Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0078
OMI0078
Name :
ឈ្មោះ :
មឹប មុំ
Last Name :
នាមត្រកូល :
Moep Mom
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកុមារ នៅក្នុងភូមិភាគឧត្ដរ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៧៨២០១២០៤០២,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះមឹប មុំ ភេទស្រី អាយុ៤៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
មឹប មុំ ភេទស្រី អាយុ៤៥ឆ្នាំ ក្រៅប្រវត្ដិរូប។ មុំ មានប្ដីឈ្មោះ វី មានកូនចំនួន៧នាក់ ប្រុស៤ស្រី៣ សព្វ ថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ មុំ មានឪពុកឈ្មោះ គុយ ម្ដាយឈ្មោះ ធី។ មុំ មានបងប្អូន៥នាក់ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិទាម ចាស់ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ មុំ មិនបានរៀនសូត្រទេ ព្រោះពេលធំពេញវ័យចូលរៀនប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មុំ អង្គការចាត់តាំងឱ្យរស់នៅក្នុង អង្គភាពកុមារ អង្គការឱ្យដើរ រើសអាចម៌គោ កាប់ទន្រ្ទានខែត្រ ហូបបាយនៅតាមសហករណ៍ កាលនោះមិនសូវ ដឹងអីទេ ព្រោះម្ដាយជាស្រ្ដីមេម៉ាយ អង្គការបញ្ជូនទៅធ្វើត្រីនៅបឹងទនេ្លសាប រាប់ខែបានត្រឡប់មកផ្ទះម្ដង។ នៅឆ្នំា១៩៧៩ ពេលរបបខែ្មរក្រហមដួលរលំបានត្រឡប់មកផ្ទះវិញ ជួបម្ដាយវិញ រស់នៅជាមួយគ្នាធ្វើស្រែ ចម្ការ។ ក្រោយឆ្នាំ១៩ ៧៩ មុំ បានចូលរៀននៅសាលាបឋមសិក្សាក្នុងភូមិបានត្រឹម ថ្នាក់ទី៤ថ្មី។ នៅឆ្នាំ១៩ ៨២ មានក្រុមចលនាខែ្មរក្រហមចូលមក ដល់ក្នុងភូមិតែរស់នៅលាក់ខ្លួនក្នុងពៃ្រមិនឱ្យកងទ័ពវៀតណាមឃើញទេ មានថៃ្ងមួយនោះមីងៗចាស់ៗទិញអង្ការទិញត្រីឆេ្អីរ ដល់ទៅធ្វើស្រែប្រាប់ឱ្យកេ្មងៗកាន់របស់ទាំងនោះយកទៅឱ្យ យោធាខែ្មរក្រហមកំពង់លាក់ខ្លួន ដល់ហើយខាងរដ្ឋាភិបាលមានការ សង្ស័យខាងនរគបាលយើងនេះរកចាប់មីងៗ ទាំងនោះគាត់ភ័យ រត់ចូលខែ្មរក្រហមតែម្ដង ពេលនោះមីងស៊ឹមនិងពូឆាយ គាត់យកខ្ញុំទៅដែរ ចោលម្ដាយទៀត តែកាលនោះម្ដាយខ្ញុំគាត់យកប្ដីហើយ។ កាលនោះមុំ ទើបអាយុប្រហែល១៣ឆ្នាំ កំពង់តែរៀនសូត្រផងជ្រុល ខ្លួនមកជាមីងចូលពៃ្រលំបាកណាស់ទំរាំបានមកដល់លើភ្នំដងរែក ហើយបានទៅរស់នៅក្នុងជុំរំអូរត្រាវក្នុងដីថៃ។ រស់នៅក្នុង ជុំរំអូរត្រាវប្រហែលជា៣ឆ្នាំ ទើបអាយុ១៥ឆ្នាំ បានចូលធ្វើជា យោធាខែ្មរក្រហមនៅក្នុងកងដឹកជញ្ជូន គ្រាប់សេ្បÓង អាហារឱ្យបងៗយោធានៅសមរភូមិមុខ កាលនោះដឹងថា មានជំនួយពីប្រទេសចិន។ នៅក្នុង សម័យសង្គ្រាមនៅជាកង នារីដឹកជញ្ជូនក៏ជួបការលំបាកដែរ ព្រោះមានមីនច្រើនណាស់ យើងដើរមិនស្រួលជាន់ មីនស្លាប់ឬក៏ពិការដែរ។ សំណាងល្អ ពេលវ័យអាយុ១៧ឆ្នាំ មានយោធានៅសមរភូមិមុខ ចូលដណ្ដឹងក៏រៀបការ ទៅ ពេលនោះយើងមានប្ដីអង្គការឱ្យនៅ សមរភូមិក្រោយជួយបិតចំរូងតាមផែនការមិនចេះតែបិតឱ្យបានរួចខ្លួន ទេ ប្ដីអង្គការឱ្យចុះទៅសមរភូមិមុខដដែល។ មុំ មានប្ដីមុនឈ្មោះ រិន កាន់ខាងតេអូរនៅសមរភូមិមុខ រស់នៅ ជាមួយគ្នាទើបបានកូនមួយអាយុប្រហែលជាបីខែ ប្ដីឈ្មោះ រិន ត្រូវកងទ័ពយួនបាញ់ស្លាប់ នៅឆ្នាំ១៩៨៦។ ពេលប្ដីស្លាប់ ជាច្រើនឆ្នាំ បានសមេ្រចិត្ដយកប្ដីក្រោយមួយទៀតរស់ នៅជាមួយគ្នា។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះពីលើ ភ្នំឱ្យប្រជាជនចុះមកខាងក្រោមវិញ ដើម្បីងាយស្រួលធ្វើស្រែចម្ការ ហើយពេលនោះមានការ បើកទូលាយខ្លះៗឱ្យប្រជាជន ចេះរកស៊ីដោយខ្លួនឯង មានលុយចាយខ្លះៗ មុំក៏ចាប់ផេ្ដីមធ្វើ នំបញ្ចុកលក់។ ក្រោយមកទៀតតាម៉ុក មានផែនការថ្មីលែងឱ្យ ប្រជាជនរកស៊ីហើយ ព្រោះរវល់រកស៊ីបានលុយលែងមានពីណា ចង់ទៅធ្វើសង្គ្រាម។ កាលនោះតាម៉ុក ចាប់ចិនៗមួយចំនួន យកទៅដាក់ទួលគ្រួស រហូយមានឈ្មោះថា ភូមិចិន យំ ហើយមានសាច់ស្អុយសាច់ហើយតែមុំមិនសូវយល់ទេ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើ សមាហរណ៍កម ្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជនរស់នៅបានសុខ សប្បាយលែងភ័យព្រួយរឿងសង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា