Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0083
OMI0083
ឈ្មោះ :
ញ៉យ តឺន
Last Name :
Nhay Teun
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៨ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
អង្គភាព DK 75-79 :
អង្គភាពពេទ្យតំបន់ស្រុកកោះញ៉ែក
តំបន់ DK 75-79 :
តំបន់ស្វ័យ ខេត្ដមណ្គលគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៨៣២០១២០៤០៣,ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សេចក្ដីសង្ខេប :
ញ៉យ តឺន ភេទប្រុសឪជនជាតិភាគតិចឱ អាយុ៤៨ឆ្នាំ ក្រៅ ប្រវត្ដិរូប។ តឺន មានប្រពន្ធឈ្មោះ ពន់ សារ៉ា អាយុ៤១ឆ្នាំ សព្វថៃ្ងមានកូន៥នាក់ឪជនជាតិលាវឱ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិ ទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ តឺន មានឪពុកឈ្មោះ ញ៉យ ម្ដាយ ឈ្មោះ ដឹក មានបង ប្អូន៩នាក់ មានស្រុកកំណើតនៅភូមិបូស្រា ឃុំបូស្រា ស្រុក ពេជ្រាដា ខេត្ដ មណ្គលគីរី។ តឺន មិនបានរៀនសូត្រទេ កាលនោះស្រុកកើតមានសង្គ្រាមនៅឆ្នាំ១៩៧១ យន្ដហោះ ទម្លាក់គ្រាប់បែកត្រូវផ្ទះឆេះនិងងាប់មួយក្បាលហើយម្ដាយរបស់ តឺន ត្រូវរបួសជើងនិងមានមនុស្ស ស្លាប់ផេ្សងទៀត។ នៅឆ្នាំ១៩៧៥ អង្គការខែ្មរក្រហមបានជម្លៀសទៅនៅភូមិ កំមីយើ ស្រុកកោះ ញែក ខេត្ដមណ្គលគីរី។ ប្រជាជនហូបបាយ រួមក្នុងសហករណ៍មិនបានគ្រប់គ្រាន់ទេ តែ តឺន ត្រូវអង្គ ការជ្រើស រើសមកធ្វើការនៅតំបន់មានមុខងារជាបុគ្គលិកពេទ្យ កាលនោះ មានគ្នាជាង១០០នាក់ ព្យា បាលប្រជាជននិងកងទ័ពមនុស្ស ឈឺដោយ សារគ្រុនចាញ់ស្លាប់ច្រើនណាស់។ តឺន បែកចេញពីឪពុក ម្ដាយបងប្អូនរហូតដល់ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមចូលមកដល់ប្រទេសកម្ពុជា តឺន និងកម្មាភិបាល ខែ្មរក្រហមទាំងអ្នកពិការ អ្នកជំងឺនាំគ្នារត់ចូលពៃ្រដោយសារ តែខ្លាចកងទ័ពវៀត ណាមចូលមកសម្លាប់។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប់ផេ្ដីមម្ដងទៀតធ្វើឱ្យមនុស្សស្លាប់និងពិការ ជាច្រើននាក់។ នៅឆ្នាំ១៩៨១ យោធាខែ្មរក្រហមឃើញ ទឹកអូរមួយកនែ្លងនាំគ្នាផឹកដំបូងគ្មានបពា្ហាអ្វី កើតឡើងទេ ស្រាប់តែបីថៃ្ងក្រោយមកម្នាក់ៗចាប់នោម ចេញឈាមហើយ ស្លាប់អស់ប្រហែល១០០ នាក់។ នៅឆ្នាំ១៩៨១ ឈរជើងនៅ លើភ្នំដងរែកវ៉ៃជាមួយទាហានយួននិងទាហានរដ្ឋាភិបាល។ នៅជាមួយតាម៉ុក គាត់ដាក់ផែនការឱ្យប្រជាជនណាទៅសម រភូមិមិនរួចដូចជា ជនពិការជួយធ្វើការងារ ខាងក្រោយដូច ជាបិតចំរូង តែមានខែ្មរក្រហម ក្រុមជនជាតិពេលបិតចំរូងហើយ យកមកជ្រលក់ថ្នាំដែល មានជាតិពឹសពស់វែកដែលផ្សំជាមួយឫសឈើបើមានពីណាដើមជាន់ហើយមិនបានជាព្យាបាលបានទេ។ តាម៉ុក ពីមុនមកមិនដឹងថា គាត់ធ្វើអាក្រក់ល្អប៉ុណ្ណាទេ តែចុង ក្រោយគាត់បានកសាងស្នាដៃជាច្រើនដែរ ដូចជាផ្លូវ ស្ពានថ្ម សាលារៀន មន្ទីរពេទ្យ។ នៅឆ្នាំ១៩៩៨៩៩ ខែ្មរ ក្រហមបានធ្វើសមាហរណ៍ កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខសប្បាយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា