Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0068
Name :
ឈ្មោះ :
យឹម ឡាហឿ
Last Name :
នាមត្រកូល :
Yim Lahoeu
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារព្រំដែនខែ្មរថៃ នៅស្រុកត្រពាំងប្រាសាទ។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វយ័ត«ខេត្ដសៀមរាប»។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
សឿន , តារ៉ុង, តាថែន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៦៨២០១២០៣៣០,ភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ យឹម ឡាហឿ ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យឹម ឡាហឿ ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ឡាហឿ មានប្រពន្ធឈ្មោះ រ៉ុន មានកូនចំនួន៧នាក់ ស្រី៣ប្រុស៤ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ ឡាហឿ មានឪពុកឈ្មោះ យឹម ម្ដាយឈ្មោះ អើង មានបងប្អូន៥នាក់ស្រី៤ប្រុស១ មានស្រុក កំណើតនៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង កាលពីដើមនៅក្នុងខេត្ដសៀមរាប។ នៅភូមិតាដេវនេះ ជាភូមិមួយនៅក្នុងពៃ្រ មានប្រជាជនមុនដំបូងប្រហែលជា៣០ គ្រួសារទេ ប្រជាជនរស់នៅដាំស្រូវបនែ្លក្នុងពៃ្រ សម្រាប់ហូប ចុកប៉ុណេ្ណាះ អត់មានផ្សារនៅជិតទេ បើចង់ទៅផ្សារទាល់តែ មានគ្នាច្រើននាក់ជិះរទេះគោទៅដល់ ផ្សារសំរោងមកម្ដងរយៈ ពេលបីបួនថៃ្ងបានដល់។ កាលនោះសម្បូរសត្វពៃ្រសាហាវណាស់ដូច ជា សត្វខ្លា ដំរីជា ដើម សត្វទាំងនោះដើរចូលដល់ក្នុងភូមិទាំង ថៃក៏មាន។ កាលជំនាន់សង្គមរាស្រ្ដនិយមនៅទីនេះមិនមានផ្លូវល្អទេ មានតែផ្លូវរទេះគោប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧០ ដឹងថា ប្រទេសជាតិកើតមានសង្គ្រាម មានក្រុមចលនាខែ្មរ ក្រហមចូលមកដល់ក្នុងភូមិហើយមានបងប្អូនយើងមួយចំនួនចូល ធ្វើជាយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ឡាហឿ ត្រូវបានអង្គការចាត់តាំងឱ្យចូលធ្វើជា យោធាខែ្មរក្រហម កាល នោះគណៈអន្លង់វែងឈ្មោះ រ៉ុងឪគាត់មានស្រុកកំណើតមកពីខេត្ដកំពង់ចាមឱ។ កាលហ្នឹងមន្ទីរស្រុកនៅម្ដុំពៃ្រ ស្អាក។ ឡាហឿ ត្រូវបានអង្គការបញ្ជូនទៅការពារព្រំដែនថៃ ប្រធានយោធាឈ្មោះ តាកៃ តាថែន។ កាល នោះមួយវរសេនាតូចមាន៣០០នាក់។ ឡាហឿ ការពារតាមព្រំដែនខាងត្រពាំងប្រាសាទមកដល់លើភ្នំដងរែក ច្រកជាំតាមផ្លូវជាយដែនរហូត ពេលយាមការពារព្រំដែនមាន ទំនាស់វាយ ជាមួយទាហានថមៃ្ដងម្កាល។ នៅឆ្នាំ ១៩៧៧ គណៈស្រុកឈ្មោះ តារ៉ុង ត្រូវបានកម្មាភិបាលមកពីភូមិភាគនិរតី ចាប់ខ្លួនអស់ រួមទាំងកម្មាភិបាលមួយ ចំនួនផេ្សងទៀត។ កាលនោះប្រជាជននៅស្រុកអន្លង់វែងអង្គការជម្លៀសឱ្យទៅរស់នៅខាងស្រុកក្រឡាញ់ខេត្ដ សៀមរាប ហើយគ្មានអាហារគ្រប់ គ្រាន់ស្លាប់អស់ជាច្រើន។ គណៈស្រុកអន្លង់វែងថ្មី មានឈ្មោះ តាទុយ តាវ៉ន និងតាសឿន ប្រធានផ្នែកយោធាសុទ្ធមកពីភូមិភាគ និរតី។ នៅឆ្នាំ១៩៧៩ ឡាហឿ បានរត់មកស្រុកកំណើត វិញមកដល់លំទងស្រាប់តែយួនចាប់បានហើយយកទៅសួរចម្លើយតាំងពីសម័យសីហនុ ធ្វើអី? ពេលនោះប្រាប់ ថាឃ្វាលគោ ជំនាន់ខែ្មរក្រហមប្រាប់ថា ជាយោធាការពារព្រំដែន ពេលនោះយួនថា យើងបាត់ដបៃ្រឡាក់ ឈាម កាលនោះយួន ចាប់បានយោធាខែ្មរក្រហមប្រហែលជា៧០នាក់។ ឡាហឿ ក្រោយពីបានកងទ័ពវៀត ណាមយកទៅរៀនសូត្រគោល នយោបាយ ជាច្រើនខែបានឱ្យត្រឡប់មកស្រុកកំណើតវិញ នៅភូមិតាដេវ ពេល បានមករស់នៅស្រុកកំណើតត្រូវបាន ក្រុមចលនាខែ្មរក្រហមចោទថា ជាខ្សែយួនទៀត កាលនោះពិបាក រស់នៅ មែនទែន នៅខាងណាក៏គេមិនទុក្ខចិត្ដ។ នៅឆ្នាំ១៩៨២ ឡាហឿ បានមករស់នៅស្រុកវ៉ារិន ខេត្ដសៀមរាម បន្ទាប់មករៀបចំមានគ្រួសារ មានកូន រួមហើយបានរត់ទៅរស់នៅ ភូមិក្រឡទឹកដីថៃ៨០៨ រស់នៅជាមួយក្រុម ចលនាខែ្មរក្រហម កាលនោះសង្គ្រាមកើតមានវាយប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាលភ្នំ ពេញ។ សង្គ្រាមបន្ដកើតមានរហូត ទោះបីកងទ័ពយួនដកចេញហើយក៏ដោយ តែនយោបាយខែ្មរមិនព្រម ត្រូវ គ្នា រហូតដល់ឆ្នាំ១៩៩៨ កើតមានសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល និងអត់មាន អាហារគ្រប់គ្រាន់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា