PROMOTING ACCOUNTABILITY
Seang Koeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0071
|
|
Name :
ឈ្មោះ :
|
សេង គឿន
|
|
Last Name :
នាមត្រកូល :
|
Seang Koeun
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាការពារព្រំដែនខែ្មរថៃ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័ត«ខេត្ដសៀមរាប»
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ហឿន, សឿន, រ៉ុង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៧១២០១២០៤០១,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សេង គឿន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សេង គឿន ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ គឿន មានប្រពន្ធឈ្មោះ ឈិន មានកូនចំនួន៤នាក់ ស្រី២ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ គឿន មានឪពុកឈ្មោះ សេង ម្ដាយឈ្មោះ សុត មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិ យាង ឃុំសមភាព ខេត្ដព្រះវិហារ។ គឿន ធ្លាប់បានរៀនសូត្រដែរ តែរៀនមិនចេះក៏ឈប់រៀនវិញ មកជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច គឿន បានស្ម័គ្រចិត្ដចូល ធ្វើជាយោធា ឃុំតាមរយៈឪពុកមាឈ្មោះ ហឿន ជាប្រធានយោធាឃុំសមភាព។ គឿន ធ្វើជានិរសានិងធ្វើជា កងការពារឱ្យឈ្មោះ ហឿន។ គឿន ដឹងថា មានប្រជាជនថ្មីជាច្រើននាក់ ត្រូវបានយោធាខែ្មរក្រហម ចាប់យក ទៅសម្លាប់ចោល។ គឿន បានឃើញយោធាខែ្មរក្រហម សម្លាប់ប្រជាជនថ្មីដោយផ្ទះភ្នែក ពេលសម្លាប់ម្ដងៗ ចង់មុខចងដៃ ហើយយកដំបងវាយលាន់ផូសរួចហើយទម្លាក់ចោលក្នុងរណ្ដៅ កាលនោះបានឃើញដោយសារដើរ ដើរជាមួយប្រធានយោធា ឃុំឈ្មោះ ហឿន។ នៅឆ្នាំ១៩៧៦ ប្រធានយោធាឈ្មោះ ហឿន អង្គការហៅ យកទៅរៀនសូត្របាត់ខ្លួនតែម្ដង។ នៅឆ្នាំ១៩៧៧ គឿន បានឡើងទៅធ្វើជាយោធាស្រុកវិញ ពេលនោះ អង្គការបញ្ជូនឱ្យទៅការពារព្រំដែនខែ្មរថៃ កុំឱ្យថៃឈ្លានពានទឹកដី។ គឿន ប្រចាំការតាមក្រវ៉ាត់ព្រំដែនខាង ត្រពាំងប្រាសាទនិងដើរចល័តតាម បណេ្ដាយព្រំដែន កាលនោះសុទ្ធតែពៃ្រពិបាករកផ្លូវដើរខ្លាំងណាស់ ហើយ សម្បូរសត្វពៃ្រសាហាវទៀត ដូចជាសត្វខ្លា ដំរី ជាដើម។ ពេលនៅការពារព្រំដែន មានរបបអាហារគ្រប់គ្រាន់ ម្ហូបវិញ សត្វពៃ្រក៏មានដែរ។ កាលនោះមានទាហានអិនតាំ មានទាហាន ថៃក្រហមជាដើម តែមិនសូវប៉ះជាមួយ យោធាខែ្មរក្រហមទេ។ នៅឆ្នាំ១៩៧៩ គឿន មិនហ៊ានរត់ត្រឡប់ទៅស្រុកកំណើតវិញទេ ព្រោះខ្លាចទាហាន យួនចាប់បានយកទៅសម្លាប់ចោល។ គឿន បានរត់ទៅដល់១០០៣ បានជួបមួយលោកសុន សេន ក្រោយ មកទៀតបានជួបតាម៉ុក ហើយបានចូលធ្វើ្វជាយោធាខែ្មរ ក្រហមបន្ដទៀត ប្រឆាំងជាមួយវត្ដមានកងទ័ពវៀត ណាម ព្រោះតាម៉ុក ថាកងទ័ពយួនវាមកឈ្លានពានទឹកដីយើង។ នៅឆ្នាំ១៩៨០ គឿន ចូលសមរភូមិហើយចៃ ដន្យជាន់មីន ដាច់ជើងម្ខាងមកសម្រាកព្យាបាលជា អង្គការចាត់តាំងឱ្យនៅសមរ ភូមិក្រោយជាមួយប្រជាជនជួយ មើលឃ្លាំងនិងដឹកនាំប្រជាជន បិតចំរូង សម្រាប់យកទៅដាក់នៅសមរភូមិមុខកុំឱ្យកង ទ័ពយួន និងកងទ័ពរដ្ឋាភិបាល ភ្នំពេញចូលមកបាន។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវហើយនាំប្រជាជនដែលជាគ្រួសារកងទ័ពឱ្យមករស់នៅ តាមជើងភ្នំនិងបានបង្កើតភូមិឃុំបានជាច្រើន មានផ្លូវ មានស្ពាន មានមន្ទីរពេទ្យ មានសាលារៀនជាដើម។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាខែ្មរក្រហមមិនព្រមចូលរួមបោះឆ្នោត ដូចនេះសង្គ្រាម នៅតែមាន។ នៅឆ្នាំ១៩ ៩៧ កម្មាភិបាលជាន់ខ្ពស់ខែ្មរក្រហម មានទំនាស់ផៃ្ទក្នុងរហូតឈានដល់បាញ់សម្លាប់គ្រួសារលោកសុន សេន ទាំងពូជ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហម បានធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខ សប្បាយលែងមានសង្គ្រាម ប្រជាជនអាចទៅលេងស្រុកកំណើត បាន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមសម្លាប់ប្រជាជនថ្មីដាក់ចូលក្នុងរណ្ដៅ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”