PROMOTING ACCOUNTABILITY
Phann Phat
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0076
OMI0076
|
|
ឈ្មោះ :
|
ប៉ាន់ បាត
|
|
Last Name :
|
Phann Phat
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៤ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាភូមិភាគឧត្ដរ
|
|
តំបន់ DK 75-79 :
|
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
កែ ពក
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៧៦២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈសុខ វណ្ណៈ់។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៉ាន់ ប៉ាត ភេទប្រុស អាយុ៥៤ ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ប៉ាន់ ប៉ាត ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ប៉ាត មានប្រពន្ធឈ្មោះ កែវ សុខ អាយុ៥០ ឆ្នាំ មានកូន៣នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ប៉ាត មានឪពុកឈ្មោះ ទន់ ម្ដាយឈ្មោះ គង់ សាយ មានបងប្អូន៧ នាក់ស្លាប់៣នាក់។ មានស្រុកកំណើតនៅភូមិស្រែម្កាក់ ឃុំម្នូក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ប៉ាត រៀនបានត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនដោយសារឪពុកម្ដាយក្រនិងក្រោយ មកស្រុកកើត មានសង្គ្រាមរដ្ឋប្រហារនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧២ ចូលបដិវត្ដដោយសារស្ដាប់តាមការប្រកាស របស់សមេ្ដចសីហនុ។ ពេលចូលដំបូងធ្វើជានិរសាឱ្យគណៈស្រុក ឈ្មោះ ឆាយ រត់សំបុត្រពីសាលាស្រុក ទៅដល់ភូមិឃុំធ្វើដំណើរ ដោយជិះសេះ។ នៅឆ្នាំ១៩៧២ មានយន្ដហោះទម្លាក់គ្រាប់បែកផង ទម្លាក់ ធុងសាំងផងឆេះផ្ទះប្រជាជននិងមានប្រជាជនរង របួសនិងស្លាប់។ នៅឆ្នាំ១៩៧៣ ប៉ាត ធ្វើជានិរសា តែផ្នែកយោធានៅក្នុងភូមិភាគឧត្ដររត់សំបុត្រទៅដល់សមរភូមិត្រង់បន្ទាយលង្វែក កាលនោះយោធា ខែ្មរក្រហមក៏ស្លាប់ច្រើន ទាហានលន់ នល់ក៏ស្លាប់ច្រើនដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការចាត់តាំងឱ្យចូលកង ចល័តធ្វើស្រែលើកទំនប់ជីកប្រឡាយ តែនៅក្នុងអង្គភាព យោធាដដែល។ នៅឆ្នាំ១៩៧៩ រត់មករស់នៅក្នុងស្រុកកំណើត វិញ បន្ទាប់មកទៀតបានចូលជា ទាហានខាងរដ្ឋាភិបាលលោកហេង សំរិន។ នៅឆ្នាំ១៩៨៣ ប៉ាត បាន ចេញពីស្រុកកំណើតជាមួយ ម្ដាយដោយសារស្វែងរកបងប្អូនដល់ជុំរំរហូតបានជួបបងប្អូននៅ ខាងស្រុកម៉ាឡៃ ពេលជួបហើយអត់ បានត្រឡប់មកស្រុកកំណើត វិញទេ រស់នៅជាយដែនខែ្មរថៃតែម្ដងទៅ។ នៅឆ្នាំ១៩៨៤ មករស់ នៅពៃ្រមាន់ ស្រុកថ្មពួក ក៏ចូលធ្វើជាយោធាខែ្មរក្រហម វិញ។ កាលនោះប្រធានកងពល៥១៩ ឈ្មោះ ឌុល សារឿន។ នៅឆ្នាំ១៩៩៦ ចេញពីស្រុកថ្មពួកមករស់នៅអន្លង់វែង ក្រោមការគ្រប់គ្រង របស់តាម៉ុក។ ប៉ាត បានចូលសមរភូមិវាយ ជាមួយទាហានរដ្ឋាភិបាលភ្នំពេញ មានគ្នា១៩នាក់ ពេល ធ្វើដំណើរតាមផ្លូវទទួលជាន់មីនស្លាប់១៧នាក់នៅសល់ពីរនាក់។ ប៉ាត រាល់ថៃ្ងមានរបួសពេញខ្លួន មិន សូវមានសុខភាពល្អទេ។ នៅឆ្នាំ១៩៩៧ មានព្រឹត្ដិការរវាងក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ខែ្មរ ក្រហម មាន លោកប៉ុល ពត មានតាម៉ុក មានលោកសុន សេន កាលនោះមានទាំងនួន ជា ខៀវ សំផន តែ ខៀវ សំផន និងតានួន ជា លែងមានឥទ្ធិពលហើយពេលមកនៅជាមួយតាម៉ុក ខាងស្រុក អន្លង់វែង នេះ។ តាម៉ុក ជាមនុស្សចិត្ដល្អពេលប្រជាជននាំគ្នា មើលគាត់ច្រើនសុំអីឱ្យហ្នឹង តែតាម៉ុកជាមនុស្ស មានចិត្ដមានៈរួច ហើយឆាប់ជឿរបាយការណ៍អ្នកនៅក្បែរគាត់ ជាមនុស្សឆាប់ខឹង តែចិត្ដល្អ។ នៅឆ្នាំ ១៩៩៨ តំបន់ខែ្មរក្រហមចុងក្រោយនៅស្រុក អន្លង់វែង បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជន រស់នៅបានសុខសប្បាយ អាចទៅលេងស្រុកកំណើតបាន។ ទោះបីយ៉ាងណាតាម៉ុក គ្រប់គ្រងនៅតំបន់អន្លង់វែង គាត់បាន កសាងស្នាដៃជាច្រើនកនែ្លងដែរ ដូចជាផ្លូវ សាលារៀន ស្ពាន មន្ទីរពេទ្យ វត្ដ ផ្ទះជាប់ព្រំដែន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”