Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0074
Name :
ឈ្មោះ :
វ៉េន សុន
Last Name :
នាមត្រកូល :
Ven Son
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស្រុកកែវ សីម៉ា
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យត«១០៥» ខេត្ដមណ្គលគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មាភិបាល
Superiors :
ថ្នាក់លើ :
អន ស៊ី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧៤២០១២០៤០២,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តមណ្គលគិរី។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ វេន សុន ភេទប្រុស អាយុ៥៨ ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
វេន សុន ភេទប្រុស អាយុ៥៨ឆ្នាំ ឪជាជនជាតិលាវកាត់ទំពួនឱក្រៅ ប្រវត្ដិរូប។ សុន មានប្រពន្ធឈ្មោះ ផាយ ស៊ូន ឪជនជាតិលាវឱ សព្វថៃ្ងមានកូន៧នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិ ទំនប់លើ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុន មានឪពុកឈ្មោះ វេន ឪជនជាតិលាវឱ ម្ដាយឈ្មោះ ម៉ាញ់ឪជន ជាតិទំពួនឱ។ សុន មានបងប្អូន៥នាក់ មានស្រុកកំណើតនៅភូមិ កោះម៉ាយឺ ឃុំពាមជីនាថ ស្រុកកោះញ៉ែក ខេត្ដមណ្គលគិរី។ សុន ធ្លាប់រៀនសូត្របានដល់ថ្នាក់ទី៨ឪចាស់ឱ នៅសាលាបឋមសិក្សា ពាមជីនាថ ឈប់រៀន នៅឆ្នាំ១៩៧០ ដោយសារប្រទេស ជាតិកើតមានសង្គ្រាម រត់ផងលូនផងមិនបានរស់នៅស្រុក កំណើតស្រួលបួល ទេ មានក្រុមចលនាខែ្មរក្រហមចូលមកក្នុង ភូមិធ្វើការឃោសនាឱ្យប្រជាជនចូលពៃ្រតស៊ូ។ កាលនោះមានយន្ដ ហោះរបស់ទាហានលោកលន់ នល់ មកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជា ជនរងទុក្ខវេទនា ស្លាប់មនុស្សផងមានរបួស ផងឆេះផ្ទះផង កាលជំនាន់នោះលំបាកខ្លាំងណាស់។ កម្លាំងចលនាខែ្មរក្រហម ក៏បាននាំទាហានយួនខាងជើងចូល ពេញស្រុកភូមិដើម្បីប្រឆាំងនិង ទាហានលន់ នល់។ នៅឆ្នាំ១៩៧០ សុន បានស្មគ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហម កាលនោះអាយុប្រហែលជា១៥ឆ្នាំ អង្គការ មិនឱ្យឡើងសមរភូមិទេ ឱ្យនៅមន្ទីរតំបន់ គណៈតំបន់ឈ្មោះ សុង ឡាំង តាខាំ ភួន អនុនិងមានសមាជិកជាច្រើននាក់ផេ្សងទៀត។ នៅឆ្នាំ១៩៧៣ បានចូលធ្វើជាយោធា តំបន់តែម្ដង ពេលនោះ អង្គការបញ្ជូនឱ្យមករៀនក្បួនយោធានៅខេត្ដកំពង់ធំ កាលនោះគ្រូបង្រៀនមកពីគណៈ មជ្ឈឹមមានលោកសោ ភឹម មានលោកសុន សេន ជាដើម។ នៅឆ្នាំ១៩៧៣ សុន មានឋានៈជាប្រធានក្រុម ដឹកនាំកម្លាំងយោធាខែ្មរក្រហមវាយ ជាមួយទាហានលន់ នល់ នៅចេនឡា១ចេនឡា២។ នៅក្នុង ឆ្នាំ១៩៧៣ ហ្នឹងដែរ សុន ត្រូវបានអង្គការចាត់តាំងឱ្យមកស្រុកកែវ សីមា លែងនៅផ្នែកយោធាហើយនៅក្នុងមន្ទីរស្រុក កែវ សីមា វិញដឹកនាប្រជាជនចុះធ្វើស្រែចម្ការ កាលនោះគណៈស្រុកឈ្មោះ អន ស៊ី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏សុន ធ្វើជាប្រធានមន្ទីរស្រុកកែវ សីមា រហូត។ នៅឆ្នាំ១៩៧៧៧៨ មានរឿងច្របូកច្របល់បន្ដិច ព្រោះមានកម្មាភិបាលមួយចំនួន ត្រូវបានខ្លួន ហើយឃើញមានកម្មាភិបាល មកពីភូមិភាគនិរតីមក គ្រប់គ្រងវិញ។ នៅឆ្នាំ១៩៧៩ សុន និងកម្មាភិបាលខែ្មរក្រហម ជាច្រើនផេ្សងទៀតនាំគ្នា រត់ចូលពៃ្រ ជួនណាហែលឆ្លងទឹកផង លំបាកណាស់ ទំរាំមកជួបជុំគ្នានៅក្នុងពៃ្រជាយដែនខែ្មរថៃ។ ក្រោយឆ្នំា ១៩៧៩ កម្លាំងចលនាខែ្មរក្រហមបានធ្វើសង្គ្រាម ប្រឆាំងនិងវត្ដមានកងទ័ពយួននិងរបបក្រុងភ្នំពេញ។ កម្លាំង ចលនាខែ្មរក្រហម ពេលនោះមានជំនួយដ៏ធំពីប្រទេសចិន។ នៅឆ្នាំ១៩៩០ កម្លាំងចលនាខែ្មរក្រហមលែងបាន ទទួល ជំនួយពីប្រទេសចិន តាម៉ុកនិងប្រធានកងពលជាច្រើននាំគ្នា លើផ្លូវចុះពីលើភ្នំ ដើម្បីដឹកឈើលក់ឱ្យថផៃងនិង នាំប្រជាជន មករស់នៅខាងក្រោមវិញ ដើម្បីបង្កើតបានភូមិឃុំជាច្រើន។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរ ក្រហមបានធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម មានចាប់មនុស្សយកទៅសម្លាប់ចោលនៅក្នុង ចម្ការកៅស៊ូ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា