Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0072
OMI0072
ឈ្មោះ :
ឈាន ឈីន
Last Name :
Chheang Chhin
Status :
Alive
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្មគ្រ័ចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
កែ ពក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧២២០១២០៤០១,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈាន ឈីន ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈាង ឈីន ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈិន មានប្ដីឈ្មោះ សង គឿន អាយុ៥៥ ឆ្នាំ សព្វថៃ្ងមានកូន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់ វែង ខេត្ដឧត្ដរមានជ័យ។ ឈិន មានឪពុកឈ្មោះ ថោង ម្ដាយឈ្មោះ អ៊ុច ឆឹង មានបងប្អូន១២ ស្លាប់៧នាក់ មានស្រុក កំណើតនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកស្ទោង ខេត្ដកំពង់ ធំ។ ឈីន កាលពីដើមរៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាបារាយណ៍ ឈប់រៀនដោយសារ មានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ស្មគ្រ័ចិត្ដចូល បដិវត្ដ ដំបូងធ្វើជានិរសានិងជានារីសិល្បៈ មានគ្នា៣០នាក់។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានទទួលជ័យជម្នះប្រជាជន នៅទីរួមខេត្ដត្រូវអង្គការ ជម្លៀសចេញទៅតាមខេត្ដមួយចំនួនអស់ នៅតែកម្មាភិបាលខែ្មរក្រហមរស់នៅវិញ។ កាលនោះ ឈីន អង្គការចាត់តាំងឱ្យចូលខាងត្បាញមានមនុស្សជាង១០០នាក់ ខ្លះធ្វើការងារផេ្សងទៀត ការហូបចុក គ្រប់គ្រាន់តែមិនបានទៅ លេងផ្ទះស្រុកកំណើតដើម្បីសួរសុខទុក្ខឪពុកម្ដាយបងប្អូនទេ។ នៅឆ្នាំ១៩៧៩ ដោយសារខ្លួនឯងជាខែ្មរក្រហមខ្លាចកងទ័ពវៀត ណាមធ្វើបាបក៏សមេ្រចចិត្ដចូលពៃ្រជាមួយអង្គភាពកងទ័ពតែម្ដង រត់តាមផ្លូវជួបគ្រោះថ្នាក់ច្រើនណាស់ ឃើញមានមនុស្ស ស្លាប់ចោលនៅតាមពៃ្រគួរឱ្យខ្លាច។ ឈីន បានរត់ទៅដល់ ព្រំដែនថៃ រស់នៅក្នុងជំរំមួយរយៈបានត្រឡប់ចុះមកទឹកដីខែ្មរវិញ ដោយមិនមាន ដំណងចេញទៅប្រទេសក្រៅ។ នៅឆ្នាំ១៩៨៣ បានមករស់នៅលើភ្នំដងរែកក្រោមការគ្រប់គ្រង របស់តាម៉ុក។ កាលនោះចង់ឡើងទៅលើភ្នំដងរែកអត់មានផ្លូវឡើងទេ យើងត្រូវនាំគ្នាឡើងតាមចង្គោះ ភ្នំតោងដើមឈើតោងវល័្លបាន ឡើងទៅដល់ខ្លះក៏ជួបគ្រោះថ្នាក់។ កាលនោះសង្គ្រាមចាប់កើត មានឡើង ធ្វើឱ្យយោធាខែ្មរក្រហមជួបការលំបាក ចំណែកនារីៗមិនទាន់មានប្ដីត្រូវជួយដឹក ជញ្ជូនស្បៀងឬទូគ្រាប់ ចុះពីលើកំពូលភ្នំយកមកឱ្យកងទ័ពនៅសមរភូមិមុខ ចំពោះ ប្រជាជនដែលមានវ័យចំណាស់ មិនអាចធ្វើ ការងារធ្ងន់បានជួយ បិតចំរូង។ នៅឆ្នាំ១៩៩១ តាម៉ុក ចាប់ផេ្ដីមឈូសភ្នំធ្វើផ្លូវចុះមក ក្រោមរួចបាន កាប់ឈើអាលក់ឱ្យប្រទេសថៃ ដោយសារប្រទេស ចិនឈប់ផ្ដល់ជំនួយដល់យោធាខែ្មរក្រហម។ កាល នោះរោងអារ ឈើមានទីតាំងនៅវត្ដស្រះឈូកសព្វថៃ្ង។ នៅឆ្នាំ១៩៩៣ កម្លាំងចលនាមិនព្រមចូលរួម បោះឆ្នោត ដូចនេះសង្គ្រាមចេះតែ កើតមានឡើងរត់ចុះរត់ឡើងសឹកថា គ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់រកស៊ី។ នៅឆ្នាំ១៩៩៨ ខែ្មរក្រហមបានធ្វើសមាហរណ៍ កម្មជាមួយរដ្ឋាភិបាលទើបកងទ័ពនិង ប្រជាជនរស់នៅបានសុខស ប្បាយប្រកបការងារធ្វើស្រែចម្ការរៀងៗខ្លួនខ្លះប្រកបមុខរបររកស៊ីក្នុងផ្សារលក់ដូរបានតាមចិត្ដ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា