PROMOTING ACCOUNTABILITY
Keo Sokh
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0077
OMI0077
|
|
ឈ្មោះ :
|
កែវ សុខ
|
|
Last Name :
|
Keo Sokh
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១៦៤
|
|
តំបន់ DK 75-79 :
|
កំពង់សោម
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
មាស មុត
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៧៧២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កែវ សុខ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
កែវ សុខ ភេទស្រី អាយុ៥០ឆ្នាំ ក្រៅប្រវត្ដិរូប។ សុខ មានប្ដី ឈ្មោះ ប៉ាន់ ប៉ាត អាយុ៥៤ឆ្នាំ សព្វថៃ្ងមានកូន៣នាក់ ប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅ ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សុខ មានឪពុកឈ្មោះ អ៊ុន ឈន ម្ដាយឈ្មោះ កែវ លន់ មានបងប្អូន៧ស្លាប់៥នាក់មានស្រុក កំណើតនៅភូមិតាំងពោធិ៍ ឃុំ៨មុំលើ ស្រុកកំពង់ស្ពឺ ខេត្ដកំពង ់ស្ពឺ។ សុខ មិនបានរៀនសូត្រទេ ព្រោះធំដឹងក្ដីចំពេលស្រុកមាន សង្គ្រាមទម្លាក់គ្រាប់បែក ឪពុកម្ដាយដឹកដៃ ចូលក្នុងឪត្រង់សេឱ សេ្ទីរតែរាល់ថៃ្ង។ កាលទម្លាក់គ្រាប់បែកមានត្រូវរបួសឈ្មោះ យាយសួស ឈ្មោះ ទេន និងងាប់គោ។ នៅឆ្នាំ១៩៧៥ អង្គការបានជ្រើសរើសកុមារមួយចំនួនធំឱ្យមកភ្នំពេញ ពេលនោះ សុខ គាត់មិនចេះអក្សរតែគាត់មានវាសនាបានចូលបំរើផ្នែក ពេទ្យនៅក្រុងកំពង់សោម។ កាលនោះមាន ជនជាតិចិនមកជួយ បង្រៀនផ្នែក ពេទ្យគាត់បានក្លាយជាអ្នកបូមថ្នាំចាក់ឱ្យយោធា ខែ្មរក្រហមដែលមានរបួសនិងមានជំងឺគ្រុនចាញ់។ ពេទ្យ យោធានៅកងពល១៦៤ សរុបទាំងប្រុសស្រីមានគ្នា១០០នាក់ មានផ្នែកជើងគោកនិងជើងទឹក ខ្លះប្រចាំការនៅស្ទឹងហាវ ខ្លះ ប្រចាំការនៅកោះ ខ្លះដើរចល័តគ្រប់ កនែ្លងសេ្រចតែអង្គការ ចាត់តាំង។ សុខ ជាពេទ្យយោធានៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត។ នៅឆ្នាំ១៩៧៨ សង្គ្រាមកើតមានឡើងជាមួយប្រទេសវៀតណាម ធ្វើឱ្យយោធា
ខែ្មរ ក្រហមរបួសនិងស្លាប់ជួនណាបញ្ជូនមក២០នាក់៥០នាក់ក៏មាន ដែរ។ នៅឆ្នាំ១៩៧៨ ហ្នឹងដែរ អង្គ ការចាប់ខ្លួនលោកវន វ៉េត ដោយចោទប្រកាន់ថា គាត់បានយកទឹកអាស៊ីតទៅចាក់លើខោ អាវយោធា និងមានចេតនាក្បត់អង្គការទៅចូលឪសេអ៊ីអាឱ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម ពេលនោះ សុខនិងកម្មាភិបាលយោធាខែ្មរក្រហមនាំគ្នាចុះ កប៉ាល់និងមាន អាវុធមួយ ចំនួនធំជិះចូលទៅប្រទេសថៃ រួចហើយអង្គភាព ពេទ្យនិងកងទ័ពរាប់រយនាក់បានប្រគល់សម្ភារៈឱ្យប្រទេសថទៃាំងអស់សុំតែរួចជីវិត ប៉ុណេ្ណាះ។ សុខ បានធ្វើដំណើរបន្ដទៀតដើម្បីស្វែង រកថ្នាក់ដឹកនាំខែ្មរ ក្រហមនិងរកផ្លូវដើម្បីមកស្រុក កំណើតវិញ។ តាមពិតទៅមិនបានមកស្រុកកំណើតវិញទេ នៅស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម នៅតាមបណេ្ដាយព្រំដែនបន្ដទៀត ដើម្បីប្រឆាំងនៅវត្ដមានកងទ័ពយួននៅម្ដុំស្រុកកំរៀង។ នៅឆ្នាំ១៩ ៨៥ បានមកនៅភូមិដូង ស្រុកម៉ាឡៃជាក្រុមនារីដឹក ជញ្ជូនគ្រាប់ឱ្យយោធានៅសមរភូមិមុខ កាលនោះ លោកប៉ុល ពត តាចៀម តាហុង រស់នៅខាងស្រុកម៉ាឡៃទេ មិនទាន់ទៅរស់នៅ ខាងស្រុកអន្លង់វែង ជាមួយតាម៉ុក។ បន្ទាប់មកទៀត សុខ បានមករស់នៅពៃ្រមាន់ ភ្នំឆ័ត្រ កាលនោះប្រធានកងពល ឈ្មោះ ឌុល សារឿន។ នៅឆ្នាំ ១៩៩៦ បានមករស់នៅស្រុកអន្លង់វែង ក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ នៅឆ្នាំ១៩៩៨ ខែ្មរ ក្រហមបាន ធ្វើសមាហរណ៍កម្ម ជាមួយរដ្ឋាភិបាលឥឡូវ រស់នៅបានសុខ លែងភ័យរឿងសង្គ្រាមទៀតហើយ។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមអង្គការចាប់ខ្លួនយកទៅសម្លាប់ចោល ដូចជា វន វ៉េត។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”