Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0081
Name :
ឈ្មោះ :
ញឹប ហា
Last Name :
នាមត្រកូល :
Nhoep Ha
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៥ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1979????
១៩៧៩????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពកុមារ
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ធំ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៨១២០១២០៣,ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ញឹម ហា ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ញឹម ហា ភេទប្រុស អាយុ៤៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ហា មានប្រពន្ធឈ្មោះ ស៊ីងួន មានកូនចំនួន៣នាក់ សព្វ ថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ហា មានឪពុកឈ្មោះ ឡុត ញឹម ម្ដាយឈ្មោះ លឹម ថាន។ ហា មានបងប្អូន៧នាក់ស្រី៤ប្រុស៣ មានស្រុក កំណើតនៅភូមិព្រែកស្បូវ ឃុំកំពង់ធំ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ហា មិនរៀនសូត្រទេ ព្រោះធំដឹង ក្ដីចូលរៀន នៅពេលប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ
ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើង កាន់អំណាច ហា ត្រូវបានអង្គការបំបែកពីឪពុកម្ដាយឱ្យទៅអង្គ ភាពកុមារដើរកើបអាចម៌គោ យកទៅធ្វើជីដាក់ស្រែ។ ហា ត្រូវជាក្មួយលោកប៉ុល ពត តែក្រុមគ្រួសារគាត់រស់នៅដូច ជាប្រជាជនធម្មតា ឪពុកម្ដាយចុះធ្វើស្រែចម្ការដូចជាប្រជាជន រស់នៅក្នុងភូមិហើយហូបបាយរួមតាមសហករណ៍ដូចគ្នា ហើយក៏មិន ដែលបានឃើញ អ៊ំឈ្មោះ សាឡុត ស ហៅ ប៉ុល ពត មកលេងស្រុកកំណើតនៅជំនាន់នោះដែរ។ នៅឆ្នាំ ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំគ្រួសារ ហា រស់នៅស្រុកកំណើត ដដែលអត់មានរត់ទៅណាទេ។ នៅឆ្នាំ ១៩៧៩ ក្រោយរំដោះ បានប្រហែលជាពីរបីខែ ហា បានចូលរៀននៅសាលាបឋម សិក្សារហូតដល់វិទ្យាល័យ កំពង់ធំរៀនជាប់ត្រឹមបាក់ឌុប នៅឆ្នាំ១៩៨៩។ ហា មិនបានចូលរៀនបន្ដទេ ព្រោះកាល នោះគ្មានសាលាមហា វិទ្យាល័យនៅតាមខេត្ដទេ មានតែនៅ ភ្នំពេញ។ នៅឆ្នាំ១៩៩០ ហា បានស្ម័គ្រចិត្ដចូលធ្វើជាកងទ័ព រដ្ឋាភិបាល ភ្នំពេញ ពេលចូលទៅបានរៀនសាលានយោបាយ និងហាត់ហ្វឹកហ្វឺននៅសាលាបចេ្ចកទេសយោធានៅសាលាខេត្ដ កំពង់ធំ។ កាលនោះមិនទាន់បានឡើងសមរភូមិវាយជាមួយ យោធាខែ្មរក្រហមទេ ព្រោះឆ្នាំ១៩៩១ មានកិច្ចចរ ចារបទឈប់បាញ់មួយរយៈសិន ក្រោយមកទៀតមានអង្គការ សហប្រជាជាតិហៅថាឪអ៊ុនតាក់ឱ មកជួយរៀនចំ ការបោះឆ្នោត នៅកម្ពុជា ពេលនោះ ហា បានលាឈប់ពីកងទ័ពរដ្ឋកម្ពុជាវិញ។ នៅឆ្នាំ១៩៩៣ ហា បានទៅ លេងខាងស្រុកម៉ាឡៃ បានជួប បងជីដូនមួយឈ្មោះ សូ ហុង រួចហើយ ហា មិនបានត្រឡប់មកស្រុក កំណើត វិញទេ រស់នៅជាយដែនក៏ចូលធ្វើជាយោធាខែ្មរ ក្រហមបន្ដទៀត។ នៅឆ្នាំ១៩៩៤ រួចបោះឆ្នោតសង្គ្រាមក៏នៅ តែមានបន្ដ ហា បានមកធ្វើជាយោធានៅពៃ្រមាន់ ស្រុកថ្មពួក នៅក្នុងកងពល៥១៩ ប្រធានកងពលឈ្មោះ ឌុល សារឿន។ នៅឆ្នាំ១៩៩៥ ហា បានមករស់នៅស្រុកអន្លង់វែងវិញ រស់នៅក្រោមការគ្រប់គ្រងរបស់តា ម៉ុក មានកម្លាំងយោធា រាប់មុឺននាក់និងមានកងពលជាច្រើនប្រហែលជា៩កងពលធំ។ នៅតំបន់អន្លង់វែង តាម៉ុក បានបង្កើតភូមិឃុំបានជាច្រើននិង បានកសាងស្ពានថ្នល់សម្រាប់ទុកឱ្យបងប្អូនកូនចៅធ្វើដំណើរ។ នៅឆ្នាំ១៩៩៦ កម្លាំងកម្មាភិបាលជាន់ខ្ពស់ខែ្មរក្រហមធំៗជាច្រើន រួមមានលោកប៉ុល ពត លោកនួន ជា លោក ខៀវ សំផន លោកសុន សេន បានមករស់នៅជាមួយតាម៉ុក ជាតំបន់ចុងក្រោយ ព្រោះ នៅខាងបៃ៉លិនម៉ាឡៃ កម្លាំងចលនា ខែ្មរក្រហមបានចុះចូលជាមួយ រដ្ឋាភិបាលភ្នំពេញអស់ហើយ។ នៅឆ្នាំ១៩៩៧ កម្លាំងចុងក្រោយ នៅតំបន់អន្លង់ វែងលែងទុក្ខចិត្ដគ្នាក៏មានការបាញ់សម្លាប់គ្រួសារ លោកសុន សេន ស្លាប់ ពេលនោះតាម៉ុក ចាប់លោកប៉ុល ពត កាត់ទោស ចាប់ប្រធានកងពលឈ្មោះ តាសាន តាសារឿន និងបក្ខពួកមួយចំនួនទៀតយកទៅសម្លាប់ ចោលអស់។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបែកគ្នាមែនទែន មានប្រធានកងពលមួយចំនួនដូចជាឈ្មោះ លោកយឹម ផាន់ណា ដឹកនាំកម្លាំងយោធាខែ្មរក្រហមនិងប្រជាជនចូលជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅ បានសុខសប្បាយលែងមានសង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា