៃ្ងនេះរស់នៅបានសុខសប្បាយ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមបានចាប់មនុស្សជាច្រើនយកទៅដាក់មន្ទីរសន្ដិ សុខនិងចុងក្រោយយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”