Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0073
Name :
ឈ្មោះ :
ឃឹម ខេង
Last Name :
នាមត្រកូល :
Khim Kheng
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៧៣ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Vulunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាតំបន់។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
កែ ពក។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧៣២០១២០៤០១,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ម៉ម សុវណ្ណ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឃឹម ខេង ភេទប្រុស អាយុ៧៣ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឃឹម ខេង ភេទប្រុស អាយុ៧៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ខេង មាន ប្រពន្ធមានកូនចំនួន៩នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ ខេង មានបងប្អូន៥ នាក់ មានស្រុកកំណើតនៅស្រុក កំពង់ស្វាយ ខេត្ដកំពង់ធំ។ ខេង ធ្លាប់បានរៀនសូត្របានត្រឹម ថ្នាក់១០ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយមានជីវភាព ខ្វះខាត ពេលឈប់រៀនក៏មកបួសជាព្រះសង្ឃបានចំនួនពីរវស្សា រួចសឹកមកវិញ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ខេង មានអាយុ២២ឆ្នាំ ឪពុកម្ដាយបានរៀបការប្រពន្ធ ឱ្យជាអ្នកស្រុក ភូមិជាមួយគ្នា ពេលការហើយប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់មេ្ដចសីហនុ ប្រទេសជាតិចាប់កើតមានសង្គ្រាម កាលនោះមានក្រុមចលនា ខែ្មរក្រហមចូលមកដល់ក្នុងភូមិ ប្រឆាំងជាមួយរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧១ ខេង បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូល ពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ខេង សុខចិត្ដលះបង់ប្រពន្ធកូន គិតថា ដើម្បីសេ្នហាជាតិ មិនចង់ឱ្យប្រទេសជាតិនៅក្រោមអាណាព្យាបាល បទេសដូចសម័យបារាំង។ ខេង បានចូលធ្វើជាយោធាស្រុក បន្ទាប់មកធ្វើជាតំបន់ នៅក្នុងភូមិភាគឧត្ដរ ប្រធានភូមិភាគឈ្មោះ កែ ពក។ ខេង ចូលសមរភូមិវាយជាមួយទាហានលន់ នល់ តាំងពីខេត្ដកំពង់ធំរហូតដល់ខេត្ដកំពង់ចាម។ កាលនោះទាហានលន់ នល់ ត្រូវយោធាខែ្មរក្រហមចាប់បានបញ្ជូនមកសមរភូមិក្រោយ រួចហើយមិនថ្នាក់លើយកទៅណាទេ តែដឹងថា ក្នុងពេលមាន សង្គ្រាមមានស្លាប់និងរបួសច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជម្លៀសប្រជា ជនដែលរស់នៅក្នុងទីរួមខេត្ដកំពង់ធំនិងតំបន់ទីប្រជុំមួយចំនួនទៀតឱ្យទៅរស់នៅតាម ស្រុកស្រែចម្ការ។ ខេង ត្រូវបានអង្គការតាំង ឱ្យធ្វើជាយោធាតំបន់ រស់នៅមានអាហារហូបចុកគ្រប់គ្រាន់ តែ មិនបានដឹងថា ប្រជាជនអត់មានអាហារហូបចុកគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៩ ខេង និងកម្មាភិបាលខែ្មរក្រហម ជាច្រើនផេ្សង ទៀតបានរត់ទៅដល់ព្រំដែនថៃ បន្ទាប់មករត់ចុះឡើងរហូតមកដល់ ភ្នំឆ័ត្រ រស់នៅជាមួយក្រុមចលនា ខែ្មរក្រហម ស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមបន្ដទៀត កាលនោះប្រធានកងពលឈ្មោះ ព្រំ ស៊ូ។ នៅឆ្នាំ ១៩៨៣ ប្រពន្ធបានស្វែងរកឈ្មោះ ខេង ឃើញនៅភ្នំឆ័ត្រក៏រស់នៅជាមួយគ្នារហូតធ្លាក់មករស់នៅជាមួយតា ម៉ុកខាងស្រុកអន្លង់វែងវិញ។ ដោយសារខេង មានវ័យ ចំណាស់បន្ដិចនិងមានប្រពន្ធកូនច្រើន ទើបអង្គការឱ្យនៅ សមរភូមិក្រោយជួយមើលគ្រួសារកងទ័ពនិងបិតចំរូងដើម្បីយកទៅដាក់តាមសមរភូមិ។ កម្លាំងខែ្មរក្រហមបាន ទទួលជំនួយពីប្រទេស ចិន ដើម្បីធ្វើសង្គ្រាមប្រឆាំងនិងទាហានយួននិងទាហាន រដ្ឋាភិបាលក្រុងភ្នំពេញ។ នៅឆ្នាំ១៩ ៩០ សង្គ្រាមរៀងស្ងប់បន្ដិច តាម៉ុក បានធ្វើផ្លូវចុះពីលើភ្នំដងរែកដឹកនាំប្រជាជនឱ្យចុះមក រស់នៅខាងក្រោមវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការ ពីព្រោះ ប្រទេសចិនឈប់ផ្ដល់ចំនួនហើយ។ សង្គ្រាមចេះតែមានបន្ដរហូត ដល់ឆ្នាំ ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមាហរកម្ម ជាមួយរដ្ឋាភិបាលទើបប្រទេសជាតិមានសុខសន្ដិភាព។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា